[ក្ដីស្រឡាញ់]ភាគ១
ផ្ដើមរឿង
បានបង្ហាញអោយយើងឃើញនៅវិទ្យាល័យមួយនៅប្រទេសថៃ ហើយយើងក៏បានឃើញប្រុសៗមួយក្រុមដើរយ៉ាងសង្ហាចូលទៅក្នុងវិទ្យាល័យនោះ សិស្សដែលបានឃើញពួកគេក៏នាំគ្នាជៀសចេញពីផ្លូវដើម្បីអោយពួកគេដើរទាំងភ័យខ្លាច ហើយក្រុមនោះគឺជាក្រុមដែលមានអំណាចជាងគេនៅវិទ្យាល័យនេះ ដោយម្នាក់ដែលដើរពីមុខគេមានឈ្មោះថា Fourth អាយុ18ឆ្នាំ ជាកូនអ្នកជំនួញដល់ល្បីឈ្មោះ ឯម្នាក់ដែលដើរនៅខាងឆ្វេងដៃគេមានឈ្មោះថា Prom អាយុ18ឆ្នាំ គឺជាកូនរបស់ម្ចាស់ហាងលក់គ្រឿងពេជ្រដ៏ធំមួយ ឯម្នាក់នៅខាងស្ដាំដៃមានឈ្មោះថា Winny អាយុ18ឆ្នាំ ជាកូនរបស់នាយកសាលាដែលពួកគេកំពុងតែរៀន ពួកគេទាំងបីនាក់រៀននៅថ្នាក់ជាមួយគ្នាហើយក៏ជាមិត្តសម្លាញ់ថ្លើមខ្នាញ់នឹងគ្នាដែរ
ទាំងបីនាក់ជាកំពូលសិស្សដែលរៀនមហាសែនខ្សោយជាងគេនៅក្នុងថ្នាក់ ហើយបើយាយពីនៅក្នុងថ្នាក់គ្មានធ្វើអីក្រៅពីដេកនោះទេ រីឯអ្វីដែលពួកគេចូលចិត្តធ្វើនោះគឺ ញ៉ែស្រី ដើរលេងនឹងធ្វើបាបសិស្សៗដែលទន់ខ្សោយជាងពួកគេ ហើយពេលដែលគេធ្វើបាបអ្នកណាមួយគឺគ្មានណាហ៊ានក្អកនឹងពួកគេទេសូម្បីតែគ្រូៗ ព្រោះតែពួកគាត់ខ្លាចអំណាចរបស់ប៉ាFourth
>> អយុត្តិធម៌ហា😭"ហេ អាញី" គ្រាន់តែដើរចូលមកដល់ក្នុងថ្នាក់ក៏ឃើញចំណីរបស់ពួកគេកំពុងតែអង្គុយសរសេរមេរៀនដែលធ្វើអោយFourthញញឹមលាក់កំណួចហៅរហ័សនាមដែលគេតែងតែហៅនាយ
"បាទ" នាយកម្លោះបិទសៀវភៅយ៉ាងលឿនងើបឈរឆ្លើយតបទៅកាន់អ្នកម្ខាងទាំងសុភាព
"ឯណាទឹកដោះគោរបស់យើង" នាយតូចលើកចិញ្ចើមមួយចំហៀងសួរទៅនាយទាំងទម្លាក់ទឹកមុខដែលញញឹមលាក់កំណួចមុននេះចុះនៅពេលដែលងាកទៅមើលលើតុរបស់ខ្លួនមិនឃើញទឹកដោះគោ
"ខ្ញុំ ខ្ញុំភ្លេច សុំ សុំទោសផង" នាយកម្លោះបន្លឺទាំងរដាក់រដុបនឹងអោនសុំទោសនាយតូចយ៉ាងញាប់
"ពួកឯងប្រដៅវាចេញតិចទៅ" នាយតូចមិនមាត់បកដៃជាសញ្ញានឹងនិយាយប្រាប់មិត្តទាំងពីររបស់ខ្លួនអោយចូលទៅប្រដៅនាយកម្លោះ
YOU ARE READING
តាមស្នេហ៍ប្រុសចិត្តរឹង
Lãng mạnរឿងនេះនិយាយអំពើកម្លោះម្នាក់តាមស្រឡាញ់បុរសម្នាក់តាមស្អិតដូចតុកកែចឹងដើម្បីអ្វីគឺដើម្បីយកបរុសនោះមកធ្វើជាប្ដី😂 ចង់ដឹងថាមីក្អូននឹងមុខក្រាស់តាមញ៉ែអាគាត់នឹងយ៉ាងម៉េចចុចអានទាំងអស់គ្នា