Gemini ក្រោយពេលដែលដឹងរឿងថា Fourth ក៏ស្រឡាញ់ខ្លួនដូចគ្នា គេពិតជាសប្បាយចិត្តគេខ្លាំង ប៉ុន្តែហេតុអី្វបែរជាមិត្តភក្កិរបស់គេមិនបានប្រាប់រឿងនេះមកកាន់ខ្លួនគេផ្ទាល់ ទាំងដែលឱ្យ Mark & Satang មកប្រាប់គេបែបនេះ
Mark: រឿងដែលយើងប្រាប់ឯងមានតែប៉ុណ្ណឹង បើឯងចង់ដឹងអ្វីទៀតក៏ទៅសួរវាខ្លួនឯងទៅ ( Mark ពេលឃើញទឹកមុខរបស់ Gemini គឺគេបានដឹងហើយថាមិត្តភក្តិរបស់គេក៏នៅតែស្រឡាញ់ Fourth ដដែរ )
Satang: រឿងដែលពួកយើងចង់ប្រាប់ឯង ឯងបានដឹងហើយ Ah Gem
Gemini: រឿងបែបនេះ ហេតុអីក៏ពួកឯងមិនប្រាប់យើងតាំងពីដំបូងមុនពេលដែលយើងបានទៅអាល្លឺម៉ង់ ( ក្នុងចិត្តរបស់គេក៏សប្បាយចិត្ត ប៉ុន្តែក៏ខឹងដែលមិត្តរបស់ខ្លួនមិនបានប្រាប់ខ្លួនពីរឿងនេះ )
Mark: ឱ្យយើងធ្វើយ៉ាងម៉េចបើឯងទៅអាល្លឺម៉ង់បាត់ហើយហ្នឹង
Satang: អើ អ្ហែងចង់ឱ្យពួកអញហ្នឹងហោះទៅអាល្លឺម៉ង់ហើយប្រាប់ហ្អែងមែន ( ចង់ឱ្យគេហោះទៅអាល្បងប្រាប់យើងមែន )
Mark: ពេលដែលឯងទៅអាល្លឺម៉ង់បានរយៈពេល 2 ថ្ងៃ Fourth គេក៏បានប្រាប់រឿងនេះមកកាន់ពួកយើង ហើយគេក៏យំនៅមុខពួកយើងដូចគ្នា ឯងកុំគិតថា Fourth វាមិនស្រឡាញ់ឯងណា វាស្រឡាញ់ឯងដូចដែលឯងបានស្រឡាញ់វាអញ្ចឹង ( ព្រោះតែការស្រឡាញ់មនុស្សម្នាក់ ទាំងសង្ខាងមិនហ៊ានសារភាពប្រាប់ឃើញនៅទៅវិញទៅមក )
Mark: បើតាមយើងគិតឥឡូវនេះ គេប្រហែលជាមានមិត្តស្រីថ្មីហើយមើលទៅ ( Mark ចូលចិត្តធ្វើស៊ីផ្លូវចិត្តមិត្តណា )
Satang: Ah Mark អ្ហែងកុំនិយាយបែបនេះមើលទឹកមុខរបស់ Ah Gemini ផង
Mark: អើអញដឹងហើយ ធ្វើលេងទេវើយ ពេលដែលឯងទៅអាល្លឺម៉ង់ Fourth បានបែកគ្នាជាមួយមិត្តស្រីវាបាត់ទៅហើយ បើហ្អែងចង់ទៅសារភាពដកវាម្ដងទៀតទាន់នៅមានឱកាស ឯងឆាប់ទៅៗ កុំទុកយូរពេកវើយប្រយ័ត្នគេយកបាត់ ( របៀបថានិយាយគំរាមហ្មងខ្លាចគេយក )
Satang: ឥឡូវឯងក៏បានដឹងហើយថា Fourth វាក៏ស្រឡាញ់ឯងដូចគ្នា
Gemini: Mark & Satang ហេតុអីក៏ Fourth មិនប្រាប់យើងដោយខ្លួនឯងតែម្ដងទៅ ហើយនៅថ្ងៃនោះយើងនឹង Fourth បានឈ្លោះគ្នាយ៉ាងខ្លាំងទៀតផង ( Gem បាននិយាយប្រាប់មិត្ត ទាំងមិនអស់ចិត្ត )
YOU ARE READING
រឿង លួចស្នេហ៍មិត្តខ្លួនឯង❤️💐 [ Stealing Your Friend's Love 💗💝 ]
Short Storyរឿង លួចស្នេហ៍មិត្តខ្លួនឯង❤️💐 ជារឿងរ៉ាវ ដែលនិយាយអំពីការស្រឡាញ់មនុស្សពីរនាក់ ដែលធ្វើឲ្យពួកគេរក្សាគម្លាតជាមួយគ្នារហូតមួយឆ្នាំ តើនៅថ្ងៃខាងមុខស្នេហារបស់ពួកគេអាចជួបគ្នាវិញដែរឬទេ? ហើយពួកគេអាចស្រឡាញ់គ្នាដែរឬទេ?