last part:ក្តីសុខ

289 24 13
                                    

វេលាចេះតែរំកិលទៅមុខ មួយវិនាទីបន្តទៅមួយនាទីៗបន្តទៅមួយម៉ោងៗបន្តទៅមួយសប្តាសហ៍ៗបន្តទៅមួយខែៗបន្តទៅមួយឆ្នាំ(លក្ខណៈថាខ្ជិលសរសេរ)ពេលនេះ3ឆ្នាំកន្លងផុតទៅហើយ សិស្សបន្ទប់លេខ05បានបញ្ចប់ការសិក្សារបស់ខ្លួនទាំងស្នាមញញឹមហើយក៏បានបន្តជីវិតជាសិស្សជាសកលវិទ្យាល័យ ពួកគេបានដើរតាមផ្លូវដែលពួកគេប៉ងប្រាថ្នានិងរៀនតាមជំនាញដែលពួកគេមាននិងស្រឡាញ់ ចំណែកឯចំណងមិត្តភាពរបស់កំពូលមនុស្សរបស់យើងទាំង4ក៏នៅតែបន្តបានយ៉ាងរលូនត្បិតថារៀនសកលវិទ្យាល័យខុសគ្នាក៏ដោយតែពួកគេតែងតែឆ្លៀតជួបគ្នាយ៉ាងតិចក៏2ខែម្តងដែរប៉ុន្តែចំណងស្នេហារបស់shនិងhsវិញហាក់មានខ្សែទាក់នៅចំកណ្តាលអញ្ចឹង

"បងប្រាប់អូនហើយតើថាគេគ្រាន់តែជាមិត្តភក្តិទេ!!"សម្លេងឈ្លោះប្រកែកគ្នាបានពន្លឺឡើងយ៉ាងរំពងពេញផ្ទះ

"មិត្តភក្តិដើរកាន់ដៃគ្នាចឹងមែន!!!??"

"ចុះត្រង់អូននិងអាស្អីគេនោះស្និតស្នាលគ្នាចំពោះមុខបងៗមាននិយាយអត់!?"

"គេទុកអូនជាមិត្តភក្តិប៉ុណ្ណោះ!!ហើយគេក៏មានសង្សារហើយដែរ!!"

"បងក៏ទុកជាមិត្តភក្តិដូចគ្នា!!"

"បងទុកគេជាមិត្តភក្តិតែនាងទុកបងលើសពីមិត្តភក្តិ!!!"ទ្រាំទៀតលែងបានហើយទឹកភ្នែកដែលខំទ្រាំហាមឃាត់មិនឲស្រក់ចុះមកពេលនេះក៏រំកិលចុះមកទល់តែបាន

"អូនគិតតែខ្លួនឯងហ្នឹង!ហើយកុំអាងទឹកភ្នែកហ្នឹងតើបានទេ?រាល់ពេលឈ្លោះអូនតែងតែបែបនេះ!"<រាល់ពេល>?មានន័យថាពួកគេមិនមែនទើបតែឈ្លោះគ្នានោះទេ?ត្រូវហើយតាំងតែពួកគេចូលរៀនសកលវិទ្យានៅឆ្នាំទី3មកពួកគេតែងតែមានជម្លោះនឹងគ្នាស្ទើររាល់ថ្ងៃ

"បងជាអ្នកធ្វើឲវាធ្លាក់ចុះមកទេ!!"shស្រែកមួយទំហឹងមុននឹងដើរចេញ ខ្លួនលែងចង់ប្រឈមមុខនឹងនាយទៀតហើយវាច្រើនដងពេកហើយ រាល់ពេលនាយតែងតែបន្ទាសខ្លួនតែនាយមិនដែលឃើញកំហុសរបស់ខ្លួនឯងទេ!!

"អូនចង់ទៅណា?មកនិយាយគ្នាឲដឹងរឿងសិន!"នាយស្ទុះទៅចាប់ដៃកម្លោះតូច

ឧបសគ្គស្នេហ៍(completed)Where stories live. Discover now