Part 1

479 27 0
                                        

[Jake part..]

"អត់ទេម៉ាក់ខ្ញុំអត់ភ្ជាប់ពាក្យជាដាច់ខាត"

"អត់បានទេឯងត្រូវតែភ្ជាប់ពាក្យ"

"Jakeឯងត្រូវតែស្ដាប់តាមម៉ាក់ឯងណា"

"តែប៉ាខ្ញុំអត់បានស្រឡាញ់គេម្នាក់និងទេ ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ"

"យ៉ាងណាក៏ឯងត្រូវតែភ្ជាប់ពាក្យដែរ"

"តែម៉ាក់!!"

"គ្មានតែ គ្មានស្ករទេ គេមកដល់ឥឡូវហើយ"

ខ្ញុំមិនបាននិយាយច្រើនទេក៏កញ្ឆក់សោរឡានរួចក៏បើកចេញទៅបាត់

"យ៉ា!!! Jake Sim!!!!តើកូនចង់ទៅណានិង"គ្មានការឆ្លើយតបជាមួយនិងលោកស្រីSim

ខ្ញុំបានបន្តបើកឡានរហូតដល់កន្លែងមួយក៏ឈប់ឡាន ទីនេះគឺជាផ្ទះដែលដាច់ស្រយ៉ាលមួយឆ្ងាយពីទីក្រុង ខ្ញុំពិតជាខឹងខ្លាំងណាស់ដែលម៉ាក់បង្ខំឲខ្ញុំភ្ជាប់ពាក្យជាមួយមនុស្សដែលខ្ញុំមិនស្គាល់ ខ្ញុំបានបោះបោករបស់របរដែលនៅក្នុងផ្ទះខ្ទិចស្ទើរតែទាំងស្រុង ហើយថែមទាំងឈាមដៃទៀតឈាមហូរដូចជាទឹកអញ្ចឹង តែខ្ញុំបែជាមកឈរសើចដូចជាមនុស្សវិកលចរិកចឹង(រោគចិត្តសាហាវ🤗)មិនត្រឹមតែប៉ុណ្ណឹងខ្ញុំបានយកពស់ទៅប្រលែងកណ្ដាលផ្លូវថែមទៀតហើយសើចយ៉ាងស្រស់

ផឹប!

"Huh. តើឡានខ្ញុំទៅកិននិងស្អីទៅ"

"អា៎!!ចង្រៃយ៍នេះជាពស់ពឹសតើអ្នកណាគេមកលេងបែបនេះ ចំជាឆ្កួតមែន"heeseung

"គឺជាខ្ញុំ*" ខ្ញុំបានភ្លឹកមើលអាប៉ិនោះមួយសន្ទុះ  ពិតជាសង្ហារហើយល្អឥតខ្ចោះមែន ទាស់ត្រង់សម្ដី

"តើឯងឆ្កួតឬក៏ឡប់និងបានជាយកសត្វពស់ពឹសមកប្រលែងកណ្ដាលផ្លូវបែបនេះ"

"ហើយវាទើសក្បាលលោកឯងមែនទេបើខ្ញុំចង់ប្រលែងវា"

"ខ្ញុំមិនមែនទើសទេតែបើសិនជាមានក្មេងមកលេងនៅម្ដុំនេះអីប្រាកដណាស់ថានិងជាចំណីពស់ជាមិនខាន"

"វាជារឿងរបស់ខ្ញុំទេលោកឯងជាស្អីនិងខ្ញុំបានមកទើសខ្ញុំបែបនេះ?????"(ជាប្ដីនិងហើយ🤭)

Crazy Love💕Stories to obsess over. Discover now