40

136 2 0
                                    

រីករាយក្នុងការអាន....

+skip
+MINGROUP

សន្ធឹកជើងធ្ងន់បានបោះជំហ៊ានចូលក្នុងក្រុមហ៊ុន យ៉ាងអង់អាចកែវភ្នែកមុតមាំ ផ្ទៃមុខគ្មានស្នាមញញឹម...
" លោកប្រធាន "
" ទៅជួបយើងនៅoffice " សម្លេងមាំបាននិយាយហើយក៏ដើរចេញទៅមិនខ្វល់ពីអ្នកដែលស្ដាប់ឮហើយ មានអារម្មណ៍ថាភ័យខ្លាំងណាស់ នាងភ័យឡើងញ័រខ្លួនទៅហើយ
" បងមិនអីទេមែនទេ? "
" អឺ..!! មិនអីទេក្បាលឯងស្អី បងភ័យសឹងតែស្លាប់ហើយ ឥឡូវលោកប្រធានបានហៅបងអោយទៅជួបគាត់នៅក្នុងofficeទៀតបងភ័យណាស់ឯងដឹងទេ " អ្នកណាទៅដឹងថាមានរឿងកើតឡើងនោះ អ្នកណាក៏មិនចង់អោយមានរឿងដែរតែនេះនាងខុសធ្ងន់ខ្លាំងណាស់ មិមដឹងជានៅដល់ថ្ងៃស្អែកផងក៏មិនដឹង
" ខ្ញុំមិនដឹងជួយអ្វីបងបានទេ! មិនអីទេស៊ូៗ " នាងថាហើយក៏ដើទៅកន្លែងធ្វើការវិញទុកស្រីក្រមុំឈរស្លេកមាត់តែម្នាក់ឯង..ពេលដែលនាងគិតហើយក៏ដើទៅបន្ទប់officeទាំងភ័យខ្លាច
តុក!! តុក..!!
" ចូលមក " សម្លេងមាំគ្រលបានបន្លឺឡេីង អ្នកដែលឈរនៅខាងក្រៅឮហើយក៏បើកទ្វារដើរចូលទាំងអោនមុខចុះ
" នាងមានដឹងថានាងខុសអ្វីទេ "
" ចាស៎! លោកប្រធាន " ហេណានាងខាំមាត់ហើយអោនមុខ ពេលនេះនាងកំពុងតែហូរទឹកភ្នែកហើយ
" ចឹងនាងប្រាប់ពីមូលហេតុមក ថាហេតុអ្វីបានជាបាត់ចំនួន៱ទឹកលុយនៅក្នុងកុងអស់រាប់លាន ហើយភាគហ៊ុនសំខាន់របស់យើងបាត់ទៅណា " ពេលនេះក្នុងខ្លួនរបស់នាយកំពុងតែមានភ្លើងឆេះរាលដាលពេញទំហឹងហើយ អ្នកណាមិនខឹង លេខាម្នាក់នេះហើយដែរគេទុកចិត្តខ្លាំងបំផុត នាងមិនដែរធ្វើអ្វីភ្លាត់ស្នៀតម្ដងណាទេតែលើកនេះនាងខុសធ្ងន់ណាស់
" គឺ! លោកប្រធាន...!! កាលពីម្សិលមិញនៅក្នុងក្រុមហ៊ុនពេលល្ងាចមានតែខ្ញុំហើយនឹងលេខាម៉ូនីកា ទេដែលកំពុងតែកែឯកសារ ដែលបុគ្គលិតគ្រប់គ្នាធ្វើខុស បន្ទាប់មកទៀតខ្ញុំក៏កែឯកសារហើយ រួចក៏ចេញទៅមុន លេខាម៉ូនីកា ហើយបន្ទាប់មកទៀតខ្ញុំមិនដឹងទេលោកប្រធាន  " ហេណាបាននិយាយរៀបយ៉ាងក្បោះក្បាយ ពីដំណើរដើមទងរហូតដល់ចប់ ពេលជីមីនឮនាងនិយាយហើយក៏កើតមានចិត្តសង្ស័យថាជាលេខាម៉ូនីកា ជីមីនឈរបែរខ្នងសញ្ជឹងគិតភ្នែកមុខសម្លឹងមើលក្រៅកញ្ចក់បង្អួចទាំងកំហឹងនឹងការសង្ស័យបូកផ្សំបញ្ចូលគ្នា
" ឆយ ហេណា អ្នកនាងប្រាកដចិត្តហើយមែនទេ? " សំណួរដ៏សែនត្រជាកស្រេបដូចទឹកកកមកពីតំបន់ប៉ូល បានសួរទៅកាន់លេខាហេណា ដោយមិនមើលមុខរបស់លេខាហេណា
" ចាស៎! លោកប្រធាន "
" បានហើយ! ចេញទៅ " សម្ដីរាបស្មើររបស់អ្នកកម្លោះយ៉ាងគម្រោះគម្រើយ ពេលលេខាហេណាឮហើយក៏ដើរចេញទៅ ចំណែកជីមីនវិញ បានទាញទូរស័ព្ទខលទៅមនុស្សជំនិតរបស់គេ
(អាឡូ! ចៅហ្វាយ )
" ស៊ូប៊ីនពេលនេះឯងនៅឯណា? "
(ខ្ញុំមកមើលឃ្លាំងទំនិញនៅឯជាយក្រុងទាន! តែពេលនេះខ្ញុំកំពុងតែទៅក្រុងវិញហើយ )
" ហ្អឹម..!! ឯងរហ័សមកក្រុមហ៊ុនយើងមក យើងទុកពេលអោយឯង15នាទី បើឯងមកលើសតែ1នាទីប្រាក់ខែឯងខែនេះមិនបាច់យកទេ! ស្ដាប់បានទេ? " ជីមីនគម្រាមនុស្សជំនិតខ្លួន រីឯស៊ូប៊ីនឮហើយក៏បន្ថែមល្បឿនយ៉ាងលឿន ដោយមិនខ្លាចអាយុជីវិតខ្លួនឯងនោះទេ អ្នកណាមិនខ្លាចនោះនិយាយមកសុទ្ធតែកាត់ប្រាក់ខែ ហើយមានរឿងអ្វីមែនទេ?បានជាចៅហ្វាយបង្ខំនាយ ស៊ូប៊ីនគិតត្រឹមនេះក៏មានអារម្មណ៍ភ័យណាស់ដែរ។
  15នាទីក្រោយស៊ូប៊ីនចុះពីឡានរួចក៏រត់ទៅបន្ទប់officeរបស់ចៅហ្វាយរបស់ខ្លួនយ៉ាងត្រហេបត្រហប
តុក..!! តុក..

ភ្លើងស្នេហ៍ ប្រហារចិត្ត(season 2ស៊េរី:ជាប់ស្នេហ៍សាតាន){The Return} Ending Where stories live. Discover now