part 7

444 37 3
                                    

មកដល់ផ្ទះវិញភ្លាមហ្វូដគេរត់យ៉ាងលឿនទៅក្នុងបន្ទប់ បោះកាតាបចោលក្បៀជញ្ជាំង និងអង្គុយក្បែរគ្រែដេក ក្រាបក្បាលលើពួកស្រែកយំយ៉ាងខ្លាំងៗ..

: ហឹហឹហិហិ..ហេតុអ្វីៗទៅ អៃជេម...ហេតុអ្វីឯងធ្វើបែបនេះដាក់យើង ហឹហឹ

ហ្វូដយំបណ្ដើរ វ៉ៃពូកបណ្ដើរ យ៉ាងឈឺផ្សា

គុគុក~ សម្លេងទ្វារបានបន្លឺ

: ហ្វូដ កើតអីហ្នឹងកូនឲ្យម៉ាក់ចូលក្នុងបានទេ

ម្តាយនិយាយហើយដោយមិនឃើញហ្វូដតបគាត់ដូចច្នោះ ក៏ទាញទ្វារចូលរត់ទៅអោបលួងលោមកូនប្រុស

:មិនអីទេណា មិនអីទេម៉ាក់នៅត្រង់នេះហើយ

:ហិហិហិ..ម៉ាក់ ហឹហឹ

ហ្វូដបែបមុខរកម្តាយហើយក៏អោបគាត់យ៉ាងណែន

:ចា៎..ម៉ាក់នៅហ្នឹងកូនកុំខ្លាច

ម្តាយនិយាយទាំងយកដៃជួយជូតទឹកភ្នែកឲ្យកូន

:ម៉ាក់..ម៉ាក់អត់ខឹងកូនទេមែន ម៉ាក់ ហិហិហិ ដែលកូនយំបែបនេះ ហឹហឹ

ហ្វូដយំទាំងនិយាយមកម្តាយយ៉ាងកំសត់

:អត់ទេ..ម៉ាក់មិនខឹងទេ..កូនយំឲ្យអស់មក ឲ្យវាធូរចិត្ត ទុកឲ្យម៉ាក់ជាអ្នក លួងលោមនិងនៅក្បែរកូន ណាស!

ម្តាយនិយាយទាំងស្នាមញញឹមទៅកូនដែលពេលគាត់និយាយហើយ ហ្វូដគេក៏យំខ្លាំងៗពេញបន្ទប់ ម្តាយអាណិតកូនបានអោបកូននៅនឹងដៃជាប់

[នៅផ្ទះរបស់ជេម]

ជេមគេបានឃុំខ្លួនឯងក្នុងបន្ទប់នឹងគិតរឿងដែលហ្វូងនិយាយមកកាន់គេ គេគិតទាំងមិនយល់និងដឹងធ្វើរឿងអ្វី

:ហឺយ..ឈឺក្បាលណាស់វើយ

គិតមួយសន្ទុះគិតមិនចេញគេបានយកដៃទៅរុញ វត្ថុនិងសម្ភារផ្សេងៗធ្លាក់ លើឥដ្ឋអស់

:ហេតុអ្វីបានជាកាន់តែគិតកាន់តែឈឺបែបនេះហា៎ នេះយើងបានធ្វើអ្វីទៅ ហឿយ

គេទម្លាក់គូទអង្គុយលើសាឡុងគិត រឿងដែលបានកើត

:ហ្វូដ ប្រហែលជាមិនអភ័យទោសឱ្យយើងទេមើលទៅ អឹម ហេតុអ្វីយើងត្រូវឲ្យអ្នកដទៃយកគេចេញបែបនេះ ហើយហេតុអ្វីបានជាយើងឈឺបេះដូងពេល មានអ្នកចង់បានហ្វូដ មេះ តើនេះជាអារម្មណ៍អីទៅ.

កាត់មកហ្វូដវិញ

:មើលនិយាយឲ្យម៉ាក់ស្ដាប់តិចមើល ថាកើតអី

ម្តាយពេលលួងលោមកូនឲ្យបានយំហើយក៏សួរ

:ហ្អឹៗ~~ គឺជេមណាម៉ាក់

ហ្វូដលេបមាត់និយាយប្រាប់ម្តាយ

:ជេម និងថី គេធ្វើស្អីកូន

ម្តាយសួរដោយលើកចញ្ចឹមឡើង

:វាធ្វើបាបចិត្តកូនណាម៉ាក់ កូនខំស្រលាញ់វាតែវាបែរជាលើកកូនឲ្យអ្នកផ្សេង ក្នុងបេះដូងវាមិនដឹងមានស្អីទេបានជាធ្វើចឹងណាស់កូន

ហ្វូដរែរាប ប្រាប់យ៉ាងក្រៃលែង

:ណាហើយ...កុំទៅគិតច្រើន..ហើយកូនមានសួរគេច្បាស់ហើយឬនៅ ថាហេតុអ្វីបានធ្វើបែបនឹងដាក់កូនម៉ាក់

:នៅទេ..កូននិយាយមិនឲ្យគេបានតប ទេ ហិហិ

និយាយទាំង ខ្សឹបខ្សួល

:ឲ្យម៉ាក់ទៅចាត់ការឲ្យទេ

ម្តាយឃើញកូនយំមិនឈប់ក៏ខឹងចិត្តជុំនួស

:កុំអីម៉ាក់..នេះជារឿងកូនទុកឲ្យកូនដោះស្រាយណា..យប់ហើយម៉ាក់ទៅសម្រានចុះ

:អើ..ចឹងម៉ាក់ទៅដេកហើយ..ឈប់យំហើយងូតទឹកនិង ចុះទៅញ៉ាំអីនៅក្រោមផងម៉ាក់ ចាប់ទុកឲ្យហើយ ឈប់យំណា..បើម៉ាក់ឮ ត្រូវហើយណាស

ម្តាយនិយាយថែមទាំងចង្អុល ហ្វូដក៏ដើរទាញទ្វារបិទ និងចូលងូតទឹក

[ថ្ងៃថ្មី]

I'm fulling into your smile >⁠.⁠<Where stories live. Discover now