ភាគទី4

54 1 0
                                    

                (នីមចង់បាននិទ្ទេសអ្វី?)

"កូនមិនទាន់ចូលក្រុមហ៊ុនទេម៉ាក់ កូនចង់នៅបង្រៀនមួយឆ្នាំទៀតសិន"ឡាន់ត្រា បដិសេធព្រោះគេស្រឡាញ់ការងារជាគ្រូបង្រៀនណាស់តាំងពីក្មេង តែត្រូវម៉ាក់ប៉ាបង្ខំឲមកកាន់កាប់ក្រុមហ៊ុនរហូត។
"ឯងក៏ដឹងថាលោកប៉ារបស់ឯងកាន់តែចាស់ហើយ គាត់មិនអាចគ្រប់គ្រងបានរហូតនោះទេ"អ្នកស្រីម៉ាន់ត្រា
"បាទឆ្នាំក្រោយកូននឹងមកគ្រប់គ្រងក្រុមហ៊ុនជំនួសលោកប៉ា"ឡាន់​ត្រា ឆ្លើយទាំងបង្ខំចិត្ត។
"ល្អណាស់ កូនប្រុសម៉ាក់ម៉ោះឱបមួយ ហិ ហិ"អ្នកស្រីម៉ាន់ត្រាចូលមកឱបនាយ តែមើលទៅឡាន់ត្រាមុខមិនរីកសោះ។
"ចឹង កូនត្រូវទៅសាលាហើយម៉ាក់"ថាហើយគេដើរចេញទៅបាត់។
"ទៅជាមួយគ្រូទេ?"នៅតាមផ្លូវដោយឃើញ នុននីមឈរចាំឡានសាលាទើបគេឈប់ឡានហៅនាង។
"មិនអីទេ លោកគ្រូ"នុននីមបដីសេធ
"ឡើងមក ទៅជាមួយគ្នា"ឡាន់ត្រា
"ចាស"ដោយសារគេចុះមកបើកទ្វាឲហើយទើបនុននីមឡើងឡានទៅសាលាជាមួយនិងគេទៅ។
"នីមទី12ចង់បាននិទ្ទេសអ្វី?"ដោយសារតែក្នុងឡានមានសភាពស្ងាត់ពេកទើបឡាន់ត្រាសួរនាងបន្លប់ភាពភ័យខ្លាចរបស់នាងទៅ។
"ចង់បាននិទ្ទេស🅰️លោកគ្រូ"នុននីម
"ខំរៀនទៅ គ្រូជឿថានីមធ្វើបាន ស៊ូរៗណា"ឡាន់ត្រា
"ចាស"នុននីមញញឹម ពេលដែលមនុស្សដែលយើងស្រឡាញ់លើកទឹកចិត្តហើយរឿងអីធ្វើមិនបាននោះទោះមិនបានAក៏បានBដែរ។
"គ្រូ ប្រហែលឈប់ធ្វើគ្រូបង្រៀនហើយ"ឡាន់ត្រានិយាយហើយដាក់ទឹកមុខចុះ
"អឺ លោកគ្រូទៅណា?"នុននីម
"គឺ មិនអីទេដល់ហើយនីមចុះមុនទៅ"ឡាន់ត្រានិយាយបន្លប់ដើម្បីកុំឲនាងសួរដេញដោលច្រើន។
"ចា អរគុណលោកគ្រូ"នុននីមចុះពីឡានហើយដើរសំដៅទៅថ្នាក់រៀន
  មកដល់ថ្នាក់
"នីមមកហើយឬ?នេះហេតុអ្វីមកយឿតម្លេះ?"រីតាចាប់ដៃនាងសួរ
"គឺ យើងចាំឡានយូរហើយក៏មកជាមួយលោកគ្រូតែម្តងទៅ"នុននីមរៀបរាប់
"នេះ ថាម៉េចឯងមកជាមួយលោកគ្រូ ?"ឡាដាភ្ញាក់ផ្អើល
"នឹងហើយ មានអីឬឡាដា?"នុននីម
"អត់ទេ តោះរៀនវិញទៅ"គ្រាន់ឡាដានិយាយដោយការភ្ញាក់ផ្អើលភ្លាម រីតា ដាក់ទឹកមុខចុះបែបអន់ចិត្ត ដឹងថាមូលហេតុអ្វីបានរីតាអន់ចិត្តអត់?គឺមកពីនាងលួចក្រាស់ឡាដា យូរហើយ។
"ហេឡូ នីរ៉ា អូន​មានការអ្វី?"ឡាន់ត្រានិយាយទូរស័ព្ទជាមួយនីរ៉ាសង្សារសំណព្វចិត្តដែលទាក់ទងគ្នារយៈពេល1ឆ្នាំហើយ។
"(គឺ​អូននឹកបងនឹងណាឡាន់ស្អែកនេះយើងdateល្អទេឡាន់អូនចង់ជួបមុខបងណាស់)"នីរ៉ា
"បាទបងនឹងទៅ "ឡាន់ត្រា
"(ចឹងស្អែកចាំអូនផ្ញើទីតាំងឲណាឡាន់)"នីរ៉ា
"បាយៗប្រពន្ធបងដល់ម៉ោងបង្រៀនហើយណា"ការនិយាយរបស់ឡាន់ត្រានិងនីរ៉ា គេចមិនផុតពីត្រជៀកដានីម៉ាឡើយដោយសានាងដើរទៅបន្ទប់ទឹកតែឮគេនិយាយបងអូនទើបនាងឈរស្ដាប់។
"លោកគ្រូ មានសង្សារ ហ៊ឹស ចាំមើលណានាងនីរ៉ានាងមាជ្រែកមិនយូរទេដឹងគ្នាហើយ"ដានីម៉ាក្ដាប់ដៃសម្លក់ផែនខ្នងដែលដើរចេញទៅ ហើយទើបនាងដើរតាមក្រោយ។
-------
"អូយ៎ នែមានភ្នែកឬអត់នឹង"ឡាដាដើរចេញពីបន្ទប់ទឹកហើយក៏បុកនឹងមាឌមាំរបស់ កងភព។

រឿងៈតាមស្នេហ៍លោកគ្រូកម្លោះ💖👨‍🏫Where stories live. Discover now