ភាគទី៩«អៀន»

875 56 4
                                    

[ Am I in love ?] by Nith

Fourthបានជិះម៉ូតូមកដល់ផ្ទះ គ្រាន់តែដើរចូលមកមិនដឹងអារម្មណ៍គិតដល់ណាទេ ដូចជាគ្មានប្រលឹងប្រលះក្នុងខ្លួនសោះធ្វើឱ្យMixនឹងEarthឆ្ងល់នៅសកម្មភាពរបស់fourthមែនទែន។

«fourth កូនកើតអីហឹម?»Mixបានសួរទៅកាន់fourthទាំងក្ដីព្រួយបារម្ភជាខ្លាំង។

Fourthនៅតែផ្លឹកមិនលឺសម្លេង របស់ប៉ាខ្លួនសោះ ឃើញបែបនេះក៏Mixអង្រួនដៃfourth តិចៗ ហើយក៏ហៅ «fot fot fot»

«បាទ?? ប៉ាមានអីហ៎?»fourthនិយាយសម្លេងសៅៗដាក់mix។

«គឺកូនកើតអី? មានរឿងអីនៅហាងមែនទេ?»Mixក៏សួរទាំងក្ដីបារម្ភ។

«ហឹស! មិនអីទេបាទ! សប្បាយៗ»fourthសើចមិនសមសោះ
ធ្វើឱ្យMix បារម្ភពីកូនតែម្ដង។

«ច្បាស់ទេកូន?»Mixក៏សួរបញ្ចាក់ទៅកាន់fourth។

«មិនមានអីទេ! ប៉ាកូនគ្រាន់តែហត់នឿយបន្តិចបន្តួចទេ ព្រោះភ្ងៀវច្រើន!»fourthគេមិនចង់ឱ្យMixបារម្ភខ្លាំង ព្រោះគេដឹងថាប៉ាតូចម្នាក់នេះនឹង ពិបាកចិត្តមិនខាន។

«ok!ណា កូនតែបើមានរឿងអ្វីមិនស្រួលក៏និយាយគ្នាណា ប៉ាEarthនឹងប៉ារីករាយនឹងស្ដាប់នឹងដោះស្រាយជាមួយកូនណ៎ា
បើហត់ក៏សម្រាកចុះកូន!»Mixក៏និយាយដាក់កូនទាំងសម្លេងស្រទន់
បែបលួងលោម ព្រោះម៨នចង់ឱ្យកូនលាក់លៀម នឹងខ្លះនទេគឺចង់ឱ្យកូនហ៊ានបើកចិត្តនិយាយជាមួយ ទោះមានរឿងអ្វីក៏ដោយ។

Fourthមិនបានឆ្លើយអ្វីទេ បានត្រឹមងក់ក្បាលជាសញ្ញាដាក់ Mixហើយញញឹមតិចៗ រួចក៏ឡើងលើបន្ទប់របស់ខ្លួន។

     មកដល់លើបន្ទប់ fourthបានទម្លាក់កាបូបខ្លួននៅលើពូកហើយក៏ទម្លាក់ខ្លួនមួយទំហឹង ហាក់ដូចជាហត់នឿយជាខ្លាំង។ ហត់ទាំងកាយ ហយ់ទាំងចិត្តហើយពេលនេះ។

«ខ្ងុំចង់បានអារម្មណ៍ខ្ងុំពីមុនមកវិញ ខ្ងុំមានអារម្មណ៍ថាតាំងតែពីលោកបានចូលមកខ្ងុំហាក់ស្មុកស្មាញខ្លាំងណាស់ គិតច្រើនហួសហេតុតែម្ដង!»Fourthគិតក្នុងចិត្តរៀបរាប់ប្រាប់ខ្លួនឯង ពីរឿងដែល
ខ្លួនពិបាកចិត្ត។

     [ មែនហើយ គ្រប់យ៉ាងបានផ្លាស់ប្ដូរអស់ហើយ តាំងតែពីគេចូលមកជីវិតខ្ងុំមួយនេះ! នេះឬស្នេហ៍ ម្ដេចបានវាស្មុកស្មាញម៉្លេះ??]
Fourthបានសម្លឹងទៅមាត់បង្អួតហើយក៏គិតនិយាយអ្វីក្នុងចិត្តជាមួយមេឃទាំងអារម្មណ៍មិនយល់នឹងខ្លួនឯង។

រឿង តាមស្នេហ៍កម្លោះមាត់ដាច់Where stories live. Discover now