wedding end 12

713 36 2
                                    

នៅមន្ទីរពេទ្យ

បន្ទាប់ពីមកមន្ទីរពេទ្យហើយ ហ្វូដត្រូវបញ្ចូលអុកស៊ីសែននឹង សម្រាក់នៅពេទ្យមួយរយៈដើម្បីពិនិត្យសុខភាព

អស់រយៈពេលបីថ្ងៃមកហើយហ្វូដគេនៅតែមិនទាន់ដឹងខ្លួននៅឡើយ ។ ជេមគេតែងតែអង្គុយក្បែរនិងកាន់ដៃ ហ្វូដនិងនិយាយរឿងរ៉ាវ ដែលកើតឡើងរាល់ថ្ងៃឲ្យហ្វូដបានឮ គេខំប្រឹងនិយាយដាស់ហ្វូដឲ្យភ្ញាក់!។

: ហ្វូដ នេះបីថ្ងៃហើយណាពេលណាអូនក្រោកទៅ អូនដឹងតេរយៈពេលអូនកំពុងដេកយ៉ាង លង់លក់មិនងើបបែបនេះ បងពិតជាឯកការណាស់!..ហើយនៅពេលអូនមិននៅក្បែរបងបែបនេះធ្វើឲ្យបងដឹងថាអូនសំខាន់ណាស់ក្នុងជីវិតបង ដឹងខ្លួនឡើងៗមកហ្វូដ បងសុំទោស

ជេមគេកាន់ដៃហ្វូដយកមកប៉ះថ្ពាល់គេទាំងទឹកភ្នែក

: អូនឮបងហៅទេហ្វូដ...មករកបងវិញមកបានទេ បងអត់អូនក្នុងជីវិតមិនបានទេ អូនដឹងទេថាពេលគ្មានអូនមករញ៉េរញ៉ៃបងដូចរាល់ដងវាពិតជាពិភពលោកគ្មានពន្លឺអញ្ចឹង... ឆាប់ភ្ងាក់ឡើងបងនឹងនៅជាមួយអូនរហូតណា បង ស្រឡាញ់អូន ស្រឡាញ់ស្នាមញញឹមអូន...ស្រឡាញ់អូនពេលមករញ៉េរញ៉ៃបង ស្រឡាញ់អូននៅពេលដែលអូនហៅបងថា Hubby បងពិតជាគ្មានបានការទេ សូម្បីមនុស្សដែលបងស្រឡាញ់ក៏បងមើលថែមិនបានល្អដែល បងនេះពិតជា...អត់កើតការពិតមែន!  ហ្វូដអូនឮបងហៅទេ..បងស្រឡាញ់អូនណា

ពាក្យដែលជេមបាននិយាយមក ហ្វូដគេបានឮទាំងអស់ ព្រោះដោយសារគេបានដឹងខ្លួនតាំងតែ ជេម និយាយសុំទោសមក ម្ល៉េះ! តែធ្វើពុតជាមិនដឹងខ្លួនព្រោះចង់ដឹងថា ជេមគេនិយាយអីខ្លះពេលគេ កំពុងដេកលក់!

ហ្វូដគេបាន លួចសើច បន្តិចពេលដែល ឮ ជេមនិយាយ យ៉ាងផ្អែមល្ហែមមកកាន់គេ

: ហ៊ឹម...អូនដឹងហើយ មិនបាច់និយាយច្រើនដងក៏បាន ទុកនិយាយពេលក្រោយខ្លះទៅ

ហ្វូដគេបានបើកភ្នែក មើលទៅមុខជេមទាំងញញឹម

: ហ្វូដ...អូនដឹងខ្លួនហើយហ៎

You've reached the end of published parts.

⏰ Last updated: Oct 10, 2023 ⏰

Add this story to your Library to get notified about new parts!

I'm fulling into your smile >⁠.⁠<Where stories live. Discover now