ភាគទី២៩«បែកពីកូនពូ»

627 61 10
                                    

ព្រឹកថ្ងៃថ្មី
ពេលវេលាបានកន្លងទៅយ៉ាងយូរ ក៏បានរះជាថ្មីដើម្បីផ្ដើមពេលសម្រាប់មួយថ្ងៃ។ នៅក្នុងបន្ទប់ដ៏ធំទូលាយ ធ្វើឱ្យយើងបានឃើញកាយតូចកំពុងគេនៅលើគ្រែទាំងផ្ទៃមុខបន្សល់នៅដាមទឹកភ្នែកដែលហូរមករាប់រយដង។

តុ! តុ! តុ! សម្លេងគោះទ្វាបានបន្លឺឡើងរំពង តែអ្នកដែលនៅលើគ្រែហាក់មិនកម្រើអ្វីសោះ។

«កូន! កូនfotបើទ្វាឱ្យប៉ាតូចបានទេ?»Mixបានស្រែហៅកូននៅមុខបន្ទប់ទាំងក្ដីព្រួយបារម្ភពីfourth។

Mixស្រែហៅយ៉ាងណា ក៏មិនបានផលអ្វីសោះ ធ្វើឱ្យMixកាន់តែភ័យឡើងមក។ Mixក៏បានដើរទៅរកម៉ែដោះដែលកំពុងនៅចង្ក្រានបាយយ៉ាងប្រញ៉ាប់ប្រញ៉ាលហាក់បីស្លន់ស្លោខ្លាំងតែម្ដង។

«ម៉ែ! ម៉ែដោះ! ម៉ែដោះ! សោរបន្ទប់fourthនៅឯណា! ម៉ែ!»mixស្រែឡើងទាំងឆ្លេឆ្លាពេញផ្ទះ។

«នេះ! នេះ! អ្នកប្រុស!»ម៉ែដោះក៏រត់យកមកឱ្យទាំងភ័យ ព្រោះគាត់មិនដឹងថាមានរឿងអ្វី។

Mixបានក្រឆក់ពីម៉ែដោះរត់ឡើងលើបន្ទប់ទៅចាក់សោរមើលកូនខ្លួន។

ទ្វាក៏បានបើកឡើង Mixក៏បានឃើញកូនគេនៅលើពូកទាំងមិនដណ្ដប់ភួយជាមួយខោខ្លីត្រឹមជង្គុងពណ៍សនឹងអាវស្ដើងពណ៍ខៀវ។
Mixក៏បានដើរទៅជិតកូន រួចក៏បានឃើញមាត់fourthឡើងស្ងួតក្រៀម ហើយMixក៏បានលើកដៃដាក់លើថ្ងាស់កូនដើម្បីស្ទុង់មើលសីតុណ្ហភាពរបស់កូន។

«អឺយ! មិចក៏ខ្លួនក្ដៅយ៉ាងនេះ! ម៉ែដោះចាប់ទាក់ទង់ទៅកាន់គ្រូពេទ្យមកឆាប់ឡើង!»Mixក៏ស្រែកឡើង។

   បានប្រហែលជា២០នាទី ក្រោយមកក៏គ្រូពេទ្យបាននិយាយឡើង«គេគ្រាន់តែក្ដៅខ្លួនដោយហេតុគឺយំខ្លាំងពេទ្យ អ្នកប្រុសមិនគួរទុកឱ្យគេដល់ថ្នាក់នេះទេ អាចប៉ះពាល់ដល់ប្រព័ទ្ធប្រសាទបាន នឹងអាចបណ្ដើរឱ្យមានបញ្ហាផ្លូវចិត្តបានណា៎! អការៈពេលនេះខ្ងុំមិនអាចវិនិច្ឆ័យបានទេ ព្រោះខ្ងុំមិនមែនឯកទេសខាងចិត្តវិទ្យា យល់ល្អអ្នកប្រុសគួរតែយល់ចិត្តទុកដាក់លើគេបន្តិច
នេះថ្នាំ!»លោកគ្រូពេទ្យក៏ហុចថ្នាំឱ្យទៅកាន់Mix។

«បាទ! អរគុណណាស់លោកគ្រូ! នាងភីនជូនដំណើរលោកគ្រូ»Mixក៏និយាយឡើង។

រឿង តាមស្នេហ៍កម្លោះមាត់ដាច់Where stories live. Discover now