ស្នេហ៍ក្បែរផ្ទះ♡ ភាគ:១

1.4K 64 5
                                    

[Jakehoon]

+ផ្តើមរឿង

"អ្នកមីង!!" ព្រឹកប្រលឹមស្រាងៗមានក្មេងប្រុសមាឌតូចកម្ពស់រាងទាបតិច រាងតូចដូចស្រី ស្បែកសរមត់រលោង មុខមាត់ស្រស់ស្អាតអ្នកណាឃើញក៏លង់ដែល។ គេនឹងមើលទៅអាយុប្រមាណ19ឆ្នាំ ស្លៀកពាក់អាវសរស្ពាយកាតាបទំនងជាសិស្សសាលាហើយមើលទៅ។ គេនេះគឺជេយុនឬហៅថាជេគ ជាអ្នកជិតខាងម្ចាស់ផ្ទះដែលគេកំពុងស្រែកហៅនេះឯង គេជាសិស្សសាលារៀនឆ្នាំទី4ហើយ គេមកនេះដើម្បីហៅមិត្តភក្តិទៅរៀនជាមួយគ្នា។ មិត្តគេឈ្មោះថាសុងហ៊ុនអាយុបងគេតែមួយឆ្នាំទេ គេក៏រៀនឆ្នាំទី៤ដែល មាឌគេធំជាងរាងតូចទៀត សាច់ដុំធំៗ ស្រីណាឃើញហើយប្រាកដជាលង់ស្នេហ៍នាយហើយ នាយនេះមានចរឹកព្រានណាស់ញ៉ែស្រីមិនរើសមុខ តែនាយបានតែញ៉ែនឹងមិនដែលយកមកមែនទែនផង

"ក្មួយជេគ!! មកហៅសុងហ៊ុនទៅរៀនមែនទេក្មួយ ចូលមកក្នុងសិនមក"អ្នកស្រីម៉ូអាណាដែលជាម្តាយសុងហ៊ុនលឺសម្លេងជេគគាត់ក៏ចេញមកសួររាងតូចរួចហៅរាងតូចក្នុង

"ជម្រាបសួរអ្នកមីង! បាទ ខ្ញុំមកហៅហ៊ុងទៅរៀន សុងហ៊ុនគេក្រោកនៅអ្នកមីង" ជេកជម្រាបសួរអ្នកស្រីម៉ូអាណារួចក៏សួរទៅគាត់ព្រោះមិនឃើញសុងហ៊ុននៅក្រោម

"នៅទេក្មួយ ចំជាក្មួយមកហើយមីងពឹងក្មួយជួយឡើងទៅហៅគេតិចមកណា"ម៉ាក់សុងហ៊ុន

"បាទ! អ្នកមីងមិនអីទេចាំខ្ញុំទៅហៅគេ" ជេគឆ្លើយហើយក៏ឡើងទៅជាន់លើកដើម្បីដាស់សុងហ៊ុនបាត់

តុក~~តុក~~

"សុងហ៊ុន...!! សុងហ៊ុន!" មកដល់ជេគគោះទ្វារួចហៅសុងហ៊ុន ជាពីរបីដងតែអ្នកក្នុងនេះវិញគ្មានលឺអីសោះគេងដូចងាប់ចឹង ទោះមានភ្លើងឆេះផ្ទះទៀកក៏គេម្នាក់នេះមិនខ្វល់ដែលតែបានដេកគឺដូចងាប់ហើយមិនខ្វល់ពីអីទាំងអស់ ដោយហៅក៏មិនលឺគោះទ្វាក៏មិនលឺ។ជេគក៏សម្រេចចិត្តបើទ្វាចូលតែម្តង

"ហ៊ើយ..!! នៅមិនទាន់ក្រោកទៀតគេងស្ពឹកមែន" ជេគចូលមកគេឃើញហើយពិតជាហួសចិត្តនឹងសុងហ៊ុនជាខ្លាំង នាយខំហៅពិននឹងហើយនៅមិនលឺមិនក្រោកទៀតនេះចងគេងរហូតដល់ថ្ងៃចាំគូទតើមែនទេនៀគ?

SHORT NOVELS🔞🔥 Where stories live. Discover now