💘បង្ត្រាបស្នេហ៍ចាហ្វាយ💘
លីសា ហារីសសាន់ | ជេននី ខាសសុីឌី#ភូមិគ្រឹះហារីសសាន់
« លោកប៉ា !! »សំឡេងមុតមាំរបស់នារីម្នាក់បានពន្លឺឡើងមកជាមួយដំណើរមួយៗដើរចេញមក នាងមានឈ្មោះថា<លីសា ហារីសសាន់>ជាកូនស្រីច្បងនៃគ្រួសារត្រកូលហារីសសាន់ ហើយនាងក៏ជាអ្នកមានអំណាចធំជាងគេក្នុងផ្ទះនេះបន្ទាប់ពីប៉ារបស់នាងដែរ ។ នាងជាមនុស្សម្នាក់ដែរហ្មត់ចត់និងការងារហើយច្បាស់លាស់ខ្លាំងណាស់មិនមែនចេះតែធ្វើឲ្យតែរួចៗពីដៃនោះទេ ហើយនាងមិនចេះលេងសើចច្រើន មិនចូលចិត្តនិយាយច្រើន មិនចូលចិត្តភាពអ៊ូអរ ចូលចិត្តតែភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ អត្តចរិករបស់នាងប្រៀបដូចនិងមនុស្សប្រុសអញ្ចឹងបើរូបរាងនិងកម្លាំងវិញដូចសឹងតែដូច100%តែម្ដង ។ នាងក៏មិនមានចំណាប់អារម្មណ៍អ្វីទៅលើមនុស្សប្រុសដែរ ប៉ុន្តែប្រសិនមនុស្សស្រីគឺអាចមានច្រើនភាគរយ
« ចុះមកល្អហើយ ប៉ាមានរឿងចង់និយាយជាមួយបន្តិច »លោកហារីសសាន់លើកកែវកាហ្វេក្រេបរសជាតិបន្តិចហើយក៏ដាក់ចុះ ងាកមុខមកនិយាយហៅកូនស្រីរបស់គាត់
« មានរឿងអ្វីលោកប៉ា ? »
« កូនអាយុច្រើនណាស់ហើយ មិនគិតរកគូរអនាគតទេឬ ? »លោកហារីសសាន់
« លោកប៉ា !!! កូនបាននិយាយច្រើនដងហើយកុំសួរកូននៅសំណួរដដែលៗបែបនេះទៀតអី »លីសាឆ្លើយតនទៅកាន់សំណួរដែរប៉ារបស់គេសួរទាំងអារម្មណ៍មិនល្អចាប់ផ្ដើមមួន៉ៅតែម្ដងឲ្យតែឭសំណួរមួយនេះ
« ពេលនេះកូនអាយុច្រើនហើយណា កុំគិតពីរឿងការងារច្រើនពេក »លោកហារីសសាន់គាត់គ្រាន់តែមិនចង់ឲ្យកូនគាត់គិតពីរឿងការងារពេកទេ ណាមួយលីសាពេលនេះអាយុរបស់គេចូល30ឆ្នាំទៅហើយតែគេមិនដែរគិតរឿងស្នេហាអ្វីសូម្បីបន្តិចសោះ
« កូនបាននិយាយច្រើនដងថាកូនមិនទាន់គិតពីរឿងស្នេហារៀបការនិងគូស្រករអ្វីនោះទេ វាគ្មានបានប្រយោជន៍ ការងារបស់កូនច្រើនណាស់គ្មានពេលមកគិតឈឺក្បាលជាមួយស្នេហាអីនិងទេ បើលោកប៉ាមិនមានអ្វីទៀតទេកូនជម្រាបលាទៅធ្វើការសិនហើយ »លីសានិយាយចប់គេក៏បានដើរចេញទៅបាត់តែម្ដង ព្រោះថាប្រសិនជានៅនាំតែលោកប៉ារបស់គេនិយាយបញ្ចុះបញ្ចូលចាប់បង្ខំគេទៀត
YOU ARE READING
💘បង្ក្រាបស្នេហ៍ចាហ្វាយ💘
Action''ចាហ្វាយខ្ញុំម្នាក់នេះណាគឺមុខងាប់មិនចេះនិយាយស្ដីអ្វីសោះ មុខងាប់រាល់ថ្ងៃតែម្ដង ទោះខ្ញុំខំទៅនិយាយរឿងសប្បាយៗឲ្យគាត់សើចសប្បាយគាត់មិនត្រឹមតែមិនសើចទេថែមទាំងថាខ្ញុំឆ្កួតថែមទៀត មួយម៉ាត់ៗរបស់គាត់និយាយម្ដងៗចាក់ទម្លុះដល់បេះដូងតែម្ដង ប៉ុន្តែមើលយូរៗទៅគាត់ក៏គួរឲ...