ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
🍒ផ្ដើមរឿង🍒"សុនអ៊ូ គ្នាចូលរួមសោកស្ដាយផងណា៎ មិនគួរណាគាត់ឆាប់ទៅចោលពួកយើងលឿនយ៉ាងនេះសោះ"
"អឺម អរគុណហើយ"
"រឹងមាំឡើងណា៎ គ្នានឹងជួយឯងតាមអ្វីដែលគ្នាជួយបាន កុំក្រែងចិត្តឲ្យសោះ"
សុនអ៊ូញញិមទៅកាន់ជេយ៉ុន មិត្តភក្តិជិតស្និទ្ធតែម្នាក់ និងជាអ្នកជិតខាងគ្នាតាំងពីនៅក្មេងវ័យ មកអង្គុយផ្ដល់កម្លាំងចិត្តគេ តាំងពីថ្ងៃដែលសុនអ៊ូបាត់បង់បងស្រីទៅយ៉ាងទាន់ហន់។ មកទល់ពេលនេះ គេក៏នៅតែមិនអាចធ្វើចិត្តទទួលយកបានឡើយ។
តែអ្វីដែលកាន់តែធ្វើឲ្យខូចចិត្តនោះគឺ ក្មេងតូចដែលកំពុងតែដេកលង់លក់មិនដឹងអីនៅលើអង្រឹង ត្រូវបាត់បង់ម្ដាយ ទាំងមិនទាន់ដឹងក្ដីថាអ្វីជាអ្វីផង ក៏ត្រូវឃ្លាតពីទ្រូងម្ដាយទៅហើយ។
"ចាប់ពីពេលនេះទៅ នាយនឹងធ្វើយ៉ាងណាបន្ត?" ជេយ៉ុនសាកល្បងសួរយោបល់ ត្បិតបានឃើញហើយថា សភាពរបស់សុនអ៊ូនៅពេលនេះ មិនទាន់ចុះសម្រុងល្អទេ។
សុនអ៊ូងាកមកកាន់មិត្តភក្តិ ហើយពន្លែងដង្ហើមធំ៖
"គ្នាសម្រេចចិត្តហើយថា នឹងឈប់រៀន ហើយរកការងារធ្វើ ព្រោះលុយសន្សំរបស់បងយូណា ក៏សល់មិនច្រើនដែរ"
YOU ARE READING
🍒Find My PaPa🍒 (SunSun) [ផ្អាកសរសេរ]
Fanfiction"អាប្រុសចង្រៃ! ឯងធ្វើឲ្យមនុស្សស្រីពរពោះមានកូនហើយ ឯងនៅថោកទាបមករៀបការជាមួយអ្នកផ្សេងទៀតហ្អេ៎!? អាប្រុសមុខច្រេះ!!!" ភារកិច្ចតាមរកលោកប៉ាពិតប្រាកដ ចាប់ផ្ដើម!!!