💘បង្ត្រាបស្នេហ៍ចាហ្វាយ💘
លីសា ហារីសសាន់ | ជេននី ខាសសុីឌីលីសាអង្គុយស្ងាត់មិននិយាយអ្វីទាំងអស់ បន្ទប់របស់គេងងឹតសូន្យឈឹងស្ទលតែមើលគេមិនឃើញគេ ។ លីសាអង្គុយនៅចុងគ្រែគេងរបស់គេយ៉ាងកំសត់ គិតពីរឿងមុននេះដែរលោយាយរបស់គេបាននិយាយ គេពិតជាពិបាកចិត្តខ្លាំងពេលមានរឿងនេះម្ដងៗគេចង់តែទៅស្លាប់ឲ្យបាត់ៗទេព្រោះរស់នៅរាល់ថ្ងៃនេះទោះមានអ្វីៗគ្រប់យ៉ាងពិតមែនប៉ុន្តែបើរស់នៅក្រោមការគ្រប់គ្រងរបស់គ្រួសារតាំងពីតូចរហូតដល់ធំបែបនេះវាមិនមែនងាយស្រួលនោះទេ ។
« ហុឹមមម.... »លីសាដកង្ហើមមួយធំចោលដើម្បីបញ្ចេញនៅទុក្ខកង្វល់ចេញខ្លះកុំឲ្យមាននៅគិតបន្តទៀតព្រោះគិតទៀតក៏មិនដឹងបានផលអ្វីនោះដែរ
ទឺត! ទឺត!
លីសាក៏បានដលទូរសព្ទមកចុចខលទៅលេខរបស់ជេននី
< ហេឡូ ជម្រាបសួរចាហ្វាយ >
< នាងនៅផ្ទះម្នាក់ឯងមែនទេ ?? >
< ចាស៎ មានអ្វីមែនទេ ?? >
< ខ្ញុំសុំទៅគេងជាមួយផងបានទេ ? >
< ហកកកកក៎ >
< មិនបានក៏មិនអីដែរ ខ្ញុំគ្រាន់តែសួរ >
< ឈប់សិនចាហ្វាយកុំប្រញ៉ាប់ខឹងមើលខ្ញុំមិនបានឆ្លើយឯណា ចាហ្វាយបានណាមួយខ្ញុំក៏រៀងខ្លាចដែរនៅម្នាក់ឯង >ទឺត! បន្ទាប់ពីនិយាយគ្នារួចហើយ លីសាក៏បានប្រញ៉ាប់ប្រញាលចេញដំណើរទៅផ្ទះជេននីតែម្ដងដោយមិនបង្អង់យូរ ពេលចុះមកដល់ខាងក្រោមគេដើរយ៉ាងលឿនដោយមិនបានប្រាប់លោកយាយរបស់គេនោះទេទោះគាត់ហៅយ៉ាងមិចក៏លីសាមិនឈប់ដែរ ។ផ្ទះជេននី៚
តុក...!! តុក...!!
« ទៅហើយៗៗ »ជេននីក៏ប្រញ៉ាប់ប្រញ៉ាលទម្លាក់ការងារចុះរត់ទៅបើកទ្វារយ៉ាងលឿន
« ជេន... »លីសាក៏បានឱបជេនយ៉ាងណែនហាក់ដូចជាកំពុងតែអស់សង្ឃឹមនិងរឿងអ្វីមួយ ដើរទៅមុខលែងចង់រួចចង់មានអ្នកមកឱបផ្ដល់កម្លាំងចិត្តឲ្យភាពកក់ក្ដៅ
« ចា..ហ្វាយ..កើតអ្វី ?? »ជេននីហាក់គាំងនិយាយអ្វីស្ទើតែមិនចេញប៉ុន្តែក៏មិនបានប្រកែកជាមួយនិងការឱបរបស់គេនោះដែរក៏បានឱបតបទៅគេវិញដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យគេ
YOU ARE READING
💘បង្ក្រាបស្នេហ៍ចាហ្វាយ💘
Action''ចាហ្វាយខ្ញុំម្នាក់នេះណាគឺមុខងាប់មិនចេះនិយាយស្ដីអ្វីសោះ មុខងាប់រាល់ថ្ងៃតែម្ដង ទោះខ្ញុំខំទៅនិយាយរឿងសប្បាយៗឲ្យគាត់សើចសប្បាយគាត់មិនត្រឹមតែមិនសើចទេថែមទាំងថាខ្ញុំឆ្កួតថែមទៀត មួយម៉ាត់ៗរបស់គាត់និយាយម្ដងៗចាក់ទម្លុះដល់បេះដូងតែម្ដង ប៉ុន្តែមើលយូរៗទៅគាត់ក៏គួរឲ...