រីករាយ ក្នុងការអាន....
ភ្លើងស្នេហ៍ប្រហារចិត្ត
ភាគ៦៧អ្នកគ្រប់គ្នាភ្លាមពួកគេសឹងតែទន់ជង្គង់ទៅហើយ ជាពិសេសគឺប្រុសកម្លោះ នាយបានទន់ជង្គង់ទៅលើឥតការ៉ូមួយទំហឹង វិនាទីនេះទឹកភ្នែកដែលបានរីងស្ងួត ក៏ស្រក់ចុះមកម្ដងទៀតដែលមិនអាចឃាត់បាន នាយអោបក្បាលជង្គង់អានមុខចុះដោយយំឡើងរង្គើរខ្លួន នាយស្ដាយខ្លាំងណាស់ មានរបស់ល្អហើយមិនចេះថែរតែពេលនេះគេបានបាត់បង់របស់មានតម្លៃហើយ តើថ្ងៃមុខគេត្រូវបានបង់អ្វីទៀត។ នាយគិតដល់ត្រឹមនេះ ខួរក្បាលរបស់គេបានច្របូកច្របល់អស់ហើយ សាច់មួយដុះនៅចម្លោះទ្រូងខាងឆ្វេងវាចាប់ផ្ដើមលោតកន្រ្តាក់សឹងតែដាច់ទងទៅហើយ។
" សមចិត្តឯងហើយមែនទេ? ជីមីន!! ឯងធ្វើអីខ្លះមានដឹងខ្លួនទេ? " លោកស្រីរ៉ាជែល ស្ទុះរកទៅវៃជីមីនតែត្រូវស៊ូប៊ីនចាញ់ជាប់ ទឹកភ្នែករបស់ម្ដាយពេលដឹងថាកូនរបស់ខ្លួនបានបង់របស់សំខាន់គាត់ឈឺមិនចាញ់អ្នកដែរ
" សុំទោស!! ខ្ញុំល្ងង់! ល្ងង់ដែរគិតមិនដល់ " គេនិយាយដោយខ្ទាំមក្នុង គេឈឺក៏មិនចាញ់អ្នកម៉ាក់ក្មេករបស់ខ្លួនដែរ គេល្ងង់ខ្លាំងណាស់ ដូចជាពាក្យដែលស៊ូណាធ្លាប់និយាយ គេឆ្លាតគ្រប់រឿងប៉ុន្តែល្ងង់ណាស់ គ្រាន់តែរឿងតូចតាចគេមិនដឹង។+skip
+3ថ្ងៃក្រោយរាងកាយតូចស្ដើង ដែលពេទ្យបានរុញគ្រែនាងអោយមកបន្ទប់ធម្មតាវិញហើយ រយៈពេល3ថ្ងៃមកនេះ នាងគេងយូរខ្លាំងណាស់នេះ3ថ្ងៃហើយ ដែលនាងមិនទាន់ភ្ញាក់ពីដំណេកនៅឡើយទេ។ រាងកាយរាងចំណាស់បន្តិច កំពុងតែផ្ដិតទឹកអោយសើមនៅលើកន្សែងហើយមកជូតលើសាច់សរស្លេករបស់កូនស្រីសំណព្វចិត្ត។
" គេងយូរខ្លាំងណាស់កូនស្រីក្បាលខូច..!! កូនដឹងទេម៉ាក់តាមរកកូនស្ទើរតែពុះផែនដីជាពីហើយណា..! តែម៉ាក់មិននឹកស្មានថាជាកូននោះទេ..!! " លោកស្រីរ៉ាជែល និយាយដោយអួលដើមករ គាត់នឹកកូនស្រីគាត់ខ្លាំងណាស់ ចង់ជួបមុខ តែពេលដែលដឹងថានាងជាកូនដំបូងដឹងថាគាត់សប្បាយចិត្តប៉ុណ្ណាណាស់ ពេលដឹងថានាងជាកូនបង្កើតរបស់ខ្លួន។
" ឆាប់ភ្ញាក់ណា៎...!! ចាំម៉ាក់នាំកូនញូ៉លយ៉កវិញណា៎ "
" អត់ទេ! ខ្ញុំមិនអោយម៉ាក់យកប្រពន្ធខ្ញុំទៅណាទាំងអស់ " លោកស្រីរ៉ាជែលនិយាយដល់ត្រឹមនេះ មានសម្ដីមាំនិយាយដោយដាច់អហង្ការហើយក៏ឈរទល់មុខនឹងលោកស្រីរ៉ាជែលដែល
" ហេតុអី? ខ្ញុំចង់យកកូនខ្ញុំទៅវិញមិនបានទេឬ? " គាត់សួរទៅជីមីនទាំងគំហក
" ទេ! ម៉ាក់ខ្ញុំមិនអោយទេ! ខ្ញុំសុំអង្វរណា៎ម៉ាក់កុំយកស៊ូណាទៅអី " ជីមីនលោតជង្គង់នៅមុខលោកស្រីរ៉ាជែលទាំងសំពះ អង្វរលន់តួរ ព្រោះពេលនេះគេដឹងហើយថាគេស្រឡាញ់នាង ស្រឡាញ់ខ្លាំងណាស់
" បាន..!! តែយើងមានលក្ខខណ្ឌអោយឯង "
" បាទ.!! ខ្ញុំព្រមទាំងអស់ទោះអោយខ្ញុំធ្វើអីក៏បាន តែខុំសុំកុំយកស៊ូ!ចេញពីខ្ញុំអី " គ្រាន់តែឮហើយនាយក្រោបឈរ ហើយឆ្លើយតបទៅកាន់អ្នកជាម៉ាក់ក្មេកវិញទាំងស្នាមញញឹម
" បើសិនជាយើងឃើញឯងធ្វើអោយកូនស្រីយើងយំម្ដងទៀត ខ្ញុំនឹងយកកូនរបស់ខ្ញុំទៅវិញហើយ " គាត់និយាយនេះគឺយល់ថាគេជាកូនមិត្តភក្តិរបស់ខ្លួន ទើបគាត់ផ្ដល់ឨកាសអោយគេម្ដងទៀតនោះទេ
" បាទខ្ញុំសន្យា "
" ហឹម! ខ្ញុំផ្ញើស៊ូណា! អោយឯងមើលសិនព្រោះយើងចង់ទៅក្រៅ " គាត់ថាហើយក៏ដើរចេញទៅខាងក្រៅ...
យើងងាកមលមើលអ្នកនៅក្នុងបន្ទប់នេះវិញម្ដង កាយមាំទាញកៅអីមកអង្គុយជិតនាងតូច រួចដៃមាំបានលើកដៃតូចមកកាន់ជាប់ចំណែកដៃម្ខាងទៀតក្រសោបផ្ទៃមុខដែរស្លេកស្លាំង បបូរមាត់ធ្លាប់តែក្រហមផ្កាឈូកតែពេលនេះប្រែមកជាស្លេកគ្រៀមបែកកំហែងទៅវិញ
" តើអូនលើកលែងទោសអោយបងទេស៊ូ! ហ្ហឹកៗ..!! បងអត្មានិយមណាស់មែនទេ? បងសុំទោស " នាយកាន់ដៃតូចដាប់ជាប់នឹងថ្ពាល់ហើយ និយាយទាំងទឹកភ្នែកកំពុងតែស្រក់ចុះមក តែពាក្យសម្ដីរបស់គេទាំងប៉ុន្មានមិនបានគេចផុតត្រចៀកមនុស្សចាស់ពីនាក់ដែរឈរមើលនិងស្ដាប់ថាគេនិយាយអ្វីខ្លះ ពួកគាត់សម្លឹងមុខគ្នាហើយក៏ដើរចេញទៅក្រៅទាំងពី...។
" បងមិនសុំអ្វីច្រើនទេ សុំអោយតែមានអូននៅក្បែរបងប៉ុណ្ណឹងគ្រប់គ្រាន់ហើយ បងដឹងថាពេលដែលអូនភ្ញាក់ឡើងអូននឹងស្អប់បង ខឹងបងដែលបងធ្វើអោយកូនរបស់ពួកយើង រលូត បងសុំទោស " ជីមីនងើបមុខឡើងនិយាយជាមួយស៊ូណា ទាំងញញឹមស្រាលៗលាយឡំជាមួយទឹកភ្នែកដែលហូរមិនចេះដាច់ គេមិនប្រាថ្នាអ្វីច្រើនទេ គេប្រាថ្នាតែរូបនាងម្នាក់ប៉ុណ្ណោះព្រោះនាងជាពន្លឺ ជាជីវិតនិងជាដង្ហើមសម្រាប់គេ បើសិនបាននាងរស់ក្បែរ ជីវិតគេវាពិតជាមានន័យណាស់...
ជីមីនលើកដៃវាសទឹកភ្នែក សម្អាតវាចេញពីផែនថ្ពាល់ មុននិងក្រោកចេញពីកៅអី ដើម្បីទៅទឹកនឹងកន្សែង ព្រោះពេលនេះ ដល់ពេលដែលត្រូវជូតខ្លួនអោយនាងតូចហើយ នាទីបន្ទាប់កាយមាំក៏បានជូតខ្លួនរួច ហើយនាយក៏ដើរចេញទៅខាងក្រៅ ដើម្បីទៅស្រូបយកខ្យល់អាកាសខ្លះ ដោយបានទុកអោយកាយតូចទៅតែម្នាក់ឯងនៅក្នុងបន្ទប់តែម្នាក់ឯង
YOU ARE READING
ភ្លើងស្នេហ៍ ប្រហារចិត្ត(season 2ស៊េរី:ជាប់ស្នេហ៍សាតាន){The Return} Ending
Diversosស្នេហាមួយ ធ្លាប់តែមិនចុះសម្រុងនឹងគ្នា មិនយល់ចិត្តគ្នា រហូតដល់ឈានពេលមួយពួកគេក៏ស្រឡាញ់គ្នាយល់ចិត្ត ស្រឡាញ់គ្នាលើសពីមួយថ្ងៃទៅមួយថ្ងៃ...តែវាគឺជាថ្ងៃដែលមនុស្សម្នាក់ត្រូវបានបាត់បង់ វាគឺវាពេលវេលា ចុងក្រោយដែលនាងធ្វើ... ប៉ុន្តែបានធ្វើអោយមនុស្សម...