ផ្ដើមរឿងមកបង្ហាញឲ្យឃើញអ្នកកំលោះវ័យ28ឆ្នាំម្នាក់កំពុងតែស្រែកឡូឡាពេញបន្ទប់បោករបស់នេះបោករបស់នោះចោល មែនហើយនេះគឺជាចរឹករបស់vegasពេលដែលខឹងឬមិនពេញចិត្តនិងរឿងអ្វីមួយគេគ្រប់គ្រងអារម្មណ៍របស់គេមិនបានឡើយ
"នេះបងមិនឃើញសភាពកូនយើងទេឬ?ហេតុអីក៏នាំអាក្មេងនេះមកទៀត ដឹងទេថាvegasគេស្អប់វាប៉ុណ្ណា?"លោកស្រីveដែលជាម្ដាយរបស់vegasស្រែកទៅអ្នកជាប្ដី
"អូន!!!peteជាគូរដណ្ដឹងរបស់vegasណាបងឲ្យគេមកនៅទីនេះចង់ឲ្យពួកគេទាំងពីរស្និតស្នាលនិងគ្នាហើយគេក៏មិនមែនមកនៅទទេដែរ គេមកជួយធ្វើការនៅឯសួនច្បា"លោកveដែលជាប្ដីនិយាយទៅកាន់ប្រពន្ធឲ្យយល់
លោកស្រីveពិតជាស្អប់និងមិនចូលចិត្តpeteឡើយដោយសារតែពីមុនpeteធ្លាប់ធ្វើឲ្យគាត់ស្អប់ស្អប់ខ្លាំងដល់ថ្នាក់មុខក៏មិនចង់មើលផង
Peteអាយុ23ឆ្នាំពីមុនគេកាចឆ្នាស់និងឈ្លើយជាខ្លាំងឲ្យតែធ្វើឲ្យគេទាស់ចិត្តដឹងតែវៃទះតប់អ្នកបម្រើហើយ ប៉ុន្តែតាំងពីជួបគ្រោះថ្នាក់ចរាចរណ៍មកចរឹកគេផ្លាស់ប្ដូរ80ដឺក្រេដូចមនុស្ស2ផ្សេងគ្នាអញ្ចឹង ដែលធ្វើឲ្យលោកស្រីveគិតថាគេធ្វើពុតចង់បានចំណាប់អារម្មណ៍ពីកូនប្រុសគាត់ហើយនិងគាត់ ទាំងដែលលឺពីផ្ទាល់មាត់លោកគ្រូពេទ្យដែលបានជួយសង្គ្រោះជីវិតpeteហើយថាpeteមិនអាចចាំរឿងពីមុនបានទោះខំព្យាយាមចាំមកវិញក៏វាមិនអាចទៅរួចក៏ព្រោះតែតំបន់ក្បាលគេប៉ះទង្គិចធ្ងន់ធ្ងខ្លាំង
"ខ្ញុំ...ខ្ញុំទៅទីក្រុងវិញក៏បានបើ...ទីនេះទើសទាល់ខ្ញុំ"peteនិយាយទាំងកំសត់
"អីក៏ម្លេះៗ"លោកស្រីveពេបមាត់ពេបក៏ហើយក៏សម្លក់pete ធ្វើឲ្យpeteមិនហ៊ានមើលមុខគាត់ឡើយ
"មិនអីទេpeteចាំពូនិយាយនិងមីងរបស់ឯងឲ្យ"លោកve
លោកveជាប្អូនចិញ្ចឹមរបស់ម៉ាក់របស់peteពេលពពោះpeteពួកគាត់បានសន្យានិងគ្នាថានិងឲ្យកូនៗភ្ជាប់សាច់ឈាមគ្នា ប៉ុន្តែពេលនេះម៉ាក់ប៉ារបស់peteបានស្លាប់បាត់ទៅហើយក៏ព្រោះតែគ្រោះថ្នាក់ចរាចរណ៍និងpeteក្នុងមួយឡានរស់តែpeteម្នាក់ឯងប៉ុណ្ណោះដោយគ្មាននរណាមើលថែpeteទើបគាត់យកpeteមកជនបទមកនៅជាមួយគាត់ជួយធ្វើនេះនោះនិងបានស្និតនិងកូនរបស់គាត់ផងដែរ