part1:តាមដាន

615 40 0
                                    

"អេsunghoonឯងកំពុងធ្វើអីហ្នឹង?"yuriជាមិត្តភក្តិរបស់sh

"អរខ្ញុំកំពុងរៀនធ្វើលំហាត់ហ្នឹងណា"shឆ្លើយទៅyuriទាំងញញឹម

"ហេតុតែគេជាសិស្សពូកែពេលទំនេរក៏ឆ្លៀតមករៀនធ្វើលំហាត់ មិនអត់ប្រយោជន៍ដូចខ្ញុំទេ"yuriនិយាយទាំងធ្វើមុខជូរបន្តិច

"ឯងនេះបើដឹងថាខ្លួនឯងអត់ប្រយោជន៍ហើយ មិចក៏មិនខំរៀន?"shនិយាយទាំងសើចតិចៗហើយយកដៃវៃក្បាលyuriតិចៗ មើលទៅដូចជាមានក្តីសុខដល់ហើយ និងមិនបានចាប់អារម្មណ៍នឹងខ្សែភ្នែកមួយគូដែលកំពុងសម្លឹងមកពួកគេទាំងកំហឹង ឯដៃវិញក្តាប់ជាប់ឡើងចង់ចេញឈាមទៅហើយ

"ស្និតស្នាលជាណាស់ណ៎"សំឡេងមួយបន្លឺឡើងរួមជាមួយទឹកមុខខឹងសម្បាគួរឲខ្លាច និយាយឡើងមកទាំងកំហឹង

<Skipពេលចូលរៀន>

"sunghoonហា៎ពេលចេញទៅផ្ទះ ឯងចង់ទៅញាំអីពេលល្ងាចជាមួយខ្ញុំទេ?"yuriសួរទៅshកំឡុងពេលកំពុងរៀន

"ញាំអីទៅ?"

"ញាំអីក៏បានដែរស្រាច់តែឯងទេ"

"Okចឹងក៏បាន"

"លោកគ្រូខ្ញុំសុំទៅបន្ទប់ទឹក"ភ្លាមៗមានសំឡេងមួយបន្លឺឡើងនៅក្រោយតុរបស់sh&yuriអង្គុយ

"បាទទៅចុះ!ប្អូនៗយើងមើលមេរៀនរបស់យើងបន្ត"លោកគ្រូអនុញ្ញាតហើយក៏បង្រៀនសិស្សបន្តជាធម្មតា

"អេsunghoonឯងគិតថាគេម្នាក់ដែលនៅក្រាយយើងនេះចម្លែកទេ?"yuriសួរshខ្សឹបៗ ព្រោះខ្លាចគ្រូឮ

"ហឹម?ចម្លែកយ៉ាងមិចទៅ"shគ្រហឹមដើមករនិងជ្រួញចិញ្ចើមបន្តិចរួចក៏សួរទៅyuriវិញ

"ឯងមិនឃើញទេហេស គេស្ងៀមស្ងាត់ គ្មានមិត្តភក្តិ រាល់ដងក៏មិនដែលឃើញចេញទៅក្រៅដែរ មិននិយាយរកនរណាគេទៀត ហើយមើលការតែងខ្លួនចុះ មិនមែនយើងចង់មើលងាយគេអីទេណា ប៉ុន្តែគេទុកសក់វែងហើយពាក់វ៉ែនតា ស្ងាត់ៗបែបនេះគួរឲខ្លាចណាស់ដូចមនុស្សរោគចិត្តចឹង"yuriនិយាយរៀបរាប់ទាំងទឹកមុខភ័យខ្លាច

"ហឺយឯងនេះគ្រាន់តែគេតែងខ្លួនបែបហ្នឹង ហើយមានចរិតបែបហ្នឹង ក៏ថាឲគេដែរ"shនិយាយទាំងក្រវីក្បាលតិចៗហួសចិត្តនឹងមិត្តខ្លួន

ឧបសគ្គស្នេហ៍(completed)Where stories live. Discover now