ភាគ:០៥ «មកពីអូនសម្ដីអត់មាយាដាក់យើងមុន»

1.2K 164 13
                                    

ក្រឡេកមកមើលថេយ៉ុងឯណេះវិញក្រោយបាត់កូនមួយស្របក់ហើយមិនឃើញមកវិញជាមួយខៃតូទៀតគេក៏ចាប់ផ្ដើមឆ្លេឆ្លាតាមរកកូនពេញភូមិ ធម្មតាកូននេះគេមិនដែលបាត់ទៅឆ្ងាយពីភ្នែកពីច្រមុះខ្លួនយូរដល់ថ្នាក់នេះនោះទេ ទោះគេរពិសតែងរត់ទៅលេងនៅក្នុងព្រៃក៏គេមិនងាយវង្វេងដែរព្រោះតែងមានខៃតូតែងនាំផ្លូវមកវិញជានិច្ច តែថ្ងៃនេះចម្លែកខៃតូត្រឡប់មកវិញទាំងឆ្លេឆ្លាវាគិតតែពីខាំទាញជើងខោខ្លួនអូសទៅព្រៃខាងក្រោយមិនឈប់។

ដើរចូលមកដល់ក្នុងព្រៃកាន់តែជ្រៅថេយ៉ុងក៏កាន់តែឮសំឡេងសម្រឹបជើងជាន់លើស្លឹកឈើខ្លាំងទៅៗមកគៀកនិងខ្លួនបម្រុងនិងបែរខ្លួនរត់ពួនទៅហើយ ក៏ស្រាប់តែអាក់ខ្លួនបន្តិចកាលបើមុខដាវដ៏មុតស្រួចកំពុងផ្ចុកនិងមុខគេ ហ៊ានតែឈានចូលមកជំហានទៀត ដឹងតែខូចមុខដ៏ស្រស់ស្អាតនេះមិនខាន។

«បង~បងប្រុស»ថេយ៉ុង ញ័រមាត់ហៅអ្នកដែលភ្ញាក់ខ្លួនទម្លាក់ដាវចុះស៊កចូលស្រោមវិញ។

«ថេយ៉ុងម៉េចក៏នៅទីនេះ?»ស៊ុកជីន

«ខ្ញុំ~ខ្ញុំមករក~»

«អ្នកទាំងពីរស្គាល់គ្នាឬ??»យ៉ុនហ្គី បន្លឺឲពួកគេរៀបខ្លួនសឹងមិនត្រូវក្រសែរភ្នែកនាយគឺមុតនិងត្រជាក់ខ្លាំងណាស់។

«គឺ~/ពួកយើងគឺជាបងប្អូននិងគ្នា»

«នាំពួកគេទៅ!!»យ៉ុនហ្គី ពោលចប់ដើរនាំមុខទៅបាត់នាយហាក់ខកចិត្តបន្តិច ដែលស៊ុកជីនជាបងប្អូននិងថេយ៉ុងតែបែរជាលាក់រឿងនេះជាមួយនាយ និងអ្នកអង្គម្ចាស់មិនព្រមបង្ហាញ់ឲទ្រង់ដឹង ធ្វើទ្រង់ស្ទើរផ្លាស់ប្ដូរទៅជាបិសាចម្ដងៗទៅហើយ គ្រប់ពេលតែមានសង្រ្គាមជុងហ្គុកតែងប្រែជាឈាមត្រជាក់និងឃោឃៅនាយហាក់ធ្វើវាដើម្បីបញ្ចេញកំហឹងដែលនៅក្នុងខ្លួនដោយលែងខ្វល់ពីជីវិតមនុស្សដែលត្រូវស្លាប់។

«បងប្រុស~»ថេយ៉ុងហៅនាក់ជាបងកាលបើត្រូវហាន់សុងនិងសេនាទៅនោះរោមជិតនាំផ្លូវគេឲដើរទៅ។

«មិនអីទេណា ដើរតាមបងមក»សុកជីន ក្រសោបដៃប្អូនកាន់ថ្នមៗហាក់ផ្ដល់ទំនុកចិត្តឲគេកុំឲខ្លាច មានខ្លួននៅទីនេះចាំការពារគេហើយ។ខណ:ថេយ៉ុងកំពុងតែគិតថាបើបងប្រុសគេនៅទីនេះ អ្នកអង្គម្ចាស់ក៏ច្បាស់នៅទីនេះដូចគ្នា ហើយវាក៏អាចដែរថាជេកហ្គីកូនប្រុសរបស់គេក៏នៅទីនោះដូចគ្នា តើគេពិតជាអស់ផ្លូវគេចនាយហើយមែនទេ??។

♡︎ម្ចាស់ប្រុសជាទីស្រឡាញ់♡︎Where stories live. Discover now