Part 4

293 22 4
                                    

#យកអូនជំនួសគេ Ep4

«អា៎យ...លោកឯង!លោកឯងថើបខ្ញុំ..!»ភីតឈីតវ៉ាទាំងក្រហមមុខ អារម្មណ៍ខឹងមិនប៉ុន្មាន តែអារម្មណ៍ខ្មាស់អៀនវាលើសលុបរហូតដល់ត្រូវបន្លប់ដោយការជេរគេច្រែតៗនេះឯង។

«មែនហើយខ្ញុំខ្ញុំថើបនាង!មិនមែនទេ!គឺបឺតមាត់នាង!»ឃើញនាងខឹងខ្លាំងបែបនេះប៊ែលឡាញ៉ោះលើសដើម។

«អារោគចិត្ត...!!!»ភីតឈី

«ត្រូវហើយព្រោះខ្ញុំក៏នឹងក្លាយជាប្តីនាង!»ប៊ែលឡា

«ឯងមិនមែនប្តីខ្ញុំទេ!»ភីតឈី

«មិនមែនប្តីទេតែជាអនាគតប្តី!»ប៊ែលឡា

«អា៎...អា៎ឆ្កួត...!»ភីតឈីប្រកែកមិនឈ្នះជេរមិនកើត នាងល្អិតបានត្រឹមស្រែកលឺៗរត់ទន្រាំជើងខ្លាំងៗត្រឡប់ទៅផ្ទះវិញ ព្រោះនៅជាមួយគេនាងមានអារម្មណ៍ថាគ្មានសុវត្តិភាពសូម្បីបន្តិច។

«ហុឹៗ...!ឆ្នាស់ៗបែបនេះតែបបូរមាត់ផ្អែមមែនទែន!»អ្នកកម្លោះមើលនាងរត់ចេញទៅដោយញញឹមក្បួចមុននឹងសើចហុឹៗនឹកឃើញដល់បបូរមាត់ប៉ោងៗទន់ៗដែលឆ្នាស់ឆ្នើមនិងមានរសជាតិផ្អែមរហូតមិនគួរឱ្យជឿ។

   មួយសប្តាហ៍កន្លងផុត ពិធីរៀបការត្រូវបានប្រារព្ធនិងបញ្ចប់យ៉ាងរលូន! ស្វាមីភរិយាថ្មោងថ្មីអង្គុយសម្លក់គ្នាដោយក្រសែភ្នែកគុំគួន!ប្រាប់តាមត្រង់ ថាអារម្មណ៍ពេលនេះគឺបរិយាយអីមិនចេញក្រៅពីអង្គុយសម្លក់គ្នាបែបនេះ។

«មើលស្អី?»ភីតឈី ភ្លាមៗសម្លេងតូចឆ្នាស់ឆ្នើមបន្លឺឡើងកាត់ភាពស្ងៀមស្ងាត់។

«អ្នកណាមើល?»ប៊ែលឡា

«លោកឯងនឹងហើយ!មើលខ្ញុំធ្វើអី?»ភីតឈីនាងនៅតែសម្លក់ តែគេក៏ប្រកែកញុាំងៗដូចគ្នា។

«បើនាងមិនមើលខ្ញុំមិចដឹងថាខ្ញុំមើលនាង?»ប៊ែលឡា

«ខ្ញុំមើលដើម្បីប្រុងប្រយ័ត្នខ្លួន ថាមិនបានលោកអាចនឹងរៀបផែនការគិតអាក្រក់លើខ្ញុំក៏ថាបាន!»ភីតឈី

«គិតអី?ផែនការអី?...»ប៊ែលឡាដើរទៅរកធ្វើឲ្យនាងតូចរំកិលកាន់តែឆ្ងាយតែត្រូវគេទ្រោបជាប់។

«...»

«មិនបាច់ខ្លាច!ខ្ញុំគ្មានអារម្មណ៍ស្អីលើនាងទេ!ទ្រូងសំប៉ែតដូចជញ្ជាំង គូទក៏ស្វិត មាត់ក៏ឆ្នាស់ឆ្នើមស្អុយរលួយ...ឌឹប...អូយ!»ប៊ែលឡាមិនបានប៉ុន្មានក៏ត្រូចមួយកណ្តាប់ដៃតូចរហូតដល់ឈាមច្រមុះទើបត្រូវយកក្រដាសមកញ៉ុកការពារការហូរឈាមអស់ពីខ្លួន។

«ឆ្កួតស្អី មកវៃខ្ញុំបែបនេះខ្ញុំឈឺ!»ប៊ែលឡា

«ខ្ញុំចង់តែសម្លាប់លោកឯងផង!»ភីតឈី

«មាត់បានសម្បើមណាស់!»ប៊ែលឡា

«មាត់ខ្ញុំបានយូរហើយ មិនមែនដូចលោក មាត់ឆ្កែ គំនិតលាម!»ភីតឈី

«ចង់ត្រូវហេ៎ស?»ប៊ែលឡា

«ដែលខ្លាចពីពេលណាវុឺយ...!»ភីតឈី

[ខ្មីន:បើកសង្វៀនបា៉ដាល់ម៉ងហូវឪម៉ែ🌚😑]

(សូមរងចាំទស្សនាភាគបន្ត......🥲)

<<សូមអធ្យាស្រ័យចំពោះពាក្យពេចន៍ខុសឆ្គងកន្លែងណាមួយ🤍>>>

រឿង យកអូនជំនួសគេ (GL Short Story)Where stories live. Discover now