6

276 33 4
                                    

«លោកច្បាស់ហើយថាចង់ចេញអោយខ្ញុំ?»

«ប្រាកដហើយ»

«កុំស្ដាយក្រោយអោយសោះ»

Sunghoon ក៏បាននាំ Sunoo មកដើរលេងគ្រប់ទីកន្លែង មិនដឹងជាក្នុងអាកាសអីទេ។

«អ៊ុំ យកអានេះពីរចង្កាក់.. អានេះ អានេះផង អានេះៗទៀត»Sunoo រើសយកៗធ្វើអោយស្នាមញញឹម Sunghoon ធ្លាក់ចុះបន្ទិចម្ដងៗ។

«ឯងយកច្រើនយ៉ាងនេះ ញាំុអស់ដែលទេ?»Sunghoon សួរ។

«ប្រាកដជាអស់! ណែ កុំប្រាប់ថាលោកស្ដាយក្រោយហើយណា ពួកយើងទើបតែមកទេ»

«អ្នកណាថា យើងមានលុយច្រើនណាស់ទោះឯងទិញអស់ពីនេះទៀតក៏យើងគ្មានបញ្ហារដែរ»Sunghoon និយាយព្យាយាមធ្វើខ្លួនអោយ cool។

«អោយតែដូចមាត់ចុះ»Sunoo និយាយហើយក៏ទទួលរបស់ញាំុពីអ្នកលក់ហើយដើរទៅមុខបាត់។

«រួចហើយក៏មិនប្រាប់!!»Sunghoon ក៏ប្រញាប់ដកលុយអោយអ្នកលក់ហើយទីតាមរាងតូច។

ល្ងាចឡើង**

«លោកខ្ញុំចង់ជិះកន្ត្រកវិល»Sunoo និយាយទាំងទាញដៃ Sunghoon។

«ទៀតហើយហេ៎ស?»Sunghoon សួរទាំងល្វើយ។

«តែម្ដងនឹងទៀតទេទៅផ្ទះហើយ ឆាប់មក»បន្ទាប់មកក៏ទាញរាងក្រាស់ទៅបានសម្រេច។ បន្ទាប់ពីជិះកន្ត្រកវិលរួចហើតពួកគេក៏ដើរទៅរកឡាន។

«លោក...»Sunoo ហៅ។

«យ៉ាងមិច?»

«នោះចូលតង់នោះ ផឹកបន្ទិចទៅ!»Sunoo និយាយទាំងស្ញេញ។

«ក្រែងថាលើកចុងក្រោយហ៎េ?»

«ហួយ ផឹកបន្ទិចទៅវាមិនស្អីទេស!» (ក្បត់សម្ដីចឹងk'noo?!)

«យើងត្រូវបើកឡានមិនអាចផឹកបានទេ»

«ពិតហើយ... ប៉ុន្តែខ្ញុំចង់ផឹក ខ្ញុំខានយូរហើយ»

«ឯងនៅក្មេងនៅឡើយទេ Sunoo-ah»

«ខ្ញុំមិនមែនក្មេងទេ!ខ្ញុំចេញលុយខ្លួនឯងតើ លោកកំដរខ្ញុំទៅ»Sunoo ក៏ធ្វើមុខអង្វរគេ។ អ្នកណាបដិសេដបានបើ cute មឹងៗ។ Sunghoon ក៏យល់ព្រមនៅទីបំផុត។

***

«អរគុណសម្រាប់ថ្ងៃនេះ... ខ្ញុំសប្បាយចិត្តណាស់...»Sunoo និយាយទាំងងុលៗហើយក៏ដេកលើតុបាត់ទៅ។

«ណែ Sunoo... ឯងមិនអាចគេងបានទេ នៅមិនទាន់ចេញលុយអោយគេទេ!!»Sunghoon ព្យាយាមដាស់ Sunoo តែគេនៅតែមិនងើប។

«ហុើយ~ ខ្លាំងបានតែមាត់»Sunghoon គ្រវីក្បាល រួចដាក់លុយលើតុ។ ហើយក៏គ្រារាងតូចទៅរកឡាន និងជួនគេទៅ apartment គេវិញ។

___________________

«ណែ! k'noo ទៅណាយូរម្លេះ?»

«ខ្ញុំដឹង?? បើសារគាត់មិនអានផង»

«ពេលនេះយប់ទៅហើយវាបាត់ទៅណា!!!»

«ហួយ Jake hyung!! មិចមិនស្រែកដាក់ត្រចៀកខ្ញុំតែម្ដងទៅ!!»

«អឺ ស្រែកក៏បានដែលមក»

«ហឺយ ថាលេង!!»

បន្ទាប់មកពួកគេក៏ឃើញឡានមួយឈប់នៅមុខ apartment។

«ឡានអ្នកណា?»Jake ខំមើលថាអ្នកណានៅក្នុងឡាន។

«ឡាន Sunghoon hyung តើស»Jungwon និយាយ។

រួចពួកគេក៏ឃើញ Sunghoon គ្រា Sunooចេញមកទើបពួកគេដើរទៅរក។

«Hyung!! Sunoo hyung កើតអី?អ្នកណាធ្វើអីគាត់»Jungwon សួរទាំងបារម្ភ។

«សួរស្តី Jungwon!»Sunghoon ញញឹមដាក់អ្នកក្មេងជាង។

«ហេ៎ សួរស្ដីអី? សួរថា k'noo កើតអី លោកឯងធ្វើអីគេ!!?»Jake និយាយ។

«ហាស៎ ខ្ញុំមិនបានធ្វើអីទេណា គេគ្រាន់តែស្រវឹងទេ»Sunghoon ព្យាយាមបកស្រាយ។

«Jake hyung មិចនិយាយចឹង? Sunghoon hyung កុំខ្វល់ពីគាត់អី គាត់បែកតែចឹងទេ»

«បាទមិនអីទេ បងមិនប្រាកដមនុស្សឆ្គួត»Sunghoon ញញឹម។ (ចាស៎)

«ណែ ថាអ្នកណាឆ្គួត?? ប្រយ័ត្នខ្ញុំមិនលើកមិត្តអោយ!»បន្ទាប់ពីនិយាយហើយក៏បានសុីមួយដៃពី Jungwon។

«ថ្លង់ណាស់វើយ!!»Sunoo ដែលនៅក្នុងដៃ Sunghoon ក៏និយាយឡើងទាំងគេង។

គ្រប់គ្នាទាញអារម្មណ៍ទៅរក Sunoo។បន្ទាប់មក Sunghoon ក៏ប្រគល់ Sunoo អោយ Jake, Jungwon ហើយក៏លាពួកគេត្រឡប់ទៅវិញ។

«Sunghoon hyung ចំជាមេដ៏ល្អមែន»Jungwon និយាយ។

«ល្អស្អី មិនដឹងគេធ្វើស្អី k'noo ខ្លះហើយទេ»Jake សម្លក់។ Jungwon សម្លក់វិញ។

«ឈប់គិតផ្ដេសផ្ដាសទៅ!»

«មោះយក k'noo ចូលក្នុងទៅ ស្អែកចាំសួរវាថានៅសុីនអត់»Jake និយាយ។

«Hyung!! នៅមិនឈប់និយាយទៀតប្រយ័ត្នខ្ញុំដោះស្បែកជើងវ៉ៃទៅ!»

«ស្មានយើងអត់ដៃវ៉ៃវិញ!?»Jake លានអណ្ដាតឌឺ។ Jungwon ខាំមាត់សម្លក់។

ក្រោយពីដាក់ Sunoo អោយគេងរួចរាល់ហើយ Jake ក៏ត្រឡប់ទៅផ្ទះគេវិញ។ ឯ Jungwon ក៏ចង់នៅមើលថែ Sunoo ។

To be continued...

Today admin happy ខ្លាំងៗ!

You've reached the end of published parts.

⏰ Last updated: Jun 01 ⏰

Add this story to your Library to get notified about new parts!

ជំនួយការកំពូលស្នេហ៍☆! | Sunsun Where stories live. Discover now