💘បង្ត្រាបស្នេហ៍ចាហ្វាយ💘
លីសា ហារីសសាន់ | ជេននី ខាសសុីឌី« បងគិតច្បាស់ហើយថានិងមកនៅទីនេះជាមួយខ្ញំ ប្រយត្ន័មានរឿងណាបង »ជេននីមិនហ៊ានសម្រេចនោះទេមិនមែននាងចិត្តអាក្រក់ប៉ុន្តែខ្លាចគេត្រូវមានរឿងក្រែងគ្រួសារគេនោះគិតថានាងបញ្ចុះបញ្ចូលកូនគេមកឲ្យនៅជាមួយ
« បងច្បាស់ហើយ បងចង់មានសរីភាពជួយបងផងណាជេន »លីសាពេលនេះគេហាក់ដូចជាមនុស្សមិនសូវមានប្រក្រតីអញ្ចឹង ដូចជាមនុស្សម្នាក់ដែរខ្វះភាពកក់ក្ដៅពីអ្នកជុំវិញខ្លួនហើយមិនដែរមានសេរីភាព
« ស្ងប់អារម្មណ៍ណា មានខ្ញុំនៅទីនេះហើយបងកុំភ័យណា...ខ្ញុំនៅទីនេះជាមួយបង »ជេននីក៏បានទាញគេមកឱបដើម្បីផ្ដល់កម្លាំងចិត្តដល់គេ ហើយក៏ជាការឱបដ៏សែនកក់ក្ដៅបំផុតសម្រាប់លីដែរបានទទួលផងដែរ
« ..... »ទើបតែបន្តិចសោះលីសាក៏គេងលង់លក់បាត់នៅលើដៃរបស់ជេនហាក់ដូចជាមនុស្សដែរគ្មានកម្លាំងចិត្ត និងមានរឿងឈឺចាប់ជាច្រើនដែរបានលាក់ទុកក្នុងចិត្តតែម្នាក់ឯង
« ខ្ញុំស្ទើតែមិនជឿថាបងជួបរឿងបែបនេះនោះទេ »ជេននីនាងសម្លឹងមុខលីសានិងក្រវីក្បាលទាំងស្ទើមិនគួរឲ្យជឿ ព្រោះមើលទៅលីសាពេលនៅក្រុមហ៊ុនគេពិតជាមានអំណាចខ្លាំងណាស់អ្នកណាៗក៏ខ្លាចរអាហើយគេជាប្រធានក្រុមហ៊ុនដ៏ធំមានលុយចាយមិនអស់ ហេតុអ្វីក៏ជួបរឿងពិបាកយ៉ាងនេះ ??
មើលទៅខាងក្រៅលីសាជាមនុស្សមានអំណាចខ្លាំងណាស់ និងអង់អាចខ្លាំងណាស់ប៉ុន្តែនៅក្នុងជីវិតពិតនៅក្នុងផ្ទះលីសាគេបានរងទុក្ខនៅរឿងឈឺចាប់ជាច្រើនហើយបានខំលាក់ភាពឈឺចាប់តែម្នាក់ឯងអស់រយៈពេលជាយូរ ។
#ថ្ងៃស្អែក
ព្រឹកថ្មីបានឈានចូលមកដល់ ថ្ងៃនេះជេននីបានជិះឡានទៅធ្វើការជាមួយនិងលីសាតាមពិតជេននាងមិនចង់នោះព្រោះខ្លាចអ្នកនៅក្រុមហ៊ុនថានាងនេះចេះចុះយកចិត្តអែមអមលីសា ។« មិចក៏មកជាមួយគ្នាបែបនេះ ?? »អាយរីសនាងតាមសម្លឹកពួកគេទាំងពីរមិនដាច់ពីភ្នែកនោះឡើយ ក្នុងចិត្តកំពុងតែនឿយឆ្ងល់ហេតុអ្វីបានជាពួកគេជិះឡានមកជាមួយគ្នា
YOU ARE READING
💘បង្ក្រាបស្នេហ៍ចាហ្វាយ💘
Action''ចាហ្វាយខ្ញុំម្នាក់នេះណាគឺមុខងាប់មិនចេះនិយាយស្ដីអ្វីសោះ មុខងាប់រាល់ថ្ងៃតែម្ដង ទោះខ្ញុំខំទៅនិយាយរឿងសប្បាយៗឲ្យគាត់សើចសប្បាយគាត់មិនត្រឹមតែមិនសើចទេថែមទាំងថាខ្ញុំឆ្កួតថែមទៀត មួយម៉ាត់ៗរបស់គាត់និយាយម្ដងៗចាក់ទម្លុះដល់បេះដូងតែម្ដង ប៉ុន្តែមើលយូរៗទៅគាត់ក៏គួរឲ...