Episode 1 " បានជួបមិត្តចាស់💗 "

917 43 9
                                    

*ផ្ដើមរឿង*

នៅទីក្រុងបាងកកនៃប្រទេសថៃ មានកំលោះម្នាក់ដែលបើកឡានទំនើបមួយចូលទៅក្នុងមហាវិទ្យាល័យមួយឈ្មោះថា " មហាវិទ្យាល័យ វេជ្ជបណ្ឌិត " ដែលរៀបនិងបើកទ្វារឡានចេញពីឡានទៅហើយ ពេលនោះក៏មានកំលោះពីរនាក់ដើរមកដល់ក៏ឃើញ ហើយនិយាយថា

Mark: Satang នោះជា Gemini មែនហ្នឹង ( Mark បានឆ្ងល់ក៏សួរ Satang )

Satang: Ah Mark ឯងឆ្កួតទេឬយ៉ាងម៉េច Ah Gem វារៀនមិនទាន់ចប់ទេនៅអាឡឺម៉ង់នោះវាមកបានយ៉ាងម៉េច ( Satang គិតក្នុងចិត្តទាំងឆ្ងល់ ក៏សួរបកទៅ Mark វិញ )

Mark: បើឯងមិនជឿទេអញមើលខ្លួនឯងទៅ ថាអញនិយាយកុហកឬក៏អញនិយាយមែន ( Mark ក៏ស្ទុះថាឲ្យ Satang វិញ )

Satang: ហើយចុះបើឯងកុហកយើង ឯងត្រូវតែប៉ាវបាយយើងមួយអាទិត្យវើយ

Mark: មនុស្សអញមិនដែលកុហកអាណាគេទេ
មានតែហ្អែងតើដែលអ្នកកុហកអញ តែបើអញអត់កុហកឯងហ្អែងប៉ាវបាយអញពីអាទិត្យ ( និយាយគ្នារួចក៏បែរទៅមើល Satang ក៏លាន់មាត់ថា )

Satang: នោះ Ah Gem មែនហ្នឹង ឥឡូវនេះខានជួបវាតែមួយឆ្នាំសោះ វាប្រែប្រួលបាត់ មើលទៅកាន់តែសង្ហាជាងមុនទៅទៀតវើយ ( ក៏លាន់មាត់សរសើរទៅអ្នកដែលនៅឆ្ងាយ )

Mark: ម៉េចដែរអញប្រាប់អ្ហែង អ្ហែងមិនជឿទេវើយ កុំភ្លេចប៉ាវបាយអញពីអាទិត្យ ( Mark ខ្លាច Satang ភ្លេចពស់ដោយសារលើកមុនគេក៏ភ្លេចដូចគ្នា )

Satang: អើ យើងដឹងហើយ

Mark: អើ កុំឱ្យតែមាត់វើយ ប្រយ័ត្នតែម្ដៅបាយអញពីអាទិត្យហ្នឹងទេរឿងបងឯងប្រាប់ឲ្យហើយអ្ហែង

Mark: អើ Ah Gemini ( Mark បានស្រែកហៅទៅអ្នកម្ខាងទៀតនៅឆ្ងាយ )

Gemini: អើពួកឯង ( Mark Satang & Gemini ក៏រត់ទៅអោបគ្នាដោយក្តីនឹករលឹកគ្នាទៅវិញទៅមក ព្រោះដោយសារការបែកគ្នារយៈពេលមួយឆ្នាំ )

Mark: ឯងមកទីនេះធ្វើអីហ្អា Ah Gem

Gemini: អរ...យើងមកមហាវិទ្យាល័យវេជ្ជៈបណ្ឌិត នេះ ព្រោះដោយសារយើងចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យនេះឯង

Satang: ក្រែងមហាវិទ្យាល័យនេះជារបស់បងប្រុសឯងតើអី ( Satang សួរទាំងឆ្ងល់ ព្រោះដោយសារមហាវិទ្យាល័យនេះគឺជាមហាវិទ្យាល័យរបស់បងប្រុសភ្លោះ Gemini ហេតុអីគេមិនចូលរៀនតែម្ដងទៅ ចាំបាច់ចុះឈ្មោះធ្វើអី )

រឿង លួចស្នេហ៍មិត្តខ្លួនឯង❤️💐 [ Stealing Your Friend's Love 💗💝 ] Where stories live. Discover now