Peteចាំvegasមកផ្ទះវិញជាច្រើនថ្ងៃប៉ុន្តែមិនឃើញvegasមកសោះ peteក៏បានទៅរកvegasដល់ផ្ទះធំ
"អ្នកមីងឃើញបងvegasមកទីនេះទេ"pete
"មិនឃើញទេ"មាត់និយាយថាមិនឃើញប៉ុន្តែភ្នែកវិញសម្លឹងមើលទៅខាងលើឲ្យសញ្ញាថាvegasនៅខាងលើ peteក៏បានដើរទៅរកបន្ទប់vegas
ក្រាក~ peteបើកទ្វារចូលទៅហើយក៏បិទវាវិញ vegasដេកផ្កាប់មុខលើពូកមិនងាក់មើលមកអ្នកម្ខាងទៀតឡើយទោះដឹងថាគេមករកខ្លួនក៏ដោយ
"ខ្ញុំទៅផ្ទះរបស់ខ្ញុំវិញហើយ ស្អែកនេះឡានមកយកខ្ញុំហើយ"peteឈរនិយាយនៅចុងគ្រែ
"បងមិនឃាត់ខ្ញុំទេ? បងអស់អារម្មណ៍ស្រលាញ់ខ្ញុំហើយ?"pete
"ខ្ញុំសុំទោស...មកពីអូនកំពុងតែមានកូន"peteនិយាយពាក្យសុំទោសហើយគេក៏យកអ្វីម្យ៉ាងដាក់លើតុនៅជិតvegasហើយក៏ប្រុងនិងដើរចេញ ដើរបានតែ ប៉ុន្មានជំហ៊ានvegasស្រាប់តែស្ទុះមកអោបpeteពីក្រោយហើយក៏យំ
"កុំទៅអី...ហ៉ឹកៗ...គឺមកពីបងខ្លាចបាត់បង់អូន...ទើបបងធ្វើទង្វើរមិនល្អទៅលើអូន...ហ៉ឹកៗ...កុំទៅអី"vegasអោបpeteក្នុងដៃមានកាន់ប្រដាប់ពិនិទ្យទឹកនោមរបស់peteផងដែរ
"បងពិតជាមិនដឹងថាអូនមានកូននោះទេ...ហ៉ឹកៗ...បងស្រលាញ់អូនស្រលាញ់កូន...កុំទៅអី...កុំទៅអីណា"vegas
"បើបងមិនឃាត់អូនទេអូនច្បាស់ជាទៅមិនខាន"pete
"អត់ទេបងឃាត់អូនបងមិនឲ្យអូនទៅណាចោលបងទេ"vegas
"ឈប់យំទៅ យំដូចកូនក្មេងអញ្ចឹង"peteបែមកនិយាយជាមួយvegas ហើយក៏ជូតទឹកភ្នែកឲ្យvegas
"បងសុំទោសpete"vegasនិយាយពាក្យសុំទោសហើយគេក៏ចូលទៅអោបpete
លោកស្រីveក៏បើកទ្វារបន្តិចហើយក៏លួចសម្លឹងមើលពួកគេទាំងពីរួចគាត់ក៏ញញឹមនិងបិទទ្វារឲ្យពួកគេនៅតែពីរអ្នក
"ម៉ាក់"vegasកាន់ដៃpeteមកនិយាយជាមួយនិងលោកស្រីve
"មានការអី"លោកស្រីveធ្វើជានិយាយមាត់ៗ
"Awមានរឿងអ្វីមែនទេបានជាមកជុំគ្នាចឹង?"នៅពេលនោះលោកveក៏មកដល់ល្មមគាត់ក៏សួរនាំបន្តិច
"គឺថា...គឺ...ខ្ញុំចង់រៀការហើយ"vegasនិយាយយ៉ាងលឿនព្រោះអៀននិងចាស់ទុំទាំងពីរ