part3(ជ្រុលពេកហើយអាvegas)

266 45 5
                                    

តុកៗ សម្លេងគោះទ្វារកាត់ព្រឹក

Peteក៏បានបើកទ្វារចេញមកមើល គឺជាwinដែលបានទិញអាហារពេលព្រឹកឲ្យpete

"បងមកធ្វើអី?"peteសួរ

"ញ៉ាំជាមួយបង"winបង្ហាញអាហារពេលព្រឹកដែលគេទិញវាមក

"មិនសមទេដឹង"peteរៀងក្រែងៗចិត្តwin ប៉ុន្តែគេនៅតែជ្រើសរើសញ៉ាំព្រោះគេឃ្លានខ្លាំងនៅពេលនេះ

Winនិង peteបានអង្គុយញ៉ាំអាហារជាមួយគ្នានៅមុខផ្ទះរបស់pete និងបានជជែកលេងជាមួយគ្នា ក៏ដូចជានិយាយរឿងមួយចំនួននៅក្នុងចិត្តប្រាប់ទៅកាន់គ្នាទៅវិញទៅមកផងដែរ

"ដូច្នេះគាត់នៅតែមិនលើកលែងឲ្យបងទេ?"pete

"មែនហើយ នាងប្រហែលជាខកចិត្តខ្លាំង ប៉ុន្តែបងនៅតែស្រលាញ់នាងដរដែល"win

"ចុះរឿងបងទៅប្រាប់...វាយ៉ាងវិញ?"pete

"ដំបូងបងចង់ធ្វើដូចបងនិយាយប្រាប់អាvegasពិតមែនប៉ុន្តែបងនៅតែមិនដាច់ចិត្តពីគេដរដែលហើយណាមួយបងក៏មិនទាន់រកបានមនុស្សដែលត្រូវចិត្តបង"win

"បងទៅនិយាយជាមួយគាត់ត្រង់ៗទៅក្រែងលោគាត់ចិត្តទន់ បងតាមលួងគាត់ បងបានតែតាមប៉ុន្តែមិនបានបង្ហាញអារម្មណ៍អ្វីទៅលើគាត់ បងប្រាប់ថាស្រលាញ់ប៉ុន្តែមិនដែលធ្វើឲ្យគាត់ទទួលបានក្ដីស្រលាញ់ដែលបងនិយាយនោះ តើមនុស្សស្រីឯណាគេទៅចិត្តទន់នោះ?"pete

Winពេលដែលស្ដាប់សម្ដីpeteហើយគេក៏យកវាមកគិតបន្តិច ហើយក៏ញញឹមចេញមក

"បងនិងសាកតែគួរតែរកកន្លែងណានិយាយ វាល្អសម្រាប់ពួកយើងទាំងពីរ?"winសុំយោបល់ពីpeteឲ្យរើសកន្លែងនិយាយសារភាព

"គាត់ចូលចិត្តបែបណា ហើយអត្តចរិតគាត់បែបណាវិញ?"pete

"គេចូលចិត្តភាពស្ងប់ស្ងាត់មិនសូវជានិយាយស្ដីច្រើន ចូលចិត្តភាពស្រស់ស្អាត"

"ខ្ញុំគិតថាបងគួរតែនាំគាត់ទៅបស់តង់នៅលើភ្នំទៅវាជាឧកាសល្អសម្រាប់ឲ្យបងនៅតែពីរនាក់ជាមួយគាត់ហើយក៏...ហិហិៗ"peteសើចយ៉ាងគួរឲ្យស្រលាញ់ winគេឃើញpeteសើចគួរឲ្យស្រលាញ់អញ្ចឹងគេក៏សើចតាមដែរទៅ

រឿង គូរដណ្ដឹងចងចិត្ត (ចប់🎉)Where stories live. Discover now