" ហាឈិស! ហាឈិស! " សម្លេងក្រដាសរបស់នាយតូចបន្លឺឡើងជាប់ជាបន្តបន្ទាប់ ក៏ព្រោះតែយប់មិញគេជិះកង់កាត់ភ្លៀងមកដល់ផ្ទះឡើងទទឹកជូកអស់ទៅហើយ
" នេះកូនញុាំទៅទាន់នៅក្ដៅក្ដៅ "
" បាទម៉ាក់ " រាងតូចទាញចានបបរមកញុាំ បន្ទាប់ពីញុាំរួចគេយកថ្នាំមកលេប
" រាងគ្រាន់ទេកូន? "
" បាទ "
" ចឹងម៉ាក់ចុះទៅក្រោមហើយកូនសង្ងំគេងទៅណា " គាត់ដាក់រាងតូចដេករួចគាត់ក៏ចុះទៅក្រោមបាត់ទៅ គ្រាន់តែមកដល់ក្រោមភ្លាមគាត់ក៏ត្រូវភាំងតែម្ដងក៏ព្រោះតែ ចន ជុងហ្គុក មេម៉ាហ្វៀមកអង្គុយលើសាឡុងក្នុងផ្ទះរបស់គាត់ដោយមានកូនចៅមិនក្រោម10អ្នកនោះទេ
" យ៉ាងមិចហើយលុយរបស់យើង " នាយបោះពាក្យសម្ដីដ៏សែនត្រជាក់ស្រេបទៅកាន់អ្នកនៅចំពោះមុខ
" សូមអង្វរលោកម្ចាស់ទុកពេលឲ្យខ្ញុំ2 3ថ្ងៃទៀតទៅណា " អ្នកស្រីគីមលិតជង្គង់ចំពោះមុខគេ
" យើងគ្មានពេលនិយាយច្រើនទេ ឆាប់ឲ្យលុយយើងភ្លាមមក "
" ខ្ញុំពិតជាគ្មានលុយពិតមែនណាលោកម្ចាស់ "
" ដាយ៉ុន ឯងទៅយកកាំភ្លើងឲ្យយើង "
" នេះចៅហ្វាយ " នាយយកកាំភ្លើង
" អេ៎!នេះពួកលោកចង់ធ្វើអីម៉ាក់របស់ខ្ញុំ? " រាងតូចដោយទ្រាំមើលបន្តទៀតមិនបានទេ គេដើរយ៉ាងលឿនទៅពាំងមុខម៉ាក់របស់គេពីមនុស្សចិត្តអាក្រក់ទាំងនេះ
ដំបូងគ្រាន់តែចុះមកយកបង់បិទក្បាលដើម្បីបន្ថយកម្ដៅតែប៉ុណ្ណោះ តែអ្នកណាទៅដឹងថាមានមនុស្សចិត្តអាក្រក់ទាំងនេះធ្វើបាបម្ដាយរបស់ខ្លួន
" ថេយ៍!មិចក៏កូនចុះមកយ៉ាងចឹង?វាមានគ្រោះថ្នាក់ណាស់ "
" ថេយ៍មិនខ្វល់ទេ ហើយពួកលោកជាអ្នកណាមានសិទ្ធិអីមកធ្វើបាបម៉ាក់របស់ខ្ញុំ " ថេយ៉ុងនិយាយដាក់ម្ដាយខ្លួនថាមិនខ្វល់ទាំងដែលពេលនេះគេភ័យក៏មិនស្ទើរដែរ រួចគេងាកក្បាលមកហាស្ដីឲ្យមនុស្សនៅចំពោះមុខខ្លួនឲ្យប៉ប៉ាច់
" យ៉ា!អាល្អិតអែងនិងជាអ្នកណាបានជាហ៊ានមកថាឲ្យពួកយើង " ដាយ៉ុនថាឲ្យនាយតូចវិញ
YOU ARE READING
ស្វាមីកំណាច
FanfictionJEON JUNGKOOK X KIM TAEHYUNG JK:Top TAE:Btt Author: Jeon Fian