ភាគទី២៤ : កូនគេងហេីយ

876 54 11
                                    

បន្តពីភាគមុនបន្ទិច****

< មិនបាននិយាយថាយល់ច្រឡំឯណា?? មានលឺខ្ញុំនិយាយដែលទេ?? > ជុងវ៉ុនស្ងៀមត្រឹងមួយកន្លែងព្រោះការពិតប្រច័ណ្ឌពិតមែន...
< អៅវ...មិញនេះដូចជាឃេីញយំផងហេស៎??? អូន កុហក់បងដូចជាមិនសមសោះត្រូវទេមីនជី?? > ជេយ៍ញ៉ោះអ្នកជាប្រពន្ធទាំងមិនភ្លេចអូសទាញមីនជីមកជាមួយ
< បងក៏និយាយត្រូវ តែនេះជាកូនបងមែនទេ?? > មីនជីចង្អុលទៅទារកក្នុងដៃជុងវ៉ុនដែលទេីបតែមានអាយុ5ខែជាងប៉ុណ្ណោះ
< ហុឹម... ឯងចង់បីដែលទេ??? > ជុងវ៉ុន
< ប្រាកដហេីយ.... អាៗកុំយំៗមកតាមមីងមកណាក្មេងឆ្លាតមិនយំទេណា!!! > មីនជីទទួលជុងវ៉ុន រួចដេីរចេញទៅបាត់ ចំណែកជេយ៍បានឱកាសទេីបរហ័សចូលទៅលួងលោមអ្នកខ្លះដែលងរមិញនេះ

< អូនខឹងបងមែនទេ?? > រាងក្រាសចូលទៅជិតស្រវាក្រសោបចង្កេះប្រពន្ធមុនសួរនាំរឿងដែលចង់ដឹងក្នុងចិត្ត

< មិនបានខឹងទេ តែអន់ចិត្តច្រេីនជាង... មីនជីត្រឡប់មកកូរ៉េវិញបងមិនប្រាប់ខ្ញុំសូម្បីបន្ទិចហុឹម > ជុងវ៉ុន

< គឺ មីនជីត្រឡប់មកវិញលេីកនេះគ្មានអ្នកណាដឹងទេ ទេីបចង់ សូប្រាយហ៍ > ជេយ៍រហ័សបកស្រាយ

< ហិស ហិស ហុឹម!!! និយាយចឹងមីនជីយកអាល្អិតយ៉ុនអុីទៅណាបាត់ហេីយ?? > ជុងវ៉ុន
< ប្រហែលនៅជាន់ខាងក្រោម....
< មែនហេីយយប់នេះម៉ាក់បងមកលេងផ្ទះកុំភ្លេចទៅឲ្យទាន់ហេីយក៏កុំភ្លេចហៅមីនជីទៅជាមួយផង....
< អូនទៅយកអាល្អិតសិនខ្លាចក្រែងយំនាំលំបាកដល់មីនជី > ជុងវ៉ុនញញឹុមស្រាលៗ បម្រុងហ្នឹងបោះជំហានចេញទៅហេីយតែក៏។
< ហុឹម.... > បបូរមាត់ត្រូវស្ងាត់បន្ទិច មុនត្រូវច្រានដោយដោយដៃរាងតូច
< ជេយ៍បងឆ្កួតទេឬយ៉ាងមិច?? នេះនៅក្រុមហ៊ុនណា៎មិនមែនៅផ្ទះទេ បេីគេមកឃេីញអូនខ្មាស់គេណាស់!! > រាងតូចវៃដេីមដៃរាងក្រាសតិចៗ
< អូនទៅខ្មាស់ធ្វេីអី?? មានអាល្អិតយ៉ុនអុីមួយហេីយ > ជេយ៍
< មាត់ឥតគម្រប.... អូនទៅហេីយ...មិនចង់រំខានលឺថាបងមានប្រជុំចឹងឆាប់ទៅៗអូនមិនរំខានទេ..> ថាហេីយរាងតូចក៏ដេីរចេញទៅបាត់បន្សល់ទុកជេយ៍ឲ្យឈរញញឹមតែម្នាក់ឯង ( ស្នេហាធ្វេីឲ្យមនុស្សឆ្កួតបាន)

ចំណែកបេះដូង ( Complete ✔️)Where stories live. Discover now