💘បង្ត្រាបស្នេហ៍ចាហ្វាយ💘
លីសា ហារីសសាន់ | ជេននី ខាសសុីឌី« ហ៉ើយ.... »លីសាក្រវីក្បាលហួសចិត្តនិងបា ក្រវាស់ដៃចេញពីជេនរួចគេក៏បានដើរចូលទៅក្នុងឡានឡើនមុនជេនបាត់
« ចាហ្វាយៗៗចាំកូនក្មេងម្នាក់នេះបង »ជេននីដើរតាមគេត្រាក់ៗសឹងតែដង្ហក់ខ្យល់ទៅហើយ មនុស្សស្អីដើរលឿនម្ល៉េះមិនចាំគេឯងសោះគ្មានចិត្តអីបន្តិច
៚ក្រុមហ៊ុន
លេខាជាមួយនិងចាហ្វាយទាំងពីរក៏បានមកដល់ក្រុមហ៊ុនវិញ គ្រាន់តែឃើញវត្តមានរបស់ជេនភ្លាមធ្វើឲ្យអាយរីសដែលនៅអង្គុយធ្វើការនោះតាមសម្លឹកមើលនាងរហូតទាល់តែជេននាងឡើទៅខាងលើបាត់ ។
« ហេតុអ្វីនាងនៅជិតចាហ្វាយបានរហូតបែបនេះ ?? ហេតុអ្វីជានាងមិនមែនជាយើង ?? »អាយរីសអង្គុយក្ដាប់ដៃនិយាយទាំងខឹងតែម្នាក់ឯងក្នុងចិត្តលួចច្រណែននិងជេនដែលបាននៅក្បែរលីសារហូតបែបនេះ ចំណែកនាងធ្វើការនេះយូរឆ្នាំហើយគួរតែបានធ្វើលេខាព្រោះបទពិសោធន៍នាងច្រើន តែហេតុអ្វីចុងក្រោយមិនមែនជានាងទៅវិញ
« លេខាជេន !! នៅល្ងាចនេះខ្ញុំមានការចូលរួមនៅកម្មពិធីដ៏ធំមួយរបស់ដៃគូរសហការយើង នាងត្រូវទៅជាមួយខ្ញុំចាំចេញពីធ្វើការខ្ញុំនាំនាងទៅរើសសម្លៀកបំពាក់ »លីសាអង្គុយពិនិត្យមើលឯកសារបណ្ដើរនិងបាននិយាយប្រាប់ទៅកាន់ជេន ប៉ុន្តែហាក់ចម្លែកគេមិនដែរឲ្យនរណាទៅជាមួយទេសូម្បីតែជំនិតផ្ទាល់ខ្លួនរបស់គេចុះហេតុអ្វីជេននាងបានទៅជាមួយនិងគេ
« ហេតុអ្វីខ្ញុំត្រូវទៅដែរ ?? »
« មានការ »
« ការអ្វី ?? »
« នាងកុំសួរម្ដងបានទេ ខ្ញុំប្រាប់ឲ្យទៅគឺទៅ »« គ្រាន់តែចង់ដឹងមួលហេតុថាទៅធ្វើអី ប្រាប់មួយម៉ាត់ផងមិនបានទេឬចាហ្វាយ ?? បើមិនប្រាប់ខ្ញុំមិនទៅទេ »ជេននីនៅតែបន្តសួរគេទៀតចង់ឲ្យគេឆ្លើយជាមួយនាង ព្រោះថានាងចង់ដឹងថាមានការអ្វីដែរត្រូវឲ្យនាងទៅជាមួយគេដែរនោះ
« បើនាងទៅជាមួយខ្ញុំខែដំបូងនេះខ្ញុំឲ្យប្រាកខែនាងគុណនិង២ »លីសាគេមិនចង់និយាយប្រាប់ហេតុផលអ្វីច្រើននោះទេ ដោយដឹងពីចំណុចខ្សោយរបស់នាងទើបគេនិយាយបែបនេះ
YOU ARE READING
💘បង្ក្រាបស្នេហ៍ចាហ្វាយ💘
Action''ចាហ្វាយខ្ញុំម្នាក់នេះណាគឺមុខងាប់មិនចេះនិយាយស្ដីអ្វីសោះ មុខងាប់រាល់ថ្ងៃតែម្ដង ទោះខ្ញុំខំទៅនិយាយរឿងសប្បាយៗឲ្យគាត់សើចសប្បាយគាត់មិនត្រឹមតែមិនសើចទេថែមទាំងថាខ្ញុំឆ្កួតថែមទៀត មួយម៉ាត់ៗរបស់គាត់និយាយម្ដងៗចាក់ទម្លុះដល់បេះដូងតែម្ដង ប៉ុន្តែមើលយូរៗទៅគាត់ក៏គួរឲ...