តពីភាគមុនដែលហ្វូដរត់ចូលបន្ទប់ទឹកសម្រួលអារម្មណ៍ ហើយក៏ចេញមកវិញ
:មកវិញហើយហេ៎
ជេមគេ ច្រត់ដៃនិយាយទៅកាន់ហ្វូដ
:អឹម
:មកអង្គុយមោ
ហ្វូដបានដើរមកអង្គុយ
:នៅផ្ទះអផ្សុកពេកក៏មកលេង ណាមួយមិនចង់ដេកម្នាក់ឯងសុំដេកមួយយប់ដែលមកណា
ហ្វូដអង្រួនដៃជេមនិងញញឹម cute ដាក់គេ
:ហើយមកនេះ...មានសុំម៉ាក់ហើយនៅ
ជេមឆ្លើយទាំង មើលមុខហ្វូដទាំងលើចិញ្ចើមឡើង
:ហេហេ~នៅ
ហ្វូដតបទាំងសើច ស្លើៗ..ធ្វើឲ្យជេមហួសចិត្តនិងក្រវីក្បាលអត់អីថាឲ្យហើយ
:ហ្វូដ!!!
:អើៗៗ ចាំតេទៅសុំម៉ាក់...ចាំតិច
ហ្វូដនិយាយចប់ក៏ទាញទូរស័ព្ទតេទៅម៉ាក់
:អាឡូ..ម៉ាក់យប់នេះកូនអត់ដេកនៅផ្ទះទេ កូនមកដេកផ្ទះ ជេម កុំបារម្ភ កូនមើលថែខ្លួនឯង មិនឲ្យជេម ធ្វើអីបានទេ ជម្រាប រាត្រីសួស្តីម៉ាក់!!
ហ្វូដនិយាយទៅម៉ាក់ចប់ក៏បិទភ្លាម បែបមុខមក ស្ញេញដាក់ជេម !
:អោវស្អីនឹង និយាយលឿនមេះស្តាប់មិនចង់ទាន់ អាកូននេះ
ម៉ាក់ហ្វូដដាក់ទូរស័ព្ទចុះនិងនិយាយថាឲ្យកូន
ងាកមកមើល សាតាំងវីននីវិញ ពួកគេក៏បានបញ្ឈប់សកម្មភាព ក្តៅគគុកនោះមកដេកអោបគ្នានៅលើគ្រែវិញ
:ហេតុអ្វីបងមិននិយាយរកអូនចឹង
វីននីដែលដេកលើទ្រូងសាតាំងក៏សួរ
:អ្នកណាប្រាប់អូនថាបងមិននិយាយរក បងគ្រាន់តែរវល់ការងារមិនមានពេលឆ្លើយតបអូននឹងហើយ
សាតាំងចាប់ដៃវីននីមកមើលហើយតប
:អា៎ចឹងអូនគិតតែឯងហេ៎! (...អស់ហើយអញ)និយាយក្នុងចិត្ត
វីននីតទៅវិញ
:នេះមកពីអូនមិនសួរបងត្រង់ៗនឹងហើយ..មិចថ្ងៃនេះប្លែកមេះ ពាក់ឈុតខ្លីៗបែបនេះ ដូចមិនមែនជាអូនសោះ បានគំនិតមកពីណា
សាតាំងទាញចង្កេះវីននីអោបខ្លាំងជាងមុនហើយនិយាយ តទៅទៀត
:អៃ..ហ្វូដ វាឲ្យធ្វើចឹងទើបបងនិយាយរកវិញ
វីននីនិយាយតទាំងអៀននិងខ្មាស់សាតាំងណាស់
:ចឹងបងគួរតែខលទៅ អរគុណហ្វូដហើយមើលទៅ
សាតាំងញញឹមនិងនិយាយចម្អកឲ្យវីននី
:ភីសាតាំង..!
វីននីវាយសាតាំងមួយដៃចំបេះដូង
:អួយឈឺ...តែប្រហែលមិនឈឺដូចអូននៅពេលបងធ្វើមិញទេនែ៎
គេនិយាយទាំងសើច...ឌឺឲ្យក្មេងតូចដែលដេកលើទ្រូងមុខក្រហម ទុំ អៀន ខ្វិនខ្លួន
:អៃភី..សាតាំងមិននិយាយមួយទេដេកហើយ!
មួយដៃរបស់វីននីសានេះធ្វើឲ្យសាតាំងចុកដែល ហើយក៏មិននិយាយច្រើន ដេកអោបគ្នាទៅ!
YOU ARE READING
I'm fulling into your smile >.<
ספרות נוערGamini : Fourth ជា មនុស្ស ម្នាក់ដ៏អស្ចារ្យ សម្រាប់ ខ្ញុំ His smile is my happiness , Fourth : ខ្ញុំស្រឡាញ់ឯង លើសពីមិត្តធម្មតាដឹងទេ ពេលណាទើបឯង យល់ព្រមធ្វើសង្សារយើង A'h Gam my handsome broo