ភាគបញ្ចប់🔞

6.4K 326 13
                                    

  សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ។🙏
 
     ជុងគុកនាយរត់ចុះមកក្រោមតាមនាយតូច

     " បងសុំទោស ឈប់ខឹងបងទៅ " នាយតូចទៅចាប់ដៃនិយាយសុំទោសយ៉ាងលឿន

     " លែងដៃ កុំមករវល់ជាមួយយើង! " គេប្រើក្រវាតដៃនាយចេញតែគេចាប់កាន់តែណែនមិនឲ្យរបូតឡើយ

     " ប្រយ័ត្នម៉ាក់ឮទៅ "

    " ឮក៏ល្អឲ្យគាត់ដឹងទៅ "

     " ទៅប្ដីដឹងខុសហើយ ប្ដីមិនគួរនិយាយចឹងដាក់ប្រពន្ធទេឈប់ខឹងទៅណាៗ " ម្ដងនេះនាយចាប់គេឱបយកតែម្ដង និយាយលួងដោយសម្ដីផ្អែមមិនដែកនិយាយពីមុន

     " មើល..លែង "

     " ឈប់ខឹងបងទៅណា..."

     " ឯងឆ្គួតជ្រូកមែន ឬលេបថ្នាំខុស? និយាយចេញមកដូចបែកៗ " គេសែនឆ្ងល់សុខៗមកនិយាយបងៗសុំទោសផងអីផង

      " ឈប់ខឹងបងទៅណា យើងត្រូវគ្នាវិញ.. " នាយព្រិចភ្នែកញ៉ាប់ៗ ធ្វើមុខកូនក្មេងដាក់

     " ឈប់ក៏បានដេរ លែងទៅ " ចុងក្រោយនៅតែចាញ់អាចរិតលួងហ្នឹង

     " ជុប៎! ទៅចោះបងឈប់ហាមអូនហើយ តែមកផ្ទះវិញកុំដើរលេងយប់ពេក បាយៗ " នាយថើបថ្ពាល់គេមួយខ្សឺតទើបរត់ចូលទៅក្នុងបាត់ ទុកឲ្យថេយ៍នៅឈរស្ទាបថ្ពាល់ខ្លួនឯងទាំងអៀន

     " អាមនុស្សឆ្គួតនេះ ឡប់ៗមកថើបគេ "

     តាំងពីកើតរឿងនោះមកជុងគុកនាយមិនដែលនិយាយអ្វីធ្វើឲ្យនាយតូចខឹងទៀតឡើយ ទោះខឹងក៏នាយតាមលួងដែរ អារម្មណ៍ស្រឡាញ់ក៏ចាប់ផ្ដើមមានបន្តិចម្ដងៗពេលនេះសិងតែបាត់មុខមួយថ្ងៃក៏មិនបានផង នឹកអើយសែននឹក ពេលទៅក្រៅទិញអីត្រូវតែនាំគេទៅជាមួយដែរ បើគិតទៅពួកគេរៀបការចូលបានបីខែទៅហើយ ម្នាក់ៗចុះសម្រុកគ្នាច្រើន ថ្ងៃខ្លះយប់ឡើងអីគេងយប់គ្នាដល់ព្រឹកក៏មាន តែនៅមិនទាន់លើសពីហ្នឹងឡើយ។

     យប់អាធ្រាតស្ងប់ស្ងាត់មនុស្សម្នានាំគ្នាចូលសម្រាក ខ្យល់បក់រហើយៗសត្វយំមិនដាច់គ្នា នៅក្នុងបន្ទប់មានកាយតូចកំពុងតែអង្គុយបត់ជើងនៅកណ្ដាលគ្រែដោយទឹកមុខភ័យៗដៃញ័រៗពុំដឹងថាគេកើតអ្វីឲ្យប្រាកដ ភ្លាមនោះសំឡេងបន្ទប់ទឹកក៏បានបើកឡើង នាយក្រាស់ចេញមកជាមួយរាងកាយមាំ សិទ្ធតែសាច់ដុំកងៗដៃកាន់កន្សែងជូតសក់ នេះជាទំលាប់គេទៅហើយពេលចេញពីងូតទឹកមានតែកន្សែងនោះ

ភរិយាខ្ញុំប្រុស♂️(ចប់)Where stories live. Discover now