Part 2

314 24 0
                                    

#យកអូនជំនួសគេ Part2❤️

   ភីតឈីហាក់ភ្ញាក់ផ្អើលបន្តិច ពេលឃើញលោកពូវ៉ាត់និង អ្នកមីងសា ព្រមទាំងប្រុសដែលនាងស្អប់ កំពុងតែអង្គុយញញឹមខ្ជឹបមើលមកកាន់រូបនាង។

«ជម្រាបសួរ លោកពូ អ្នកមីង...! »ភីតឈីភាំងបន្តិច ដាក់កាបូបចុះ ហើយគិតឆ្ងល់នៅក្នុងចិត្ត! គ្រួសារនាងក្រយា៉ងនេះ មិចនឹងអាចមានភ្ញៀវអ្នកមានមកលេងកើតនោះ។

«ភីតឈី អង្គុយចុះមក!»មីងសា

«ចា៎ស...!»ភីតឈី

«ថ្ងៃនេះ មីងមកស្តីដណ្តឹងក្មួយឱ្យកូនប៊ែលឡា...!»មីងសា

«ហា៎ស...?»ភីតឈី ភ្ញាក់ផ្អើល ស្ទើតែ សន្លប់ នេះមកដណ្តឹងនាងឱ្យអាគាត់នឹងបានយ៉ាងមិច មួយថ្ងៃៗឈ្លោះតែគ្នា ប្រុងឱ្យរៀបការហើយវៃគ្នាឬ?ភីតឈីគិតនៅក្នុងចិត្ត។

«ជ្រើសរើសវេលាចុះអ្នកដន្លង ព្រោះភីតឈីពេញក្រមុំដែរហើយ ម្យ៉ាងទៀត ក្មេងៗស្គាល់គ្នាតាំងពីតូចៗ ខ្ញុំក៏មិនគិតនិងប្រកែកអីដែរ...!»មីងឌីន

[ខ្មីន: មិនទាន់ចូលរោងផងហៅដន្លងបាត់🌚]

«ម៉ាក់...!»ភីតឈីស្ទើស្រែកយំ ហេតុអីសុខៗម៉ាក់លើកខ្ញុំឱ្យគេ...។

«រំភើបមែនទេក្មួយ...? មីងស្មានមិនដល់សោះ ថាក្មួយនិងកូនប៊ែលឡាស្រលាញ់គ្នា នេះដល់ថ្នាក់បង្ខំឱ្យមីងមកដណ្តឹងក្មួយឆាប់ៗទៀតផង...!»មីងសា

«ថា...ថាមិច?»ភីតឈី

«ពូក៏ស្មានមិនដល់ដូចគ្នា...!»ពូវ៉ាត់

        បញ្ចប់សម្តី ភីតឈីស្ងាត់មាត់ លេបទឹកមាត់ក្អឹក មិនដឹងប្រកែកយ៉ាងណា ព្រោះអាប្រុសមុខស្មើនោះកំពុងតែអង្គុយញញឹមខ្ជឹបទៅហើយ...។

«អូយ...អូយឈឺ...!»ប៊ែលឡា

«វៃឱ្យឈឺនឹងហើយ! » ភីតឈីខឹងសឹងតែច្របាច់កគេឱ្យស្លាប់ទៅហើយ នេះមិនដឹងជាកើតឆ្កួតស្អី សុខៗមកចូលស្តីដណ្តឹងស្រស់ៗ។

«ខ្ញុំធ្វើអីខុស?»ប៊ែលឡា និយាយទាំងសើច

«នៅមានមុខមកសួរទៀត? មិចក៏លោកឯងឱ្យលោកពូអ្នកមីងមកដណ្តឹងខ្ញុំ? លោកឯងចង់ស្លាប់ហេ៎ស? » ភីតឈីពាក់មុខយ័ក្សបញ្ចេញចង្កូម តាមចិត្តខឹងចង់តែវៃឱ្យបែកមុខ។

«ក្រែងម្សិលមិញខ្ញុំប្រាប់ហើយតើ ថាដណ្តឹងនាង ហើយនាងក៏យល់ព្រមហើយដែរ!»ប៊ែលឡាឆ្លើយហីៗ តែវាក៏ជាការពិត ព្រោះម្សិលម្សិញព្រមព្រៀងគ្នារួចហើយ ឥឡូវមកធ្វើអត់ចង់ការ គិតថាប្រកែកកើតឬ។

«វ៉ាយ...ខ្ញុំមិនការ មិនការទេ ខ្ញុំស្អប់លោកណាស់ ស្អប់ណាស់ អាប្រុសមាត់ឆ្កែ...»ភីតឈីប្រកែក ញុាំងៗ តែគិតថាគេខ្វល់ឬ? ចង់ខឹងស្លាប់ក៏ខឹងទៅ ខ្ពើមខ្វល់។

«ស្អប់ៗទៅ ខ្ញុំហាមមិនឱ្យស្អប់...?»ប៊ែលឡា

«កោតលោកឯងចេះធ្វើទៅរួច...!នែ៎ហើយសង្សារលោកទើបតែការចោលម្សិលម្ងៃ លោកមកដណ្តឹងខ្ញុំថ្ងៃនេះ?»ភីតឈី

«ក៏ការជាមួយនាង ដើម្បីឌឺគេវិញនឹងអី!»ប៊ែលឡា ពាក្យគេធម្មតា តែភីតឈីខឹងស្ទើតែចេញផ្សែង នេះៗរកពាក្យនឹងជេរលែងឃើញទៅហើយ។

«អាឆ្កួត ឡប់សតិ ទុកខ្ញុំជាកណ្តុរមែនទេ?បានជាយកខ្ញុំមកការបញ្ឈឺសង្សារចាស់នាគ...!ហើយលោកឯងខ្វះស្រីណាស់ហេ៎ស?...»ភីតឈី

«អត់ទេ! ព្រោះផ្ទះនាង នៅទល់មុខផ្ទះសង្សារចាស់ខ្ញុំ...!»បញ្ចប់សម្តីប៊ែលឡាសើចកក្អឹក មិនបានខ្វល់ថានាងខឹងឬអត់ គេមិនខ្វល់ ទាំងអស់។

«នែ៎...ប៊ែលឡា ឈប់សិននិយាយគ្នាឱ្យច្បាស់...!»ភីតឈី

«មិនឈប់ បើគ្រាន់បើណាស់ចាប់ឱ្យបានមក...!» ប៊ែលឡាមិនខ្វល់ បន្ថែមល្បឿនជើងកាន់តែលឿន។

«បើខ្ញុំចាប់បានលោកឯងស្លាប់...!»ភីតឈី
«បើចាប់ខ្ញុំបានខ្ញុំឱ្យបឺតមាត់មួយ...!»ភីតឈី

[ ខ្មីន: យីម៉ែហ៎😶]

«អា៎យ...អាឆ្កួតខ្ញុំនឹងសម្លាប់លោកឯង...អ៎ាក...អា៎យ..."ព្រូស”...។

     [ស្អែកវគ្គពិសេសហើយណា៎🌚🤧]

  <<សូមអធ្យាស្រ័យចំពោះពាក្យ ពេចន៍ខុសឆ្គងកន្លែងណាមួយ🙏🏻❤️>>

រឿង យកអូនជំនួសគេ (GL Short Story)Where stories live. Discover now