🍒ភាគទី 05 : សម្ដែង🍒

244 58 9
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



🍒ភាគទី 05 : សម្ដែង🍒

សុនអ៊ូឈរងាកឆ្វេងងាកស្ដាំ ត្រៀមខ្លួនរត់ចេញពីស្ថានការណ៍ក្តៅគគុកនៅត្រង់នេះ ក៏ប៉ុន្តែសុងហ៊ុនឃើញទាន់ គេចាប់ទាញកដៃតូចហាមឃាត់មិនឲ្យរត់ទៅណារួច។

"ឯងត្រូវមកជាមួយយើង"

"អេ៎! ចង់នាំខ្ញុំទៅណា?"

"ទៅផ្ទះហ្នឹងហើយ"

"អឺ... ខ្ញុំទៅខ្លួនឯងក៏បាន"

សុងហ៊ុនមិនស្ដាប់ រាងខ្ពស់ចាប់ទាញដៃរបស់សុនអ៊ូពេញទំហឹង ហើយច្រានចូលក្នុងឡានយ៉ាងគោះទ្របោះបោក ដូចបោះកូនតុក្កតាអ៊ីចឹង។ នីគិឈរមើលហេតុការណ៍ស្ងាត់ៗ ដោយគ្មានអាកប្បកិរិយាអ្វី រហូតដល់រថយន្តទំនើប ចេញដំណើរទៅបាត់។

កែវភ្នែករបស់នីគិ កំពុងតែបង្ហាញពីការសង្ស័យអ្វីម្យ៉ាងរវាងអ្នកទាំងពីរ ធ្វើឲ្យមានអារម្មណ៍មិនល្អប៉ុន្មានឡើយ។ បន្ទាប់មកទើបអ្នកកំលោះចេញដំណើរត្រឡប់ទៅផ្ទះវិញដែរ។

.....

"លោកមិនចាំបាច់មកទទួលខ្ញុំក៏បានដែរ ខ្ញុំរកផ្លូវទៅផ្ទះឃើញតើ"

"កុំសំខាន់ខ្លួនឯងពេក យើងក៏មិនចង់មកទទួលឯងដល់សាលាដែរ យើងមកក៏ដោយសារតែ ថ្ងៃនេះម៉ាក់យើងនឹងមករកនៅខុនដូ តែឯងបែរជាមិនទាន់ដល់ផ្ទះទៀត មកពីរវល់នៅសាសងនឹងសង្សាហ្នឹងហើយ!" សុងហ៊ុននិយាយសម្ដីឌឺដង ធ្វើឲ្យសុនអ៊ូចងចិញ្ចើមមិនពេញចិត្ត។

🍒Find My PaPa🍒 (SunSun) [ផ្អាកសរសេរ]Where stories live. Discover now