ចន ជុងគុក និង គីម ថេយ៉ុង គឺជាប្តីប្រពន្ធនិងគ្នា ពួកគេរៀបការជាមួយបាន3ឆ្នាំរួចមកហើយ។ អ្នកទាំង2ស្រលាញ់គ្នាណាស់ ស្រលាញ់ស្មោះស្ម័គ្រជាមួយគ្នាដោយក្តីស្រលាញ់មិនចេះរីងស្ងួត ។ ពួកគេមានកូនប្រុសជាមួយគ្នា2នាក់ ដោយកូនប្រុសច្បងមានអាយុ2ខួបឈ្មោះ ចន ជុងវ៉ុន ឯកូនម្នាក់ទៀតគឺនៅក្នុងពោះរបស់នាយតូចនៅឡើយដោយគេបាន9ខែដែរទៅហើយ។
សព្វថ្ងៃជីវភាពរបស់ពួកគេមិនសូវជាល្អប៉ុន្មានឡើយ ដោយសារតែពួកគេត្រូវគ្រួសារកាត់កាលចោលមិនព្រមទទួលស្គាល់ស្នេហារបស់អ្នកទាំងពីរ ជុងគុកក៏បាននាំថេយ៉ុងមករស់នៅក្នុងបន្ទប់ជួលសិន 1ឆ្នាំបន្ទាប់ពីនោះទើបគេរកលុយបានទិញផ្ទះតូចមួយរស់នៅដល់សព្វថ្ងៃ។ ជុងគុកត្រូវចុះចេញពីដំណែងអគ្គនាយករងក្រុមហ៊ុនប៉ារបស់គេ ធ្លាក់ខ្លួនមកធ្វើជាអ្នកដឹកជញ្ជូនម្ហូបដើម្បីចញ្ចឹមគ្រួសារទៅវិញ ព្រោះប៉ារបស់គេបានបិទឈ្មោះគេនៅតាមក្រុមហ៊ុនផ្សេងៗមិនអោយទទួលនាយធ្វើការ ដើម្បីឲ្យគេលំបាករួចចោលថេយ៉ុងទៅជាមួយគាត់វិញ តែខុសពីការគ្រោងទុក នាយមិនបានចោលប្រពន្ធហើយទៅវិញទេ។
រាល់ថ្ងៃជុងគុកថ្នមប្រពន្ធខ្លាំងណាស់ នាយមិនដែលឲ្យប្រពន្ធលំបាកអ្វីឡើយ នាយសុខចិត្តខំរកលុយម្នាក់ឯងទាំងនឿយហត់តែនាយមិនដែលត្អូញត្អែរនោះទេ។< ប្រពន្ធសម្លាញ់ បងមកពីធ្វើការវិញហើយ > ជុងគុកដោះមួកការពារទុក រួចដើរចូលផ្ទះស្រែករកប្រពន្ធតូចទាំងញញឹមមិនរលុប ទោះបីជាហត់ក៏គេមិនដែលបង្ហាញវាឲ្យប្រពន្ធឃើញដែរ
< លោកប្តី អង្គុយញាំទឹកសិនមក បងហត់ទេ? > ថេយ៉ុងគ្រាន់តែលឺសំលេងអ្នកជាប្តីភ្លាម ក៏ស្ទុះដើរដឹកដៃកូនប្រុសមករកប្តី
< បងមិនហត់ទេ ដើម្បីអូននិងកូន > នាយញញឹមដាក់ប្រពន្ធ
< ប៉ាប៉ា > កូនប្រុសមានអាយុ2ខួប ដើរតេះតាស់មកតោងអង្គុយលើអ្នកជាឪពុក
< សឺត ប្រុសតូចរបស់ប៉ា នឹកណាស់ > ជុងគុកលើកកូនមកអោបថើបដោយក្តីស្រលាញ់
< ហិហិ គេហៅឈ្មោះបងមួយថ្ងៃហើយ តែហៅមិនច្បាស់សោះ >
< ហាហា កូននៅខ្ចីណាស់គេនិយាយម៉េចនឹងច្បាស់ទៅប្រពន្ធសម្លាញ់ >
YOU ARE READING
គ្រួសារកំសត់ 🤍(ចប់)
Cerita Pendekហេតុអ្វីទេវតាគ្មានមេត្តាជាមួយគ្រួសារខ្ញុំ 💔 Short novel