🍒ភាគទី 04 : សកម្មភាពចម្លែក🍒

266 49 9
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



🍒ភាគទី 04 : សកម្មភាពចម្លែក🍒

ព្រឹកព្រលឹមថ្ងៃថ្មី ថ្ងៃដំបូងនៃការផ្លាស់ប្ដូរទីកន្លែងជ្រកកោណ ចង់និយាយថាសុនអ៊ូមិនស៊ាំទាល់តែសោះ។ ធ្លាប់តែងើបឡើងតាំងពីមេឃមិនទាន់ភ្លឺ រៀបចំងូតទឹកតែងខ្លួន ធ្វើការងារផ្ទះដែលត្រូវធ្វើ ហើយប្រញាប់មកមើលក្មួយវិញ។ តែព្រឹកនេះ សុនអ៊ូបានត្រឹមអង្គុយមិងមាំងនៅលើគ្រែ មិនដឹងថាធ្វើអ្វី ព្រោះមិនទាន់ហ៊ានចាប់ស្អីផ្ដេសផ្ដាសទេ។

តុក!ៗៗ

ស្របពេលនោះ ស្រាប់តែមានសម្លេងគោះទ្វារបន្លឺឡើង។ រាងស្ដើងដើរទៅបើកទ្វារសន្សឹមៗ ព្រោះមិនប្រាកដចិត្តថាជាអ្នកណា តែពេលបើកមក ក៏បានឃើញវត្តមានរបស់មនុស្សស្រីវ័យកណ្ដាលម្នាក់ កំពុងឈរញញិមមកកាន់សុនអ៊ូយ៉ាងទន់ភ្លន់។

"អឺ... ជម្រាបសួរ"

"ចាស ជម្រាបសួរ ខ្ញុំគឺជាអ្នកមើលថែក្មេង ដែលអ្នកប្រុសសុងហ៊ុនបានទាក់ទងឲ្យមកធ្វើការថ្ងៃនេះ"

"អ៎ ខ្ញុំក៏បានដឹងរឿងនេះដែរ"

"ចាស់ ខ្ញុំឈ្មោះមិនជុង សុំផ្ញើខ្លួនផង"

🍒Find My PaPa🍒 (SunSun) [ផ្អាកសរសេរ]Where stories live. Discover now