ភាគទី3

80 2 0
                                    

                     (ក្មេងស្ទាវធ្វើស្កាក់ផ្លូវ)

ម៉ោង9យប់នាងតូចនុននីមដើរតាមផ្លូវសុខៗស្រាប់តែមានក្មេងស្ទាវមួយក្រុមមកស្កាក់ផ្លូវនាង។
"អេៗ អូនស្រីតោះទៅជាមួយបងទេ បងមានលុយណាតោះ"ក្នុងចំណោមនោះមានម្នាក់មកចាប់ដៃនាង
"លែង ប្រាប់ឲលែងទៅ ជួយផង ហ៊ឹកៗ"នុននីមស្រែកយំដោយភ័យខ្លាច។
"ឆាប់លែងមិត្តយើងបើមិនចង់ងាប់!"ឡាដា ចេញមកការពារនុននីមទៀតហើយ ដំបូងពួកគេបំបែកផ្លូវគ្នាហើយ តែឡាដាមនុស្សឆ្លាតដឹងថាមានមនុស្សតាមនុននីមទើបនាងមិនទាន់ទៅណាឆ្ងាយពីនាង។
"អូហូ ក្លាហានណាស់ បងចូលចិត្ត"អាម្នាក់ ក្នុងចំណោមក៏ដើមករកឡាដា
"អឺ បើចូលចិត្ត មកៗចឹង នេះនែ"ឡាដា ដាល់វាមួយដៃចំភ្នែកនិងអុកមួយជង្គង់ចំតំបន់ពិសេស។
"អួយ ស្រីឆ្គួតដៃធ្ងន់ណាស់ ពួកឯងចាត់ការ"វា បញ្ជាឲកូនចៅ3នាក់ចូលទៅតែឡាដាមិនខ្លាចបែរជានៅតទល់រហូត ពួកវាដេកស្អាតរាងៗខ្លួន ទើបនាងឈប់។
"សមមុខ តោះនីម"នាងចាប់ដៃនុននីមរត់ទៅបន្ទប់ជួលបាត់។
មកដល់ផ្ទះ នុននីម
"អរគុណឯង​ហើយដែលជួយយើងឡាដា"នុននីមឱបឡាដាជាប់
"មិនអីទេ !អរគុណយ៉ាងម៉េចជាមិត្តនិងគ្នាសោះកុំរៀប
ឬកពេកអី តោយើងនាំទៅផ្ទះ"ថាហើយឡាដានាំនុននីមមកដល់ផ្ទះដោយសុវត្ថិភាព។
"យើងទៅ​ហើយណា"ឡាដាដើរចេញទៅបាត់
"អឹម" នុននីមតាមមើលផែនខ្នងរបស់នាងជា រហូតនាងដើរទៅផុត ទើបនាងដើរចូលផ្ទះ។
ពេលយប់ផ្ទះរីតា
សភាពផ្ទះតូចល្មមសម្រាប់មនុស្សបីនាក់រស់នៅ ក្នុងនោះមានបុរសវ័យប្រហែល40ឆ្នាំដេកលើគ្រែដោយសារជំងឺទើបធ្វើឲគាត់ដើរមិនបាន រាល់ថ្ងៃគាត់ត្រូវបានគ្រូពេទ្យចិត្តល្អម្នាក់មកពិនិត្យជំងឺរបស់គាត់ បុរសអ្នកជំងឺនោះជាប៉ារបស់រីតា។គាត់ពិការដោយសារគ្រោះថ្នាក់ចរាចរណ៍។
"ប៉ា​ខ្ញុំយ៉ាងម៉េចហើយលោកគ្រូពេទ្យ"រីតា ចូលមកជាមួយទឹកមុខញញឹមបន្តិច។
"គាត់បានធូរជាងមុនច្រើនណាស់ មិនយូរទេគាត់អាចដើរបានធម្មតាវិញហើយ ខ្ញុំគិតថាអ្នកនាងកុំបារម្មណ៍ពេកអី ខ្ញុំនឹងខំមើលជំងឺគាតឲទាល់តែជា ព្រោះប៉ារបស់អ្នកនាក៏
ដូចប៉ារបស់ខ្ញុំដែរ"ផុង ជាដុកទ័រកម្លោះមានវ័យ26ឆ្នាំជាកូនអ្នកមានមុខមាត់ក្នុងសង្គម ហើយឪពុករបស់គេក៏ជាអ្នកជំនួញម្នាក់ដែរ នាយផុងលួចមានចិត្តលើរីតាតាំងពីជួបនាងដំបូងម្លេះ ដោយសារតែនាងសុភាពរាបសា និង
រុសរាយណាស់។
"អ៎រ ចាស​អរគុណលោកគ្រូពេទ្យខ្លាំងណាស់ដែលតែងមើលថែប៉ារបស់ខ្ញុំរហូតមក"រីតាលើកដៃសំពះអរគុណលោកដុកទ័រផុង។
"លោកគ្រូពេទ្យកុំទាន់ទៅផ្ទះអី នៅញាំបាយសិនទៅមីងធ្វើម្ហូបច្រើនណាស់ណា"ម៉ាក់រីតាឃាត់
"បាទ ចៃដន្យថ្ងៃនេះខ្ញុំបាទក៏ទំនេរដែរសុំបាយមួយពេលហើយមីង ហិៗ"ផុងសើចលិបភ្នែកអស់ ហើយងាកមកញញឹមដាក់រីតា។
"ចឹង ខ្ញុំទៅរៀបបាយសិនហើយណាម៉ាក់"រីតា
"ចាសកូន"ម៉ាក់រីតា
"អឺ រីតាចាំខ្ញុំជួយម៉ោះ"ផុងរត់ចូលទៅជួយលើកចានបាយមករៀបលើតុ។
អាហារដ៏រីករាយបានចាប់ផ្ដើមដោយផុងទៅអង្គុយក្បែររីតាហើយព្យាយាមយកចិត្តនាងដោយដួសម្ហូបឲនាងរហូត ហើយកាយវិកានេះគេចមិនផុតពីភ្នែកម៉ាក់រីតាឡើយ គាត់ញញឹមពេលឃើញដុកទ័រកម្លោះប្រឹងយកចិត្តរីតា។

🎉 You've finished reading រឿងៈតាមស្នេហ៍លោកគ្រូកម្លោះ💖👨‍🏫 🎉
រឿងៈតាមស្នេហ៍លោកគ្រូកម្លោះ💖👨‍🏫Where stories live. Discover now