Part2

388 41 6
                                    

[ការពិតត្រូវបានលាតត្រដាង]

ភាគ២

Kelly អង្គុយស្រមៃទៅដល់ពេលដែលខ្លួនដើរបកចូលទៅក្នុងផ្ទះ តែនាងក៏ស្រាប់តែមានអារម្មណ៍មិនល្អ ហើយពេលដែលដើរមកបម្រុងបើកទ្វារចេញទៅក៏ឃើញថាក្រុមFourthកំពុងតែដើរទៅណាក៏មិនដឹងហើយក្នុងដៃក៏មានដំបងម្នាក់មួយ ធ្វើអោយនាងភ័យភ្លាមហើយក៏ប្រញាប់បើកកន្លឹះទ្វាររត់តាមទៅ កំពុងតែអង្គុយគិតនឹងបារម្ភពីGemini ច្រមុះរបស់នាងក៏ស្រាប់តែហូរឈាមមក ដែលធ្វើអោយនាងប្រញាប់ទៅយកក្រដាសមកជូតនឹងទាញថ្នាំយកមកលេប

"តើខ្ញុំនឹងអាចទៅរៀនសកលជាមួយលោកបានទេ បើជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ មើលទៅមនុស្សដែរក្បត់សន្យាប្រហែលជាខ្ញុំហើយ" នាងបន្លឺទាំងសម្រក់ទឹកភ្នែកចុះមក មិនខុសទេនាងមានជំងឺដល់ធ្ងន់ធ្ងរមួយគឺ មហារីកខួរក្បាល វាជាដំណាក់កាលចុងក្រោយមិនអាចព្យាបាលបាននោះទេហើយនាងក៏សល់ពេលមិនច្រើនដែរ

*ថ្ងៃស្អែក*
Gemini ក៏បានមកចាំ Kelly នៅមុខផ្ទះដើម្បីទៅសាលាជាមួយគ្នា នាងក្រមុំក៏បានដើរចេញមកទាំងញញឹមស្រស់ ហើយពួកគេក៏ដើរទៅរៀនជាមួយគ្នា Kellyលួចសម្លឹងមើលទៅមុខរបស់នាយ ហើយនឹងគិតថាតើនាងអាចមើលមុខរបស់គាត់បានដល់ពេលណាបើនាងជិតអស់ពេលវេលាទៅហើយនឹង

នៅក្នុងភ្នែកនាងគាត់គឺជាមនុស្សម្នាក់ដែលសង្ហាណាស់ ទោះជាគ្រប់គ្នាមើលមកគាត់ជាមនុស្សដែលធាត់មុខមាត់មិនស្អាត សម្បុរមិនស្អាតតែសម្រាប់នាងគាត់ស្អាតនឹងល្អជាងមនុស្សទាំងអស់

"ខ្ញុំចង់ឃើញមុខបងរហូតតែប្រហែលជាមិនអាចទេ" នាងគិតនៅក្នុងចិត្ត ហើយក៏ឈប់សម្លឹងមើលមុខរបស់នាយបន្ត មកដល់ក្នុងសាលាFourthនៅតែព្យាយាមធ្វើបាបGeminiទៀតតែថា លែងបានហើយព្រោះតែKellyមិនព្រមអោបដៃមើលមនុស្សដែលនាងស្រឡាញ់ត្រូវគេធ្វើបាបនោះទេ ម្យ៉ាងវាក៏ជិតដល់ពេលវេលាដែរចឹងហើយពេលវេលាដែលនៅសល់នាងចង់ការពារមនុស្សដែលនាងសហរឡាញ់ ទោះគេមិនស្រឡាញ់នាងតែនាងសប្បាយចិត្តដែលបាននៅក្បែរគាត់ នាងមិនបង្ខំគាត់អោយមកស្រឡាញ់នាងទេតែនាងសុំត្រឹមនៅក្បែរគាត់នឹងមើលថែគាត់

តាមស្នេហ៍ប្រុសចិត្តរឹងWhere stories live. Discover now