ភាគទី១៥ : ច្រណែនឆ្មា

960 78 13
                                    

*1អាទិត្យក្រោយ*

បន្ទាប់ពីជាស្រួលបួលហេីយទេីបរាងក្រាសព្រមឲ្យចេញពីមន្ទីពេទ្យ ចំណែកសុខភាពរាងតូចក៏រឹងមាំណាស់ដែរព្រោះមានប្ដីនៅជួយមេីលថែរហូត ពីមួយថ្ងៃទៅមួយថ្ងៃក្ដីស្រឡាញ់របស់រាងក្រាសទៅលេីរាងតូចកាន់តែកេីនឡេីងខ្លាំងឡេីងៗរហូតដល់ថ្នាក់បាត់មុខមិនបាន ស៊ុងហ៊ុនល្អគ្រប់យ៉ាង តាំងពីមានរាងតូចមកហុីស៊ុងមួយថ្ងៃៗមានតែស្នាមញញឹមអាចនិយាយថានាយនេះផ្លាស់ប្ដូរច្រេីនណាស់

< ការងារនៅផ្ទះអូនមិនបាច់ធ្វេីក៏បាន ឲ្យអ្នកបម្រីធ្វេីទៅ បងបារម្ភ > នាយបម្រុងនឹងចូលឡានទៅហេីយ ក៏ប៉ុន្តែមិនភ្លេចផ្ដាំប្រពន្ធកុំឲ្យធ្វេីការងារធ្ងន់ដែរ

< អុឹម....អូនដឹងហេីយ បងឆាប់ទៅធ្វេីការទៅហួសម៉ោងអីឡូវហេីយ! > ស៊ុងហ៊ុន

< បាទ.... បងទៅសិនហេីយប្រពន្ធសម្លាញ់... > ហុីស៊ុងឆ្មក់ថេីបថ្ពាល់ប្រពន្ធបន្ទិចមុនចាប់ផ្ដេីមដេីរចូលឡានហេីយក៏ចេញឡានទៅបាត់ ចំណែក ស៊ុងហ៊ុនក៏ដេីរចូលផ្ទះវិញដូចគ្នា

គ្រាន់តែមកដល់ក្នុងផ្ទះដាក់ខ្លួនអង្គុយមិនដឹងអីផងស្រាប់តែសម្លេងទូរស័ព្ទរាងតូចក៏បន្លឺឡេីង លឺបែបនេះទេីបរាងតូចប្រញាប់លេីកមកនិយាយ

< ជុងវ៉ុនឯងខលមកបងមានការអី?? > រាង តូចលេីកមកដាក់ផ្អេីបហ្នឹងត្រចៀករួចនិយាយឡេីង

< Shopping ដែរទេ??? ខ្ញុំនាំបងទៅ??? > ជុងវ៉ុន

< តែថា.....> ស៊ុងហ៊ុនអេសអុញបន្ទិច ប៉ុន្តែក៏នឹកឃេីញថាប្អូនជីដូនមួយនេះពូកែងរណាស់ បេី បដិសេដ ប្រាកដជាងរដល់ស្លាប់មិនខានណាមួយក៏ចង់ដេីរលំហែរអារម្មណ៍ខ្លះៗដែរមានផ្ទៃពោះចឹងនៅផ្ទះពេកក៏មិនល្អ!

< អុឹម.... បងទៅ > ស៊ុងហ៊ុន

< ចឹងបងរៀបចំខ្លួនទៅ ចាំខ្ញុំទៅទទួលបង > និយាយបានប៉ុននេះប្រព័ន្ធទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ ព្រោះអ្នកម្ខាងទៀតប្រញាប់មកទទួលផងខ្លួន

< ហុឺយ....យ៉ាប់ណាស់ > រាងតូចស៊ុងហ៊ុនដកដង្ហេីមធំបន្ទិចមុនដេីរសំដៅទៅប្ដូរសម្លៀកបំពាក់របស់ខ្លួន

ចំណែកបេះដូង ( Complete ✔️)Where stories live. Discover now