part5:តាមលួង

231 25 2
                                    

"អេhoonieឈប់សិន!អូនដើរលឿនម៉្លេះ?"នាយ កម្លោះប្រយ៉ាប់រត់ទៅតាមនាយតូច

"កុំមកតាមខ្ញុំ!"នាយតូចដើរគ្រវាសដៃចេញពីនាយមាំ

"អូនកើតអី?ខឹងបងមែនទេ?ឬប្រច័ណ្ឌបងជាមួយសិស្សស្រីនោះ?"

"អ្នកណាថាខ្ញុំប្រច័ណ្ឌ?ខ្ញុំខ្ពើមទៅវិញទេ!"

"អូនថាខ្ពើមស្អីហាស!?"នាយកម្លោះហាក់ប្រតិកម្មនឹងពាក្យថាខ្ពើមនេះណាស់ រត់ទៅចាប់ដៃនាយតូចឲបែរមុខមករកនាយនិយាយគ្នាចំៗ រួមជាមួយសំឡេងខ្លាំងៗ

"...."គ្មានការឆ្លើយតបពីអ្នកម្ខាងទៀត

"មិចក៏អូនមិនឆ្លើយ?អូនថាខ្ពើមអ្នកណា?"នាយកម្លោះនៅតែស្រែកសួរសួរអ្នកម្ខាងទៀតដែលកំពុងសម្លឹងមើលមុខនាយទាំងភ្នែកឡេឡង់

"....."នៅតែគ្មានការឆ្លើយតបដដែល

"មិចមិនឆ្លើយ!?"នាយមាំហាក់ម៉ួម៉ៅក្នុងចិត្តប្រឹងសួរនាយតូចតែគេមិនមាត់មួយម៉ាត់បានត្រឹមតែសម្លឹងមើលមុខនាយ តែមិនយូរប៉ុន្មានក៏...

"ហ៊ឹកៗ...ហ៊ឹក...បងចាំបាច់ស្រែកដាក់ខ្ញុំធ្វើអី?"នាយតូចស្រែកយំសួរទៅអ្នកម្ខាងទៀតព្រោះខ្លួនកំពុងតែអន់ចិត្តហើយ

"ប-បងសូមទោស"បើអូនមិនយំបងមិនសូមទោស🤓👍

"បងសន្យាហើយថាមិនស្រែកដាក់ខ្ញុំទៀតទេតែនេះជាស្អី?បងស្រែកសម្លុតដាក់ខ្ញុំ!!!"នាយតូចនៅតែស្រែកយំរៀបរាប់មកដដែល

"បងសូមទោសហើយតើ បងសន្យាណាថានឹងលែងមានលើកក្រោយទៀតហើយ"នាយកម្លោះប្រយ៉ាប់ឱបលួងលោមនាយតូច

"បងធ្វើខុសអាងសូមទោសចឹងមែន?សន្យាប៉ុន្មានដងទៀត?បើធ្វើមិនបានមិនបាច់សន្យាទេ!"

"អា៎~~ឈប់យំទៅលែងស្អាតហើយ បងនិយាយពិតណាថាបងឈប់ស្រែកដាក់អូនទៀតហើយ ណាឈប់យំបាននៅ?"

"អឹម~~"នាយតូចឈប់យំយកដៃជូតទឹកភ្នែក

"ឥឡូវយើងទៅផ្ទះណាokទេ?"

"អត់ទេខ្ញុំទៅផ្ទះរបស់ខ្ញុំហើយ"

"បើអត់ទៅផ្ទះបងទេចឹងបងទៅផ្ទះអូនក៏បាន"

"អត់ឲទៅទេ!ទៅផ្ទះបងក៏បាន"នាយតូចនិយាយទាំងមិនចង់តែក៏ត្រូវបង្ខំចិត្តទៅនៅជានាយមាំដដែល

ឧបសគ្គស្នេហ៍(completed)Where stories live. Discover now