ភាគទី១៩«បែងចែក»

693 50 6
                                    

    មន្ទីពេទ្យ 9:30PM

   នៅក្នុងបន្ទប់មួយដែលមានភាពស្ងប់ស្ងាត់ គ្មានសំឡេងលឺតែខ្យល់ដង្ហើម Fourthក៏បើកភ្នែកហើយព្រិចបន្តិចឱ្យស៊ាំនឹងពន្លឺដែលកំពុងចាំងចូលភ្នែក ហើយក៏ងាកមើលជុំវិញខ្លួនក៏ឃើញថា មានNodtកំពុងតែឈរមើលមកគេក្នុងអាការៈ
មិនពេញចិត្ត Fourthដឹងច្បាស់ណាស់ថាNodtខឹងនឹងខ្លួនដោយសាររឿងអី។

«Fourthឯងមានអីលាក់នឹងភីទៀតអត់??»Nodtសួរដោយសម្លេងត្រជាក់ស្រេប ធ្វើឱ្យអ្នកលឺហើយខ្លាចមិនហ៊ានតប។

«មានលឺភីសួរឯងទេ?? Fourth»Nodtក៏សម្លឹងអ្នកដែលកំពុងភ្ជួសារ៉ូមដែលគេងនៅនឹងគ្រែមិនដាក់ភ្នែកសោះ ហាក់បីដូចជាខឹងណាស់។

Fourthក៏់មិនតបនឹងNodtសោះ ព្រោះដឹងខ្លួនថាខុសដែលមិនស្ដាប់បញ្ជាររបស់Nodtគេតែងតែនិយាយជារើយៗ
តាំងពីប្រាប់រឿងគេនឹងGemini ថាមិនឱ្យធ្វើអ្វីលើសព្រំដែនទេ។

«ឯងមានដឹងខ្លួនអត់? ថាកំពុងធ្វើអីដឹងអត់ថាភីបារម្ភ ឯងក៏ដឹង
ខ្លួនឯងហើយថាមិនអាចធ្វើបែបនេះ! ស្នាមនៅទ្រូងឯងជាអ្វី
ប្រាប់ភីឱ្យត្រង់!»Nodtគេខឹងណាស់រឿងប្អូនម្នាក់នេះ គេ
បានដឹងរឿងនេះពីSun ព្រោះSunបានថតសម្លេងពេលនៅរីសតដែលfourthនឹងGemini បានធ្វើអ្វីលើសពីការគិតរបស់Nodtទៅទៀត។

Sunគេបានដឹងហើយ គេក៏នៅស្ងៀមតែលើកនេះគឺគេពិតជាមិនអាចលះបង់មនុស្សដែលខ្លួនស្រឡាញ់ពិតមែន។ គ្មាន
នរណាកំពុងស្រឡាញ់គ្នាស្ទើរលេបឱ្យទៅគេស្រួលៗយ៉ាងមិច នរណាមិនឈឺពេលលឺបែបនេះ ឈឺណាស់! តែក្ដីស្នេហ៍វាធំធេងពេកហើយ។

«ភី...fot!..សុំទោស! Fotខុសហើយ! ហឹក! ហ្អឹក!»fourthនិយាយទាំងញ័រមាត់ទាំងហូរទឹកនេត្រាមកកាត់ផែថ្ពាល់ទៅកាន់Nodt ទាំងលើកដៃសំពះ! ហាក់បីដឹងខ្លួនខុសណាស់!

Nodtឃើញfourthសំពះខ្លួនទាំងទឹកភ្នែកបែបនេះក៏ ហាក់ខឹងខ្លួនឯងផង ខឹងដើមហេតុផង។ គេក៏ដកដង្ហើមធំរួចក៏ដើរទៅជិតfourthហើយនិយាយ«ឯងមានប្រាប់ប៉ាតូចរឿងនោះនៅ?»

Fourthក៏ក្រវីក្បាលទាំងថ្ពាល់ដាមដោយទឹកភ្នែក។
—————————————
ត្រលប់ទៅអតីតកាល

    ពេលមួយដែលNodtបានជួបគ្នាជាមួយfourthជាលើកដំបូង គឺនៅហាងរបស់fourthនោះឯង។ មិនដឹងជាមានរឿងអ្វីfourthចាប់ផ្ដើមសន្លប់បាត់បង់ស្មារតីពេលដែលហាងកំពុងមានមនុស្សច្រើន Nodtឃើញបែបនេះក៏រត់ទៅក្រសោបFourth ហើយក៏ជូនគេទៅមន្ទីពេទ្យដោយឡានរបស់ខ្លួនភ្លាមៗ ទាំងមិនស្គាល់គេសូម្បីតែឈ្មោះ។

រឿង តាមស្នេហ៍កម្លោះមាត់ដាច់Where stories live. Discover now