ភាគទី៨

743 75 8
                                    

<ហៃយ៉ា!!!! ក្រែងលោកបងចង់បានចៅមិន
ចឹង?? ពេលនេះបានចៅហេីយតេី ឈប់បន្ទោសកូនទៀតទៅ!! > លោកស្រីចូលទៅជិតកូនប្រុសដែរអោនមុខចុះ

< ហ៊ុននីចាប់ពីស្អែកទៅ មិនបាច់ទៅក្រុមហ៊ុនទៀតទេកូនមេីលថែរខ្លួនឯងឲ្យបានល្អ ព្រោះកូនមិនមែនខ្លួនមួយទៀតទេណា៎!>គាត់អង្អែលខ្នងកូនតិចៗ

< ចុះបេីកូនមិនទៅ ការងារទាំងអស់អ្នកណាជាអ្នក ធ្វេី?? > រាងតូចលេីកចិញ្ចេីមបន្ទិច នេះបេីមិនឲ្យទៅក្រុមហ៊ុន ឲ្យនៅផ្ទះធ្វេីអី??

< ក៏ឲ្យបងស្រីជេីងល្អឯងជាអ្នកទៅធ្វេីទៅ!

< ហូយ ម៉ាក់!!!!! ចង់សម្លាប់កូនស្រីតែមួយរបស់ម៉ាក់មែនទេ?? > សូអាដាក់ចង្ការលេីស្មាម្ដាយនិយាយដោយទឹកមុខគួរឲ្យអាណិត

< ឬចង់ឲ្យប្អូនឯងទៅធ្វេីការទាំងពោះធំ???

< គ្រាន់តែទៅអង្គុយក៏បាន!!!! កូនមិនទម្លាប់នៅម្នាក់ឯងម៉ាក់!!!

< ហុឺយបានហេីយ!!! ប៉ាហត់ជំនួសពួកឯងទាំងពីរណាស់ ហេីយសម្រេចថាអ្នកណាជាឪរបស់កូនឯង??

< ប្រាកដជាHeeseung ហេីយប៉ាណាមួយហ៊ុននីក៏មិនដែលមានអ្នកណាដែរ

< ចុះសង្សារឯងគិតយ៉ាងមិច??

< គ្រាន់តែជាមិត្តភក្ដិទេលោកប៉ា >ស៊ុងហ៊ុនងេីបមុខ ធ្វេីភ្នែកឡង់ៗ ចំណែកអ្នកទាំង3ហួសចិត្តមិនស្ទេីរទេ!!!

< ហាស៎!!! មិត្តបានន័យឯងកុហកប៉ាមករហូត ??

< មកពីប៉ាចូលចិត្តបង្ខុំខ្ញុំឲ្យរៀបការពេកនឹងណា៎!!! > ស៊ុងហ៊ុនញញឹមតិចៗ តែក៏ក្រែងចិត្តឪពុកណាស់ដែរ កុហក់គាត់មករហូត

< ហុឺយ!!! ឈឺក្បាលណាស់លោកអេីយ!!! > លោកផាក ញីសៀតផ្ដាតិចៗ កូនប្រុសមានតែមួយមិនគួរណាបែបនេះសោះ

< និយាយយកសាច់ការតែម្ដងទៅឯងចង់រៀបការឬគ្រាន់តែចុះអុីតាសុីវិល???

< កូនមិនហ៊ានសម្រេចទេប៉ាកូនស្រេចលេីប៉ា!!!

< ចាំប៉ាប្រាប់គេខាងនោះក៏បាន ឯងទៅសម្រាកទៅ មេីលចុះស្គមជាងមុនឆ្ងាយណាស់ > លោកផាក

< បាទប៉ា > ស៊ុងហ៊ុននិយាយចប់ក៏ដេីរចេញទៅបន្ទាប់ពីរាងតូចចេញទៅបាត់ទេីបម្ដាយនាយនិយាយ

ចំណែកបេះដូង ( Complete ✔️)Where stories live. Discover now