ភាគទី2

41 1 0
                                    

                     (មិត្តរួមថ្នាក់រៀនធ្វើបាប)

  ពេលព្រឹកព្រលឹមព្រះអាទិត្យរះចែងចាំងពេញផ្ទៃបន្ទប់ជួលតូចល្មមរបស់រាងស្ដើងនុននីម នាងបើកភ្នែកប្រឹមៗពត់ពេនខ្លួនប្រាណដ៏ស្រឡូនស្រឡៅឥតទាស់របស់នាងលើគ្រែតូចចុះឡើងៗ ក្រោមពន្លឺថ្ងៃរះពេលព្រឹក។
"នេះម៉ោង6ហើយ!ស្លាប់មិនខានទេនីមអើយនីមត្រូវគោរពទង់ជាតិផង"នុននីម ស្ទុះចុះពីគ្រែរត់សំដៅទៅបន្ទប់ទឹក។
  15នាទីកន្លងទៅ នុននីមស្លៀកពាក់ឯកសណ្ឋានជាសិស្សយ៉ាងស្អាតបាត និងរៀបចំសៀវភៅដាក់ក្នុងកាតាបរៀន ហើយឆុងមីមួយកំប៉ុងកាន់ញាំលើផ្លូវដើរផងរត់ផង ព្រោះខ្លាចមិនទាន់ឡានសាលា។
"អួយសុំទោស អុំស្រី "នុននីម ធ្វើឲទឹកមីកំពុបខ្ទាត់ត្រូវអ្នកស្រីម៉ាន់ត្រាតែមិនខ្លាំង។
"ខ្ញុំមិនប្រកាន់ទេនាងតូច ព្រោះឯងប្រញាប់ទៅសាលា"
"និយាយចឹងរៀននៅសាលាណាដែរ" អ្នកស្រីម៉ាន់ត្រា
"សាលាខ្ញុំនៅខាងនោះ"នុននីមចង្អុលទៅសាលា
"កូនប្រុសខ្ញុំក៏បង្រៀននៅទីនោះដែរ"អ្នកស្រីម៉ាន់ត្រា
"ចាស ឲខ្ញុំសុំទោស អ៊ុំម្តងទៀតចុះ ខ្ញុំលាសិនហើយ"នុននីមឱនជាការគួរសម និងលើកដៃសំពះលាគាត់។
"ចា៎ សំណាងល្អក្មួយ"គាត់ដាក់ដៃអង្អែលក្បាលនុននីមថ្នមៗ មើលទៅគាត់ចូលចិត្តនាងណាស់ព្រោះនាងស្អាតហើយសុភាពទៀត។
  មកដល់ថ្នាក់
សិស្សានុសិស្សនាំគ្នាមើលមកនុននីមទាំងពេបមាត់ដាក់នាង ភ្លាមនោះមានសិស្សស្រី5នាក់ចូលមករករឿង
នុននីមដល់តុ។ ផាំង!
"នែ៎ នាងកូនអ្នកក្រ យើងប្រាប់ឲហើយចុះ ហាមទៅ
រញេរញៃជាមួយលោកគ្រូឡាន់ត្រា បើចង់រស់សុខស្រួល"ដានីម៉ា ទះតុហើយចាប់បោចសក់នុននីម ទៅក្រោយផ្ងើយចង្កានាងឲងើយឡើង ។
"អួយ លែងខ្ញុំ ឈឺ ហ៊ឹកៗ"នុននីមប្រឹងបេះដៃដានីម៉ាចេញពីសក់តែមិនបានផលសោះ។
"នែ៎ពួកនាងធ្វើស្អីនីម"ឡាដា ចូលមករុញច្រានដានីម៉ាឲចេញពីនុននីម។ ផាច់!ផ្ទៃមុខដានីម៉ាបែរតាមកម្លាំងដៃឡាដា
"អួយ នាងខ្ទើយ ហ៊ានទះយើងផងហេ៎ ពួកឯងចូលទៅ!"មុខដានីម៉ាស្នាមម្រាមដៃប្រាំរបស់ឡាដា ដៃធ្លាប់តែហាត់ប្រដាល់ ដល់ពេលមកទះកំផ្លៀងគឺស្នាមម្រាមប្រាំតែម្ដង គ្រាន់តែពួកនាងឃើញមុខដានីម៉ា ក៏នាំគ្នារត់អស់។
"នែ៎ ចង់វ៉ៃគ្នាទេ ចូលមកនាងឆ្គួតនឹងប្រុស"ឡាដា ធ្វើក្ដាប់ដៃចង់ដាល់ដានីម៉ា។
"អាយ៎ នាងចាំមើលណា ហ៊ឹកៗមុខខ្ញុំ អួយបែកមាត់ទៀត"ដានីម៉ាទទ្រាំជើង ហើយប្រុងដើរចេញតែឡាដាចាប់ដៃជាប់។
"បើនាងហ៊ានប៉ះនុននីមទៀត ត្រៀមខ្លួនឱ្យហើយទៅ!"ឡាដាចង្អុលមុខនាង។
"នីម!យ៉ាងម៉េចហើយឈឺទេ?"ឡាដាចាប់បង្វិលនុន
នីមមើលមួយជុំ
"មិនអីទេ!ឯងវាយគេធ្វើអីគេកូនអ្នកមានណា យើងខ្លាចថាគេប្រាប់ប៉ាម៉ាក់គេ"នុននីម
"យើងមិនខ្លាចទេ!យើងសន្យាថានឹងការពារឯងរហូតនីម"ឡាដាយកដៃស្ទាបមុខនុននីម ហើយអង្អែលថ្នមៗ។តាមការពិតឡាដានាងលួចស្រឡាញ់នុននីម យូរហើយតែនាងមិនហ៊ានសារភាពព្រោះនាងជាស្រីដូចគ្នា។

==================================
ហីយ៉ាឡាដាក្រាស់នុននីមហើយនុះៗស្រីដូចគ្នាទៀត🤭

រឿងៈតាមស្នេហ៍លោកគ្រូកម្លោះ💖👨‍🏫Where stories live. Discover now