EP1 : សម្លឹង

239 12 0
                                    

គ្រាំង////គ្រាំង///// ឈូ...!!!!!!

តំណក់ទឹកភ្លៀងក៏បានធ្លាក់ចុះមកប៉ះនឹងដីយ៉ាងច្រើនតំណក់ដែលធ្វើឲ្យមនុស្សម្នាជាច្រើនរកកន្លែងច្រកកុំឲ្យត្រូវទឹកភ្លៀង តែចំឡែកអីតែក្មេងប្រុសម្នាក់ដែលធាក់កង់លើដងផ្លូវយ៉ាងលឿនដោយមិនព្រមរកកន្លែងច្រកគេគិតតែធាក់កង់តែមួយទេទោះបីជាភ្លៀងធ្លាក់មកខ្លាំងយ៉ាងណាក៏ដោយ ហើយពេលនេះក៏ល្ងាចដែល

" ម៉ាក់!!កូនមកពីរៀនវិញហើយ " វាយជនទល់កង់រួចគេក៏បានស្រែកប្រាប់ម៉ាក់របស់ខ្លួនយ៉ាងខ្លាំងដើម្បីឲ្យម្ដាយខ្លួនលឺថាគេបានចេញពីរៀនហើយ

" ថេយ៍...មិចក៏កូនមកទាំងសើមបែបនេះ?មិចមិនព្រមរកកន្លែងច្រកសិន បើឈឺកូនដឹងតែយា៉ប់ហើយ " ម្តាយរបស់គេបានស្តីឲ្យដែលគេធំហើយតែចរិកគេនៅតែក្មេង មាត់ហា៎ស្ដីឲ្យតែដៃរបស់គាត់បែជាកាន់កន្សែងយកមកជូតខ្លួនឲ្យដើម្បីកុំឲ្យផ្ដាសាយ

" ហូយ៎....ម៉ាក់ហ៎ស្ដីឲ្យថេយ៍រហូត " ថេយ៍ធ្វើជាពេបមាត់ពេប.កដាក់ម្តាយកុំឲ្យគាត់ស្ដីឲ្យខ្លាំងជាងនឹងទៀត

" កុំមកហូយ៎បើកូនចឹងមែន ឆាប់ទៅងូតទឹកទៅកុំឲ្យផ្ដាសាយទាន់ហើយអាល៎នឹងបានចុះមកញុាំបាយ "

" បាទ... " គេនិយាយទាំងមុខស្អុយរួចក៏ឡើងទៅលើបន្ទប់របស់គេបាត់ទៅ

គីម ថេយ៉ុង ឬក៏ ថេយ៍ថេយ៍ ក្មេងប្រុសដែលមានរាងតូចល្អិតមុខមូលក្រលង់ថ្ពាល់ប៉ោងៗទន់ដូចនំប៉ាវក្រហមរងារៗតិចៗដូចកូនក្មេងភ្នែកមូលស្អាតបបូរមាត់ពណ៌ផ្កាឈូកស្បែក.សខ្ចីដ៏សែនទន់ចង្កេះមួយក្ដាប់ដៃជើងតូចស្រឡូន មើលទៅគេស្អាតគ្មានទាស់ទេអ្នកណាបានឃើញក៏លង់នឹងសម្រស់ដ៏ធម្មជាតិរបស់គេដែល គេជាក្មេងស្លូតបូតចេះគោរពចាស់ទំហើយអ្វីដែលសំខាន់ទោះបីជាគេក្មេងប្រុសក៏ដោយការងារផ្ទះដាំស្លគឺគេចេះទាំងអស់តែទាស់ម្យា៉ងគេងាយខ្លាចមនុស្សប្លែកមុខណាស់ហើយក៏ងាយខ្លាចអ្វីដែលមានសំឡេងខ្លាំងៗដែលទោះបីជាគេក្មេងប្រុសក៏ដោយតែគេក៏រាងក្បាលខូចបន្តិចដែល គេជាកូនទោលដែលគ្មានបងនឹងប្អូនទេមានតែម៉ាក់ប៉ានឹងខ្លួនគេតែប៉ុណ្ណោះចំណែកជីវភាពគ្រួសារវិញក៏មិនសូវជាធូរធាប៉ុន្មានដែល ឆ្នាំនេះគេមានអាយុ17ឆ្នាំគេរៀនថ្នាក់ទី12 ថេយ៍ជាសិស្សពូកែប្រចាំសាលាមួយទោះបីជាគេមានជីវភាពមិនសូវល្អក៏ដោយក៏ម្ដាយឪពុកគេខំប្រឹងរកសុីឲ្យកូនរៀនដូចនឹងគេ

ស្វាមីកំណាចWhere stories live. Discover now