ក្រោយឃើញសាររបស់សង្សារសំណព្វចិត្តហើយ មិនចាំយូរhsទាញសោរឡានជិះសំដៅទៅផ្ទះម៉ាក់របស់ខ្លួនទាំងប្រញាប់ប្រញាល
"Heeមករកអីកូនទាំងយប់ហ្នឹង?"អ្នកមាននាមជាម្តាយចង់ភ្ញាក់ដោយសារកូនប្រុសតែមួយរបស់ខ្លួន សុខៗក៏លេចមុខចេញមកតែម្តង
"ម៉ាក់!Sunghoonគេសុំខ្ញុំបែកគ្នាហើយ!"hsរត់ចូលទៅឱបម្តាយទាំងភ្នែករលីងរលោងដូចកូនក្មេង
"មិនក៏គេសុំកូនបែកគ្នា?កូនមានធ្វើអីឲគេខឹងដែរទេ?"
"កូនជាអ្នកខុស!កូនខុសដែលមិនស្តាប់តាមគេ"
"យ៉ាប់មែនម៉ាក់ខំយល់ព្រមឲឯងនិងគេបានស្រឡាញ់គ្នាហើយតែនេះមកឈ្លោះគ្នាដល់ថ្នាក់សុំបែកទៀត"
"អ្នកម៉ាក់ឥឡូវកុំនិយច្រើនពេកម៉ាក់ទៅយកលុយមក!"
"យកលុយស្អី?"
"យកលុយទៅដណ្តឹងhoonieឲខ្ញុំ!"
"កូនឯងឆ្គួតមែន?ទេនេះយប់ហើយណាឲទៅដណ្តឹងគេយ៉ាងមិច!?"
"មិនដឹងទេម៉ាក់ទៅយកលុយមកទៅកក់គេមកឲខ្ញុំ បើមិនចឹងទេមានគេយកបាត់ហើយ!"
"កុំដល់ថ្នាក់ហ្នឹងអីប្រយ័ត្នតែគេខឹងទាំងគ្រួសារទៅ!ឥឡូវទៅផ្ទះគេជាមួយម៉ាក់ ហើយទៅលួងគេទៅ"
"ស្រឡាញ់ម៉ាក់ជាងគេ!"លោកស្រីleeនេះពីដំបូងមិនព្រមឲកូនស្រឡាញ់គ្នាប៉ុន្តែដល់ពេលកូនស្រឡាញ់គ្នាចាំជួយជ្រំជ្រែងពេញមួយទំហឹងតែម្តង
_____
"អ្នកណាគេមកទាំងយប់ហ្នឹង?នាងgiឯងទៅមើលៗ"
"ចា៎លោកស្រី"giក៏ដើរឱនោទោនទៅបើកទ្វារមើល
"អួយ!លោកស្រីlee?លោកស្រីមកមានការអ្វីដែរចា៎ទាំងយប់បែបនេះ?"
"ខ្ញុំមករកលោកparkនិងលោកស្រីpark ឯកូនខ្ញុំមក
រកsunghoon""នេះលោកប្រុសមកលួងលោកប្រុសតូចមែនទេ?"
"មិចក៏ឯងដឹង?"
"គឺថាខ្ញុំឃើញលោកប្រុសតូចយំ ដឹងច្បាស់ណាស់ប្រាកដជាមានរឿងឈ្លោះជាមួយលោកប្រុសមិនខាន"
"ចឹងឆាប់ជូនយើងទៅៗនឹងអាងបានទៅលួងគេ"អ្នកទាំង3បានដើរចូលក្នុង