Part 1

619 26 4
                                    

#យកអូនជំនួសគេ Ep1

ខ្ញុំ ភីតឈី ជាកូនស្រីទោល នៃគ្រួសារត្រកូលសារ៉ាវឌ្ឍី! និយាយទៅខ្ញុំក៏ជាស្រីស្អាតដែរ មានមនុស្សប្រុសតាមស្រឡាញ់ច្រើនណាស់ ហិហិ...តែ និយាយស្មោះត្រង់ចេញពីចិត្ត ខ្ញុំស្អប់ប្រុសម្នាក់នោះណាស់! គេគឺ ប៊ែលឡា មានអាយុបងខ្ញុំដល់ទៅ4ឆ្នាំ ប៉ុន្តែមាត់ឆ្កែ ចរឹកកែមិនឡើង ដែលមកអើតឡឺមៗនៅម្តុំនេះរាល់ថ្ងៃគឺព្រោះតែស្រី អាគាត់នឹងគឺជាសង្សារ របស់ អេនណា ស្រីស្អាត មាន ហើយក៏មានជម្រើស...។
«មើលអី ស្រីឆ្នាស់» សម្លេងមាំបន្លឺឡើងខណ:ក្រឡេកមើលខ្វាច់ ឃើញនាងល្អិតឈរសម្លក់ហាក់ដូចជាសត្រូវតាំងពីជាតិណាមកចឹង។
«មើលមិនបាន? ហេតុអីមិនបិទផ្លាកនៅកណ្តាលថ្ងាស់របស់លោកទៅថា មុខខ្ញុំ ហាមមើល...!»ភីតឈីនិយាយទាំងឆ្នាស់ឆ្នើម កាយវិការឌឺៗគួរឱ្យចង់ចាប់គ្រញិច។
«នាង...!»
«យ៉ាងមិច? ចំជាមនុស្សគ្មានប្រយោជន៍មែន ផ្ទះលោកទៅផ្លូវខាងនោះ តែលោកបែរជាដើរមកផ្លូវខាងនេះ...!ដើម្បីតែស្រី...»
«យ៉ាងមិច? ច្រណែន? »
«មិនច្រណែនស្អីទេ តែលោក ត្រូវម៉ាក់គេដេញរាល់ថ្ងៃហើយនៅមិនដឹងខ្លួនទៀត ពិតជាមិនចេះឈឺចាប់មែន!»
«អឺណា...ឥឡូវជួយយកកង់របស់នាងជូនខ្ញុំទៅផ្ទះបន្តិច!»មិនខ្វល់ ប៊ែលឡាញញឹមខ្ជឹប ហាមាត់ពឹងគេ ទាំងដែលជួបគ្នាគឺឈ្លោះគ្នារាល់តែលើក។
«អាមនុស្សឆ្កួត ខ្ញុំស្អប់លោកឯងណាស់!»មាត់រអ៊ូតែទាញកង់ដើម្បីឌុបជូនគេទៅផ្ទះ។
«អឺៗ...ខ្ញុំស្រលាញ់នាងណាស់...»ភីតឈីបន្តឌុបគេទាំងមុខក្រញ៉ូវ នាងពិតជាធុញណាស់ ដោយសារតែជូនអាគាត់នឹងមកផ្ទះញឹកញាប់ ពេកលោកពូវា៉ត់ និងអ្នកមីង សា ចង់តែចាប់ឱ្យការនឹងកូនប្រុសគាត់រាល់តែលើក។

ពិធីមង្គលការការហាក់អធិកអធមខ្លាំងណាស់ តែអ្នកដែលខ្ញុំគិតដល់មុនគេ គឺមនុស្សមាត់ឆ្កែមា្នក់នោះ ពេលនេះយំហើមភ្នែកហើយទេដឹង។
«ហឺយ...ប្រុងផឹកឱ្យលិចថ្លើមស្លាប់ហេ៎ស? » ភីតឈីទាញដបស្រាពីដៃរបស់គេ គុបចោលទៅម្ខាង មើលទៅគេស្រវឹងខ្លាំងណាស់ ព្រោះអេនណាស្រ្តីជាទីស្រលាញ់របស់គេ បានរៀបការជាមួយនឹងប្រុសអ្នកមានម្នាក់។
«គេបោះបង់ចោលខ្ញុំហើយ...ស្រីឆ្នាស់!នាងកុំទៅចោលខ្ញុំ...»ប៊ែលឡាយំសស្រាក់អោបនាងតូចជាប់ទ្រូង ប៊ែលឡាជាកូនអ្នកជំនួញ ម្នាក់ ប៉ុន្តែក្រុមហ៊ុនមិនសូវជាធំប៉ុន្មាននោះទេ ហេតុនេះ អេនណាជាស្រីស្អាតមានជម្រើសច្រើនគឺតែងតែត្រូវការប្រុសដែលមានជាងជារឿងធម្មតា។
«ក៏ប្រាប់ហើយ ថាគេអត់ស្រលាញ់លោក តែលោកឯងក្បាលរឹងក្បាលអត់ជឿខ្ញុំ»
«អុឹក...នាងដៀលខ្ញុំ? » ប៊ែលឡាទន់ល្អូក ស្រវឹងបើកភ្នែកលែងរួច និយាយស្តាប់សឹងមិនបាន។
«អឺ ដៀលលោកឯងនឹងហើយ ខំដៀលប៉ុណ្ណឹងហើយនៅភ្លើទៀត...!»
«ចាំមើល អាប្រុសភ្លើម្នាក់នេះនឹងយកនាងធ្វើប្រពន្ធ...!»
«ខ្ញុំនឹងចាំមើល!»ភីតឈីស្រែកពីចម្ងាយ។
«ឱ្យតែនាងប្រាកដ ខ្ញុំច្បាស់ជាដណ្តឹងនាង!»
«បើលោកឯងហា៊នដណ្តឹង ខ្ញុំក៏ហា៊នយក! នាភីតឈីមិនដែលខ្លាចទេ...ឆឹស...!»

ហា៊នដណ្តឹងហា៊នយក😑🥲

រឿង យកអូនជំនួសគេ (GL Short Story)Where stories live. Discover now