នៅក្នុងផ្ទះមួយបង្ហាញឲ្យឃើញម្ដាយកូនមួយគូកំពុងតែប្រកែកគ្នារឿងម្ដាយបង្ខំកូនឲ្យរៀបការតែកូនមិនព្រមរៀបការ ការប្រកែកនៅតែបន្តរហូត។ កាយមាំមាឌធំខ្ពស់ស្មាទូលាយខ្លួនប្រាណល្អដូចគំនូរសាច់សដូចព្រិលសិងតែស្រមោចវារជ្រុះ បើនិយាយពីមុខមាត់វិញស្រស់សង្ហារដូចទេវបុត្រឋាន:ទេវតាដើរដី ច្រមុះល្មមសុីនឹងទម្រង់មុខចិញ្ចឹមក្រាស់ក្រើមរោមភ្នែកវែងៗនិយាយរួមស្អាតគ្មានតាស៎។ នាយនាយក្រាស់បន្លឺឡើងទាំងភ្ញាក់ផ្អើលក្រោយឮអ្នកមាននាមជាម្ដាយនិយយាឡើងចង់ឲ្យគេនឹងទៅរៀបការជាមួយ សត្រូវសុីសាច់ហុតឈាមនាយ កម្លាំងរាងតូចកញ្ចាញ់ចេកដូចគល់ឈើងាប់អញញឹងហ៎? គេមិនព្រមៗតើម្ដាយគេគិតអី ដឹងហើយឮហើយថាលោកកូនគាត់មិនតូវគ្នា ឃើញគ្នាលើកណាខាំគ្នាតែលើកហ្នឹង!តែក៏មិនភ្លេចហៅរហ័សនាមគេដែរ។
" អ្នកម៉ាក់និយាយម្ដងទៀត!!អ្នកម៉ាក់ចង់ឲខ្ញុំរឿងការជាមួយអាចង្រិតដូងរាងតូចដូចកញ្ចាញ់ចេកគល់ឈើងាប់អត់ជាតិហ្នឹង? " ជុងគុកត្រូវកូនប្រុសចោតសួរទៅម្ដាយជាលើកទីពីរ គេសិងតែមិនជឿនឹងត្រចៀកខ្លួនឯង ទើបតែមកពីដើរលេងចូលផ្ទះម្ដាយចាប់បង្ខំឲ្យរៀបការជាមួយសត្រូវសុីសាច់ហុតឈាមកូនអ្នកជិតខាង
" ដូចម៉ាក់និយាយអញ្ចឹង លោកតាកូនបាន សន្យាជាមួយតាគេហើយថាពេលកូនៗធំឡើងរៀបការជាមួយគ្នា " គាត់និយយាម្ដងទៀតឲ្យច្បាស់ជាងមុន គាត់ក៏មិនចង់បង្ខំកូនដែរតែធ្វើម៉េចបើរឿង សន្យាលោកប៉ាគាត់ជាអ្នកនិយាយ
" ទេ!!ខ្ញុំមិនរៀបការម៉ាក់ក៏ដឹង...ថាខ្ញុំនឹងគេមិនត្រូវគ្នា ហ្ហើយ ....ឲ្យរៀបការបានយ៉ាងម៉េច ហើយប្រុសគ្នាឯងទៀត រៀបការមិនទាន់បានមួយថ្ងៃបែកផ្ទះផងក៏មិនដឹង ចង់តែយំទេខ្ញុំ ហុឺ... " នាយតឹងទ្រូងចង់ផ្ទុះទៅហើយឲ្យរៀបការជាមួយអ្នកណាមិនរៀបការមករៀបការប៉ះសត្រូវខាំគ្នាដូចឆ្កែទៅកើត
" រឿងនេះម៉ាក់មិនដឹងទេ បើចង់ទៅប្រកែកៗជាមួយតាកូនទៅ " គាត់និយាយធ្វើមើលតែប៉ាគាត់មាន ជីវិតឲ្យនាយទៅជួបឯណាបើគាត់ស្លាប់ហើយហ្នឹង
" ចុះអាចង្រិតដូង គេព្រមអត់ម៉ាក់? " នាយដកដង្ហើមធំចេញឲ្យធូរចិត្តមុននឹងសួរទៅអ្នកស្រីចន នឹកដល់គេនាយនេះខឹងចង់ចេញផ្សេងតាមត្រចៀកលើកមុនណាត់គ្នាវ៉ៃគ្នាគេត្រូវមិនតិចទេ ស្នាមជាំនៅមុខគេមិនទាន់បាត់ស្រួលបួលផង
" ម៉ាក់ក៏មិនដឹងថាខាងគេគេយ៉ាងម៉េចដែរ "
YOU ARE READING
ភរិយាខ្ញុំប្រុស♂️(ចប់)
Casualeសត្រូវសុីសាច់ហុតឈាមបែរជាត្រូវរៀបការជាមួយគ្នា ប្រុសនិងប្រុសទៅវិញ តើការរៀបការដោយចាស់ទុំ អាចធ្វើឲ្យពួកគេសត្រូវគ្នាស្រឡាញ់គ្នាបានទេ? #ជាប្រភេទរឿងភាគខ្លី