ផ្ដេីមរឿង

223 24 6
                                    

ពន្លឺព្រះអាទិត្យចាំងចូលតាមចន្លោះបង្អួចនាពេលព្រឹកព្រលឹម។ សម្លេងនាឡិការោទ៍បន្លឺឡើងសឹងផ្អេីលឋានទាំងបី ក៏ប៉ុន្តែអ្នកដែលនៅក្បែរនោះបែរជាសម្ងំគេងធ្វេីព្រងេីយហាក់មិនឮសម្លេងរំខានអីបន្តិចសោះ។

ទ្រនិចនាឡិកាបន្តដេីរទៅមុខជារឿយៗ ពីវិនាទីប្រែជានាទី និងពីនាទីប្រែជាម៉ោង។ អំឡុងពេលនោះដែរ សម្លេងគោះទ្វារស្រាប់តែបន្លឺឡេីងខ្លាំងៗសឹងតែបាក់ទ្វារ។

តុកៗ

"ឆាប់ក្រោកឡើង Choi Beomgyu!!"

បុរសសង្ហាម្នាក់ មានរាងខ្ពស់ស្រឡះ ទឹកមុខពោរពេញទៅដោយភាពស្រស់ស្រាយ។ គេមានឈ្មោះថា Choi Yeonjun ជាមិត្តរួមថ្នាក់របស់ Beomgyu។ ពួកគេរៀនថ្នាក់ជាមួយគ្នា ជំនាញគ្រប់គ្រងឆ្នាំទី2។

គ្រានោះដែរ អ្នកស្រី Min ដែលជាម្ដាយរបស់ Beomgyu ក៏ហុចសោរបន្ទប់ទៅឲ្យ Yeonjun ។ បេីមិនទៅដាស់់ឬចាក់ទឹកពីលេីទេ Beomgyu មិនព្រមក្រោកចេញពីគ្រែឡេីយ។

Yeonjun ឈានជេីងចូលបន្ទប់គេងដែលមានសភាពរៀបរយដែលបង្ហាញឲ្យដឹងថាម្ចាស់បន្ទប់ជាមនុស្សដែលមានរបៀប។ គេសម្ដៅទៅគ្រែ រួចយកដៃចុចថ្ពាល់ទន់ៗរបស់ Beomgyu ។

"ដល់ម៉ោងទៅរៀនហើយ! ឆាប់ក្រោកឡើង!!" Yeonjun និយាយក្បែរត្រចៀករបស់រាងតូច តែអ្នកម្ខាងទៀតនៅតែបិទភ្នែកជិតដដែល។

"ដេកស្ពឹកដល់កម្រិតកំពូល!" Yeonjun គ្រវីក្បាលហួសចិត្ត។ គេអោនទៅជិតផ្ទៃមុខតូចច្រមិចដែលទាក់ទាញចំណាប់អារម្មណ៍របស់គេ។ រោមភ្នែកវែងៗដូចមនុស្សស្រី ច្រមុះស្រួច បបូរមាត់ស្ដេីងពណ៌ផ្កាឈូកស្រាល។ និយាយទៅស្អាតគ្មានកន្លែងទាស់!!

រាងក្រាស់ឆ្មក់ថេីបថ្ពាល់ និងបបូរមាត់ទន់ៗមួយនោះ តែសាមីខ្លួននៅតែដេកស្ងៀមដដែល។ ទាល់តម្រិះ Yeonjun សម្រេចចិត្តស្រែកដាក់ត្រចៀកមួយទំហឹង។

"ភ្លេីងឆេះហើយ!! ឆាប់រត់"

រាងតូចភ្ញាក់ខ្លួនក្រញ៉ាង។ គេក្រោកអង្គុយយ៉ាងលឿននិងឆ្លេឆ្លាមេីលឆ្វេងស្ដាំ។ ទឹកមុខរបស់គេគួរឲ្យអស់សំណេីចខ្លាំងណាស់ ធ្វើឲ្យរាងក្រាស់អត់ទ្រាំនឹងសេីចមិនបាន។

Chasing your heart Where stories live. Discover now