ស្នេហ៍ក្បែរផ្ទះ♡ ភាគ:២

839 54 10
                                    

ភាគមុន

"អង្គុយមួយគ្នាមិនទាន់ដឹងអីផងនិយាយាគ្នាធ្វើដូចស្គាល់គ្នាពីកាលចឹង!!!" សុងហ៊ុន

_________________

រីង~~រីង~~ សម្លេងកណ្តឹងចេញលេងក៏បានរោលឡើងសិស្សគ្រប់គ្នាក៏ ងើបឈរគោរពលោកគ្រូអ្នកគ្រូដើម្បីចេញទៅរកអាហារញ៉ាំ។ សុងហ៊ុនពេលគ្រូចេញទៅហើយគេក៏ដើរទៅរកជេគនាំគ្នាទីញ៉ាំអាហារដូចរាល់ថ្ងៃ

"ជេគតោះទៅញ៉ាំបាយ!"សុងហ៊ុនដើរមកដល់តុរាងតូចហៅគេញ៉ាំបាយ

"អឹម!តោះ" ជេកដើរចេញពីតុរៀបនឹងទៅហើយតែត្រូវងាគមកវិញ

"ជេគ!យើងសុំទៅផងបានទេ?! ព្រោះយើងមិនទាន់ស្គាល់អ្នកណាទេ"គីមឃ្យូសុំជេគទៅដែលព្រោះខ្លួនទើបចូលថ្មីមិនសូវស្គាល់អ្នកណាទេ

"Ok!បាន" ជេគ ឆ្លើយថាបានភ្លាមធ្វើអោយអ្នកក្បែនឹងដូចមិនសូវស្រួលសោះមុនវិញងុវសាហាវនោះគ្មានអ្នកណាក្រៅពីបុរសសង្ហារសុងហ៊ុនយើងទេ
(មិច!! ហួងហែងមិត្តមែននឹងពូហ៊ុន។
សុងហ៊ុន: កុំចេះគិតតែខំសរសេររឿងទៅតិចអ្នកអានរត់ចោល )

"ជុងវុន ជេយ៍!!ទៅញ៉ាំបាយជាមួយគ្នាអត"ជេគងាគទៅសួរជុងវុននឹងជេយ៍ នឹងទៅញ៉ាំបាយជាមួយពួកខ្លួនអត

"Okយើងទៅ" ជុងវុនក៏ឆ្លើយមកដោយមិនស្ទាក់ស្ទើរ រួចពួកគេទាំងប្រាំក៏បណ្តើរគ្នាទៅរោងអាហារសាលាទៅ។ពេលមកដល់ពួកនាយក្រាស់ទាំង2ក៏អោយពួករាងតូចអង្គុយរួចខ្លួនទៅកម្មងអាហារ

"ជេគ ឯងយកបាយសាច់ជ្រូកដូចដើមមែនទេ?"សុងហ៊ុនក៏សួរទៅជេគ

"គឺ ថ្ងៃនឹងយើងចងញ៉ាំបាយឆាគ្រឿងសមុទ្រវិញ" ជេគគេតបវិញ

"Ok ចាំយើងទៅកម្មងអោយ" សុងហ៊ុន

"អឹម! ចុះគីមឃ្យូយកអីប្រាប់ សុង--" ជេគនិយាយមិនទាន់ចប់ផងសុងហ៊ុនក៏និយាយកាត់គេ

"មានជើងតើមែនអត? ចឹងដើរទៅទិញខ្លួនឯងបានណ៎" សុងហ៊ុននិយាយទាំងធ្វើទឹកមុខញញឹមឌឺដាក់គីមឃ្យូទៀត ដែលអាទឹកមុខឌឺវាពិតជាទាក់ទាញណាស់ចងដឹងអតទាក់ទាញអីគឺទាក់ទាញមួយដៃ

"បាទខ្ញុំអាចទៅទិញញ៉ាំខ្លួនឯងបាន"គីមឃ្យូថាហើយគេក៏ដើរទៅមុនទៅ ហើយសុងហ៊ុននឹងជេយ៍ក៏ទៅតាមក្រោយទៅ។

SHORT NOVELS🔞🔥 Where stories live. Discover now