★ ភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ (អាហារថៃ)
ក្រោយពេលដែលរាងតូចនិងមិត្តភក្កិរបស់ខ្លួនរៀនចប់ ពួកគេទាំងបីនាក់ក៏បានទៅភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ នៅពេលដែលពួកគេមកដល់
fot: ពួកឯងចង់ញ៉ាំអីចាំយើង pay យើងសន្យាហ្នឹងពួកឯងហើយថាយើងនឹង pay ពួកឯង (ពាក្យសម្ដីរបស់រាងតូចជឿបាន 100%)
ford: ឯងជាអ្នកនិយាយទៅណា (ford គេបានសួរបញ្ជាក់ទៅរាងតូចថាច្បាស់ឬក៏មិនច្បាស់ដែល pay ពួកគេ)
fot: អើយើងនិយាយមែនយើងមិនបានកុហកឯងទេ (រាងតូចដោយនិយាយបញ្ជាក់ច្បាស់ៗ)
winny: អញ្ចឹងយើងចាប់ផ្ដើមកម្មង់ហើយណា (winny ចាប់ផ្ដើមកម្មង់ម្ហូបចូលជិត 10 មុខឯណោះ)
ford: winny ឯងកម្មង់មកសុទ្ធតែម្ហូបដែលយើងចូលចិត្ត
winny: fot ហើយយើងក៏បានកម្មង់សម្រាប់ឯងដូចគ្នា ស្លាបមាន់អាំងបែបបារាំង
fot: ឯងនៅចាំទៀតថាយើងចូលចិត្តញ៉ាំស្លាបមាន់បែបបារាំង (រាងតូចសួរទៅកាន់ winny ថាគេនៅចាំបានដែរទៀត)
winny: យើងប្រាកដជាចាំថាឯងចូលចិត្តញ៉ាំអីហើយបានជាយើងក៏មកឱ្យឯង (ក្រោយពេលដែលនិយាយគ្នាបានមួយសន្ទុះ អ្នកបម្រើក៏បានលើកអាហារទាំងប៉ុន្មានមុខនោះយកមកដាក់នៅលើទុកអាហាររបស់ពួកគេ នៅក្នុងនោះមានមុខម្ហូបដូចជា ...............)
ford: មើលទៅគួរឱ្យចង់ញ៉ាំណាស់ តោះពួកយើងឆាប់ញ៉ាំឱ្យលឿនទៅ
winny: fot ឯងឆាប់ញ៉ាំទៅ
fot: តោះពួកឯងចាប់ផ្ដើម (ពេលដែលពួកគេចាប់ផ្ដើមញ៉ាំអាហារពេលនោះ)
ford: fot ឯងមានបាន call ទៅលេង Gemini អត់ (ford សួរទាំងបារម្ភពីរាងតូច)
fot: ក្រោយពីយើងហើយនឹងគេបានឈ្លោះគ្នាមកយើងមិនហ៊ាន call ទៅរកគេទេហើយណាមួយគេបានប្លុកគ្រប់លេខគ្រប់អាខោនរបស់យើងហើយ (ក្រោយពេលដែលរាងតូចនិយាយរឿងនេះ ប្រាប់ទៅកាន់មិត្តរបស់ខ្លួន ទឹកមុខរបស់រាងតូចពិតជាក្រៀមក្រំជាខ្លាំង)
ford: fot យើងសុំទោសដែលយើងរំលឹករឿងនេះ
fot: មិនអីទេឯងគ្រាន់តែជារឿងអតីតកាលតែប៉ុណ្ណោះ ហើយយើងក៏មិនដឹងថាគេមកថៃវិញនៅថ្ងៃណាដែរ
YOU ARE READING
រឿង លួចស្នេហ៍មិត្តខ្លួនឯង❤️💐 [ Stealing Your Friend's Love 💗💝 ]
Short Storyរឿង លួចស្នេហ៍មិត្តខ្លួនឯង❤️💐 ជារឿងរ៉ាវ ដែលនិយាយអំពីការស្រឡាញ់មនុស្សពីរនាក់ ដែលធ្វើឲ្យពួកគេរក្សាគម្លាតជាមួយគ្នារហូតមួយឆ្នាំ តើនៅថ្ងៃខាងមុខស្នេហារបស់ពួកគេអាចជួបគ្នាវិញដែរឬទេ? ហើយពួកគេអាចស្រឡាញ់គ្នាដែរឬទេ?