ភាគ:០១"យើងចង់ធ្វើអូន"

2.1K 208 23
                                    

  ផ្ដើមដំបូង បានបង្ហាញឲឃើញពីរាជវាំងដ៏ធំ ដែលកំពុងមានការរៀបចំតុបតែងយ៉ាងស្អាតដើម្បី ត្រៀមសម្រាប់ប្រារព្ធពិធីអធិសេកឡើងគ្រោងរាជរបស់អ្នកអង្គម្ចាស់ ជុងហ្គុក ខាហ្វ្រីលែនស៍ ជាបុត្រច្បងរបស់ស្ដេច ហ្គូជុង ខាហ្វ្រីលែនស៍ និងម្ចាស់ក្សត្រី យ៉ូហាន ខាហ្វ្រីដាលស៍ ។

  គ្រប់យ៉ាងត្រូវរៀបចំយ៉ាងរៀបរយសម្រាប់ថ្ងៃស្អែក មិនថានៅក្នុងរាជវាំងឬនៅខាងក្រៅ គ្រប់គ្នាមានការមម៉ាញញឹកនិងការងារជាខ្លាំង ព្រោះពួកគេត្រូវប្រាកដថាគ្រប់យ៉ាងនិងល្អឥតខ្ចោះនៅថ្ងៃស្អែក ដោយឡែកអ្នកដែលត្រូវឡើងគ្រោងរាជ្យស្អែកនេះដូចជាមិនបានខ្វល់ជាមួយរឿងនេះសោះ?។

•ដំណាក់ ដាន់ស៊ូដាន គឺជាដំណាក់ដ៏ធំរបស់អ្នកអង្គម្ចាស់ ជុងហ្គុក ខាហ្វ្រីលែនស៍ ដែលហៀបនិងឡើងគ្រោងរាជ្យនៅថ្ងៃស្អែកនេះ នៅផ្នែកខាងក្នុងមានការរៀបចំយ៉ាងល្អប្រណិតមិនថាក្បូក្បាច់រចនានោះទេ របស់នីមួយៗសុទ្ធតែត្រូវសម្រិតសម្រាងមកទាំងអស់ទើបអាចយកមកដាក់តាំងនៅទីនេះបាន។

"អ្នកអង្គម្ចាស់ ក្រាបទូល!"ហាន់សុង មនុស្សជំនិតរបស់អ្នកអង្គម្ចាស់។ (គួរតែហៅព្រះអង្គហើយណក៎បើស្អែកគេឡើងគ្រោងរាជ្យហី)

"ហឹុម!! មានការអីហេស៎?"ជុងហ្គុក ដែលកំពុងឈ្ងោកធ្វើរាជ្យកិច្ចតប ដោយសំឡេងរាបស្មើរ ។

"គឺ មុននេះឆ្មាំវាំងរាយការណ៍មកថា នៅខាងក្រៅវាំងដូចជាមានបញ្ហាហើយក្រាបទូល"ហាន់សុង

"រៀបចំសេះទៅ" ជុងហ្គុក មានបន្ទូលចប់ ក្រោកចេញទៅតែម្ដង ។

"ក្រាបទូលព្រះអង្គ!"

   ទ្រង់គឺបែបនេះ ស្ងប់ស្ងាត់ និងស្ងៀមស្ងាត់ណាស់មិនសូវមានបន្ទូលច្រើនជាមួយនរណាទេ ខុសប្លែកពីម្ចាស់ប្អូនពៅរបស់ទ្រង់ដែលចូលចិត្តលេងសើចច្រើន  និងរួសរាយដាក់អ្នករាល់គ្នាគ្រប់ពេល ប៉ុន្តែបើសិននិយាយពីរឿងកិច្ចការរាជកិច្ច និងរឿងរៀបចំក្បួនទ័ពវិញចេញច្បាំងវិញគ្មាននរណាអាចយកឈ្នះជុងហ្គុកបានទេ ទ្រង់គឺតែងតែម៉ត់ចត់គ្រប់ពេល បែបនេះទើបទ្រង់មិនសូវមានពេលគិតគូរពីរឿងស្នេហា តែក៏មិនមែនអត់សោះដែរ ទ្រង់ក៏មានស្នំសំណព្វចិត្តប៉ុន្មាននាក់ដែរគ្រាន់តែក្នុងនោះ ទ្រង់សព្វព្រះទ័យនិងស្នំ វ៉ាងជឺលីន ជាងគេ ដំបូងទ្រង់ក៏មានបំណងចង់លើកនាងឲក្លាយជាព្រះជាយាដែរតែ ទ្រង់ត្រូវគិតរឿងប្រទេសជាតិជាធំទើបត្រូវលើកឲព្រះនាងនរគផ្សេងវិញ។

♡︎ម្ចាស់ប្រុសជាទីស្រឡាញ់♡︎Where stories live. Discover now