ភាគ:០៣«លោកពុកជួយអូនហង ជួយខៃតូហង»

1K 146 17
                                    

•មួយសប្តាហ៍ក្រោយមក

តាំងពីថ្ងៃដែលព្រះអង្គម្ចាស់បានយាងត្រឡប់មកពីព្រៃវិញមក ពិធីរៀបអភិសេកត្រូវបានរំសាយ ដោយព្រះអង្គម្ចាស់ជុងហ្គុកខាហ្វ្រីដាលស៍ដោយផ្ទាល់ ដោយទង្វើមួយនេះធ្វើស្ដេចនៃនគរសីុឡាមានការខឹងក្រោធជាខ្លាំង ព្រោះទ្រង់ធ្វើបែបនេះដូចជាមិនឲតម្លៃបុត្រីរបស់ទ្រង់ព្រមទាំងបំបាក់មុខមាត់នគរសីុឡាទាំងមូលផងដែរ។

ទង្វើរបស់ជុងហ្គុកបានធ្វើឲបិតារួមទាំងមាតាទ្រង់មិនពេញចិត្តជាខ្លាំង គេបដិសេធមិនអភិសេធព្រោះគេនៅចាំមនុស្សម្នាក់ តើគេនោះជាអ្នកណាទើបបុត្រារបស់ទ្រង់ហ៊ានធ្វើដល់ថ្នាក់នេះ គេសុខចិត្តបដិសេធទាំងដែលដឹងថាច្បាស់ជាអាចមានសង្រ្គាមកើតឡើង តើឲទ្រង់ធ្វើយ៉ាងម៉េចទៅបើគ្រប់យ៉ាងបានកើតឡើងទៅហើយ ទីបំផុត ដូច្នេះសង្រ្គាមរវាងនគរសីុឡានិងនគរហានក៏កើតោឡើង។

ជុងហ្គុកបានជម្លៀសប្រជារាស្ត្រមួយចំនួនឲចូលមកនៅក្នុងវាំងបណ្ដោះអាសន្នសិន ដោយក្នុងនោះមានតែមនុស្សចាស់និងក្មេងៗដែលទន់ខ្សោយមិនអាចប្រើកម្លាំងបានប៉ុណ្ណោះ ប៉ុន្តែពួកគេគឺអាចប្រើខួរក្បាលដ៏ឆ្លាតវៃរបស់ពួកគេបាន មានរឿងច្រើនណាស់ដែលមនុស្សគ្រប់គ្នាមិនបានដឹងអំពើប្រជាជននៃនគរហាន ថាពួកគេជាមនុសខ្លាំងពូកែរយ៉ាងណានៅពេលដែលមេដឹកនាំរបស់ពួកគេគឺជាមនុស្សដែលមានអំណាចខ្លាំង ស្រែកឃ្លានក្នុងការសម្លាប់មនុស្សដោយមិនញញើតដៃក្នុងកំឡុងពេលនេះ។

ទឹកមុខរបស់ជុងហ្គុកនៅក្នុងសមរភូមិវាប្រៀបបីដូចបិសាចដែលរងចាំឆក់យកជីវិតមនុស្សយ៉ាងអញ្ចឹង នៅក្នុងកំឡុងពេលនេះ ទាហានរាប់រយនាក់កំពុងឈរសម្លឹងទៅគ្នានៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅ រងចាំស្ដាប់ការបញ្ជារបស់អ្នកដឹងនាំរបស់ពួកគេ ។

ជុងហ្គុកបានប្រើចចកដ៏ធំរបស់ទ្រង់ធ្វើជាយានជនិះជំនួសឲការជិះសេះ នៅខាងស្ដាំ និងខាងឆ្វេងដៃរបស់ទ្រង់មានមេទ័ពដ៏ខ្លាំងពូកែរពីរនាក់ ដែលទ្រង់ទុកចិត្តបំផុត គឺ មេទ័ពគីម ស៊ុកជីន ហ្វាន់ដ្រេស៍ និង មេទ័ព មីន យ៉ុនហ្គី អាន់ដាហ្វៀរ៍ នៅខាងមុខពួកគេបុត្រារបស់ស្ដេចសីុឡាកំពុងសម្លឹងមកទ្រង់ដូចចង់សីុសាច់ហុតឈាម នៅទាំងសងខាងដៃរបស់គេក៏មានមេទ័ពខ្លាំងពូកែរដែលតែងល្បីឈ្មោះថាខ្លាំងពូកែរនោះផងដែរ គឺ ជីមីន សូហ្វូជី ជាមេទ័ពកូនកាត់ជប៉ុន និង មេទ័ព ណាមជុន ខ្លារ៉ាសៀរ៍។

♡︎ម្ចាស់ប្រុសជាទីស្រឡាញ់♡︎Where stories live. Discover now