hyunlix
Hyunjin Top
Felix Bttនៅក្នុងសាលារៀនមួយដែរមានសិស្សចូលសិក្សាច្រើននឹងមានភាពល្បីល្បាញបំផុត ហើយបង្ហាញអោយឃើញនូវថ្នាក់រៀនមួយដែរកំពុងឡូឡាខ្លាំងមែនទែន ដោយសារម៉ោងនេះជាម៉ោងចេញលេងរបស់សិស្សានុសិស្ស
"អេ៎ felix យើងលឺថាម៉ោងក្រោយមានគ្រូថ្មីចូលមកជំនួសគ្រូចាស់ លឺថាសង្ហារទៀតផងណា" ពេលនោះក៏មានសិស្សស្រីម្នាក់ដែរមានឈ្មោះថា Mingi និយាយប្រាប់ទៅមិត្តរបស់ខ្លួន ថានឹងមានគ្រូវថ្មីចូលមកជំនួសគ្រូចាស់
"ហើយយ៉ាងមិច ប្រាប់យើងធ្វើអីយើងមិនបានចងដឹងផង" Felix គេក៏តបទៅមិត្តគេវិញទាំងហីៗ ព្រោះគេមិនសូវខ្វល់ពីអ្វីប៉ុន្មានទេ គេចូលចិត្តតែស្ងៀមស្ងាត តែក៏ញ៉េញណាស់ដែរ មិនសូវនឹងយាយស្តីអ្វីទាំងអស់ មិនចូលចិត្តអោយអ្នកណាមករញេរញៃជាមួយគេឬរបស់ដែរជាកម្មសិទ្ធិ របស់គេទេ នេះហើយជាចរឹករបស់គេ (កុំជឿលាក់ពុតទេ)
"មើលវា នាង Mingi គេខំប្រាប់ហើយមើលធ្វើរឹកចឹងដាក់ឯងទៀត" Jihan ដែរជាមិត្តរបស់គេទាំងពីក៏និយាយទាំងហួសចិត្តនឹងរាងតូច ដែរគេខំប្រាប់ហើយមកឆ្លើយបែបហីទៀត
"ចុះយើងមានបានអោយនាងប្រាប់យើងទេ នាងមកប្រាប់យើងខ្លួនឯងតើ" មែនហើយគេមិនបានអោយប្រាប់ផងមកប្រាប់ខ្លួនឯងសោះ
"អើ យើងគ្រាន់តែចងប្រាបើថាគ្រូមកថ្មីនឹងស្អាតសង្ហារ យើងគ្រាន់តែចងចែករំលែកអោយឯងដឹង យល់នៅ នាង lix" Mingi នាងពិតជាក្នាញ់នឹងពាក្យសម្តីរបស់រាងតូចខ្លាំងណាស់
"តែយើងមិនចងដឹងយ៉ាងមិច ហើយឯងសរសើរគ្រូនឹងថាស្អាតនឹងឯងបានឃើញគ្រូនឹងឬនៅ មិនដឹងថាគេនឹងស្អាតពិនណាផងចេះតែនិយាយដែរ" Felix
"អើ ប្រយ័ត្នតែឃើញគ្រូសង្ហារទប់ចិត្តមិនបានទៅ ហាច់ទៅរកគេមិនទៅឯង" Jihan
"នែ៎ យើងវៃឯងបែកមាត់លូវនឹង Jihan កុំមកថាយើងហាច់ណាយើងមិនចេះហាច់ដូចឯងទេ " Felix
"អឺ អោតែពិតដូចមាត់ឯងនិយាយទៅ " Jihan
គ្រឺង....គ្រឺង.... ពេលនោះមានសម្លេងកណ្តឹងរោលចូលរៀនក៏បន្លឺឡើង សិស្សៗតាំងអស់ក៏នាំគ្នាចូលក្នុងតុអង្គុយចាំគ្រូចចូលបង្រៀន នៅក្នុងថ្នាក់មួយដែរជាថ្នាក់របស់រាងតូច Felix ក៏មានគ្រូថ្មីដើរចូលមក
YOU ARE READING
SHORT NOVELS🔞🔥
Actionនេះជារឿងប្រលោមលោក novel បែបប្រឌិតរបស់អ្នកនិពន្ធតែប៉ុណ្ណោះ បើមានត្រង់កន្លែងណាខុសឆ្គងសូមអភ័យទោសផង🙏💙 Short novels remdom all group🔞🔥